Saturday, April 20, 2024
Homeព័ត៌មានជាតិពល​រដ្ឋ​២០០​នាក់ មក​ពី​ខេត្ត្កកំពង់ស្ពឺ​ ដកញ្ញាត្តិ​ពី​អង្គ​ការ​សម​ធម៌​កម្ពុជា​

ពល​រដ្ឋ​២០០​នាក់ មក​ពី​ខេត្ត្កកំពង់ស្ពឺ​ ដកញ្ញាត្តិ​ពី​អង្គ​ការ​សម​ធម៌​កម្ពុជា​

ភ្នំពេញ៖ ប្រជាពលរដ្ឋមកពីស្រុកអូរ៉ាល់ ខេត្តកំពង់ស្ពឺ ប្រមាណ២០០នាក់តំណាងអោយ៣១៦គ្រួសារ បានជិះរថយន្តសាំសុងយ៉ុងចំនួន១១គ្រឿងមកអង្គការសមធម៌កម្ពុជានិងសហគម៍អឺរ៉ុបដើម្បីមកសុំសិទ្ធិដកញ្ញាត្តិ ដែលពួកគាត់យកមកដាក់ឲ្យជួយដោះស្រាយរឿងវិវាទដីធីរវាងក្រុមហ៊ុនស៊ូហ្គឺផលិតស្ករស បច្ចុប្បន្នត្រូវបានដោះស្រាយចប់អស់ហើយ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១១ ខែសីហា នៅចំណុចផ្ទះលេខ៥៥ តាមផ្លូវ១០១ ក្រុម២៥ ស្ថិតនៅភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។

dfdhgfdsd

លោក ភឹម ហឿន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរធ្វើស្រែចំការមនបានប្រាប់ថា ពួកគាត់ នាំគ្នាមកអង្គការសមធម៌កម្ពុជា ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន និងសហគមន៍អឺរ៉ុប ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ដើម្បីមកសុំយកញ្ញាត្តិនិងសិទ្ធិទាមទារដែលពីមុនមកប្រជាពលរដ្ឋ៣១៦គ្រួសារបានពឹងពាក់ទៅលើអង្គហើយអង្គការក៏បានជួយអន្តរាគមន៍តាំងពីឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្នបានបញ្ចប់នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ ដោយក្រុមហ៊ុននិងប្រជាពលរដ្ឋបានសំរបសំរួលគ្នាដោះស្រាយដោះដូរជាលុយក្នុងមួយគ្រួសារបានប្រាក់ពី៥០០ដុល្លារ ហូតដល់៦ពាន់ដុល្លា ទៅតាមស្ថានភាពដីនិងលិខិតស្នាម ។

fdfgddss

លោកភឹម ហឿន បានបញ្ជាក់នៅមុខអ្នកយកព័ត៌មានថា រាល់ដំណោះស្រាយមិនមានការបង្ខិតបង្ខំពីបុគ្គណាទេ សុទ្ធមានការយល់ព្រមពីម្ចាស់រៀងៗខ្លួន ហើយគាត់ក៏សប្បាយចិត្តខ្លាំងណាស់ដែលទំនាស់រុំរ៉ៃតាំងពីឆ្នាំ២០១០មកម្ល៉ះទាល់តែពេលនេះបានដោះស្រាយចប់គ្រួសារទាំង៣១៦គ្រួសារ ទើបពួកគាត់នាំគ្នាមកដកញាតិ្តពីអង្គការសមធម៌កម្ពុជានិងសហគម៍អឺរ៉ុប ។ ចាប់ពីពេលដែលគាត់ដកញាតិវិញនេះអង្គការសមធម៌កម្ពុជានិងសហគម៍អឺរ៉ុប មិនមែនជាតំណាងរបស់ពួកគាត់បន្តទៀតទេ ៕

 

 

RELATED ARTICLES