Wednesday, October 8, 2025
Homeព័ត៌មានជាតិអាណោចអាធ័មណាស់!!! ជិះម៉ូតូទាក់ដៃចង្កូតគ្នា ដួលចូលក្រោមរងថយន្តក្រុង កិនបែកក្បាល

អាណោចអាធ័មណាស់!!! ជិះម៉ូតូទាក់ដៃចង្កូតគ្នា ដួលចូលក្រោមរងថយន្តក្រុង កិនបែកក្បាល

ភ្នំពេញ ៖ បុរសម្នាក់ ខណៈដែលកំពុងបើកម៉ូតូធ្វើដំណើរតាមផ្លូវ ខ្វះការប្រុងប្រយ័ត្ន  បានទាក់ដៃចង្កូតជាមួយម៉ូតូ១គ្រឿងទៀត  បណ្តាលឱ្យដួលស្របពេលមានរថយន្តក្រុងមួយគ្រឿង បើកមកដល់ជាន់ហ្វ្រាំងឈប់មិនទាន់ ក៏កិនបែកក្បាលស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១២ និង៣៥នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បុរសរងគ្រោះដែលត្រូវរថយន្តកិនខ្ទេចក្បាលស្លាប់នេះ មានឈ្មោះសៅ ខុន អាយុ៦០ឆ្នាំ មុខរបរសន្តិសុខយាមនៅធនាគារមួយកន្លែង មានស្រុកកំណើតនៅភូមិខ្ពបរកា ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះបានជិះម៉ូតូ ម៉ាកស៊ុយហ្ស៊ុយគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1L-7468 មួយគ្រឿង បើកបរតាមបណ្តោយផ្លូវខាងលើ ក្នុងល្បឿនយ៉ាងលឿន ទំនងជាប្រញាប់ទៅធ្វើការនៅម្តុំចាក់អង្រែនោះ លុះមកដល់ចំណុចខាងលើ ខ្វះការប្រុងប្រយ័ត្ន  ស្រាប់តែទាក់ដៃចង្កូតជាមួយម៉ូតូ១គ្រឿងទៀត  បណ្តាលដួលចូលក្រោមកង់រថយន្តក្រុងមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3B-9779 កិនបែកក្បាលធ្លាយខួរស្លាបយ៉ាងអាណោចអាធ័មតែម្តង ចំណែកឯអ្នកបើកបររថយន្តបង្កឃើញសភាពការណ៍មិនស្រួល ចុះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងយករថយន្តក្រុងបង្ក និងម៉ូតូរបស់ជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  ដើម្បីរង់ចាំធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះតាមផ្លូវច្បាប់ នៅពេលក្រោយ  បន្ទាប់មកសមត្ថកិច្ចបានប្រគល់សពឱ្យជនរងគ្រោះឱ្យក្រុមគ្រួសារមកដឹកយកទៅធ្វើបុណ្យ នៅឯ ស្រុកកំណើតផងដែរ៕

RELATED ARTICLES