Wednesday, October 8, 2025
Homeព័ត៌មានជាតិថៅកែគុយទាវស្រស់ស្អាត ផឹកថ្នាំពុលមិនស្លាប់ ចងកសម្លាប់ខ្លួន ឪពុកម្តាយសង្ស័យជួបវិបត្តិស្នេហា

ថៅកែគុយទាវស្រស់ស្អាត ផឹកថ្នាំពុលមិនស្លាប់ ចងកសម្លាប់ខ្លួន ឪពុកម្តាយសង្ស័យជួបវិបត្តិស្នេហា

ខេត្តរតនគីរី ៖ នារីក្រមុំដ៏ស្រស់ស្អាត កូនកាត់ឡាវ-ខ្មែរ បានសម្រេចចិត្តចងកសម្លាប់ខ្លួន ដែលឪពុកម្តាយសង្ស័យរឿងស្នេហាត្រីកោណ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៩និង៥នាទីព្រឹក ស្ថិតនៅក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នារីរងគ្រោះមានឈ្មោះឆៃ រ័ត្នសុគន្ធា អាយុ២៧ឆ្នាំ នៅលីវ មុខរបរម្ចាស់ហាងគុយទាវឡាវ។ ក្រោយពីធ្វើកោសល្យវិច័យលើសពរួច គ្មានរឿងឃាតកម្មនោះទេ ស្លាប់ដោយសារចង.កសម្លាប់ខ្លួនឯង ដោយនាងយកក្រមាចងភ្ជាប់នឹងចង្រឹងបង្អូចបន្ទប់របស់ខ្លួន ដែលមានកម្ពស់១ម៉ែត្រ។

ប្រភពពីឪពុកម្តាយនៃសពបានប្រាប់សមត្ថកិច្ចថា ២ថ្ងៃមុនកើតហេតុ នាងព្យាយាមលេបថ្នាំសម្លាប់ខ្លួនម្តងរួចមកហើយ តែឪពុកម្តាយដឹងក៏សុំអង្វរ ហើយមូលហេតុនៃចងកនេះ បើកូនស្រីពួកគាត់ទំនងមានទំនាក់ទំនងស្នេហាទៅលើបុរសណាម្នាក់ ធ្វើឱ្យនាងខូចចិត្ត ទើបឈានដល់សម្លាប់ខ្លួនឯងបែបនេះ។ ប៉ុន្តែ ឪពុកម្តាយមិនបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា បុរសនោះមានឈ្មោះអ្វី នៅឯណានោះទេ នេះគ្រាន់តែជាការសង្ស័យ ព្រោះឃើញកូននិយាយទូរស័ព្ទជាមួយមនុស្សប្រុសស្ទើររៀងរាល់ថ្ងៃ។

រីឯអ្នកជិតខាងមួយចំនួនបានឱ្យដឹងស្របគ្នាថា នាងក្រមុំម្នាក់នេះពិតជាមានសង្សារ តែអាចថា មកពីសង្សារក្បត់ចិត្តនាង ជាហេតុនាំឱ្យនាងគិតខ្លីបញ្ចប់ជីវិតយ៉ាងនេះទៅ។ បន្ទាប់ពីធ្វើកោសល្យវិច័យរួចរាល់ សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES