Tuesday, October 7, 2025
Homeព័ត៌មានជាតិអាណោចអាធ័មណាស់!!! មនុស្ស៤នាក់ដេករដូករណែល ដោយសារក្រឡាប់គោយន្ត

អាណោចអាធ័មណាស់!!! មនុស្ស៤នាក់ដេករដូករណែល ដោយសារក្រឡាប់គោយន្ត

ខេត្តឧត្តរមានជ័យ ៖ ប្រជាកសិករខ្មែរមួយក្រុមបានបើកគោយន្តមួយគ្រឿង ដឹកទំនិញចេញពីផ្សារថៃ មកប្រទេសកម្ពុជាវិញ លុះចុះពីចំណោតភ្នំ ខ្វះការប្រុងប្រយ័ត្ន ក្រឡាប់ផ្ងារជើងទ្រមេឃ បណ្តាលឱ្យរបួសចំនួន៤នាក់ ដេករដូករណែលនៅតាំងកើតហេតុ ដែលគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងនេះ បានកើតឡើងនៅស្ថិតនៅចំណុចជំរាលភ្នំកែងខ្ទមអ្នកតា ភូមិជប់គគីរ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង១២រសៀល ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨។

អ្នករងរបួសក្នុងហេតុការណ៍ក្រឡាប់គោយន្តនេះ មានទី១. ឈ្មោះធៀប ធិន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិចុងកាល់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ  ទី២. ឈ្មោះធៀប ទ្រាត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិចុងកាល់ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ទី៣. ឈ្មោះរឹត ត្រេត ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិចុងកាល់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងទី៤. ឈ្មោះធិន ស្រីហម ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិចុងកាល់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ (របួសធ្ងន់)។

ប្រភពពីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានបើកគោយន្តដឹកគ្នាឆ្លងដែនទៅប្រទេសថៃ ដើម្បីទិញអីវ៉ាន់មានជីសម្រាប់បាចស្រូវ និងផលដំណាំផ្សេងៗ ពេលទិញបានក៏បើកត្រឡប់មកវិញ បំណងត្រឡប់មកផ្ទះ លុះដល់កន្លែងកើតហេតុ ជាចំណុចចុះចំណោតភ្នំ រួមផ្សំទាំងគោយន្តដឹកធ្ងន់ផង ទើបធ្វើឱ្យចាប់ហ្វ្រាំងមិនជាប់ ទើបបណ្តាលឱ្យក្រឡាប់រងរបួសទាំង៤នាក់ ធ្ងន់ស្រាលដេកដួលនៅកន្លែងកើតហេតុតែម្តង និងចាក់ទំនិញចោលនៅទីនោះ ហើយគោយន្តរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុប៉ូលិសចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ និងក្រោយពីពិនិត្យរួច សមត្ថកិច្ចបានបានសន្និដ្ឋានថា ករណីនេះមូលហេតុតៃកុងបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ ជនរងគ្រោះដែលរងរបួសធ្ងន់ទាំងចំនួន៣នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់ថៃ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យស្រុក បានក្រួត ខេត្តបុរីរ៉ាំ ប្រទេសថៃ៕

RELATED ARTICLES