សម្លាប់ក្រុម អាយស៊ីស៣២នាក់ នៅភាគខាងកើត អាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថាន៖ តាមសេចក្តីថ្លែង ការណ៍មួយរបស់ ទីភ្នាក់ងារព័ត៌ មានរបស់ កងទ័ព អាហ្វហ្គានីស្ថាន 201 Silab Corps ប្រចាំតំបន់ភាគ ខាងកើតប្រទេស នៅថ្ងៃព្រហ ស្បត្តិ៍នេះឲ្យដឹង ថាប្រតិបតិ្តការដែលកំពុង តែបន្ត កើតមានក្នុង ការកំទេច ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ី ស្លាមក្នុងស្រុក Achin ខេត្តភាគ ខាងកើត Nangarhar ប្រទេសអា ហ្វហ្គានីស្ថាន បានសម្លាប់ ពួកបះបោរទាំង នោះចំនួន៣២នាក់ របួសច្រើនជាង ១២នាក់ កាលពី២៤ ម៉ោងមុន។

ជាងនេះទៅទៀត ការវាយកំទេច ទីតាំងរបស់ ពួករដ្ឋអ៊ីស្លាម ពីដែនអាកាស និងលើភូមិសាស្ត្រផ្ទៃដី បានសម្លាប់ពួកឧទ្ទាមទាំង នោះចំនួន៣២នាក់ របួស២៦នាក់ ផ្សេងទៀត កាលពី២៤ម៉ោងមុន។ មិន តែប៉ុណ្ណោះភូមិមួយ ចំនួនក៏ ត្រូវបានរំដោះ ពីការកាប់ របស់ពួករដ្ឋអ៊ីស្លាម ក្នុងអំឡុង ពេលនោះ។ ទន្ទឹមនិងនេះ គេពុំបានសង្កេត ឃើញមាន ការបញ្ជាក់ ពីការរងរបួស របស់កងកម្លាំ ងការពារសន្តិ សុខនោះឡើយ។

គួរបញ្ជាក់ផង ដែរថាពួកស កម្មប្រយុទ្ធទាំង អស់នោះគឺជា អ្នកដែលមាន ភក្តីភាពចំពោះ ក្រុមរដ្ឋអ៊ីស្លាមដែលធ្វើសកម្មភាព ក្នុងតំបន់ជា ច្រើននៃខេត្ត Nangarhar រួមមាន ស្រុក Achin , Kot និងស្រុក Chaparhar ដែលគេ ពុំទាន់បាន ធ្វើការអធិប្បាយ នៅឡើយ។