Wednesday, October 8, 2025
Homeព័ត៌មានជាតិជនសកម្មប្រើហិង្សាវាយលោក​សាស្ត្រាចារ្យ ស៊ុយ សារ៉េត​ សមត្ថកិច្ចចាប់ខ្លនបាន២នាក់ហើយ

ជនសកម្មប្រើហិង្សាវាយលោក​សាស្ត្រាចារ្យ ស៊ុយ សារ៉េត​ សមត្ថកិច្ចចាប់ខ្លនបាន២នាក់ហើយ

​ភ្នំពេញ​ ៖ កាលពី​យប់​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៨ កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌនៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន​សន្តិសុខ​ខណ្ឌដូនពេញ ចំនួន​០២​នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ព្រួតវាយទៅលើម្ចាស់រថយន្ត ដែលជា​សាស្ត្រាចារ្យបង្រៀន​នៅ​សាកលវិទ្យាល័យ​កម្ពុជា គឺបណ្ឌិតស៊ុយ សារ៉េត នៅក្រោយ​ពេទ្យ​លោកសង្ឃ​ កាលពី​ថ្ងៃទី​១១ ខែមីនា កន្លងមកនេះ ។

ប្រភពព័ត៌មានពីមន្ត្រីប៉ូលិស បានឲ្យដឹងថា ឈ្មោះភា​ជ គឹម​ហាក់ ជា​សន្តិសុខ​សណ្តាប់ធ្នាប់​ខណ្ឌដូនពេញ និង​ម្នាក់ទៀត​ជា​ប្រជា​ការពារ​នៅ​សង្កាត់​ស្រះចក ជា​ជនដៃដល់​ដំបូង​ដែល​បានប្រើអំពើហិង្សា​ទៅលើ​លោក​សាស្ត្រាចារ្យ ស៊ុយ សារ៉េត​ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ ។

​​សូមបញ្ជាក់ថា តាមរយៈលោកឈី សម្បត្តិ ជាមេធាវីតំណាងដោយអាណត្តិឱ្យឈ្មោះ ស៊ុយ សារ៉េតកាលពីរសៀល​ថ្ងៃទី​១៣ ខែមីនា បានដាក់​ពាក្យបណ្តឹងនៅស្នងការដ្ឋាន​នគរបាល​រាជធានី​ ប្តឹងក្រុមជនបង្កមួយក្រុមដែលបានប្រព្រឹត្តអំពើប៉ុនប៉ងធ្វើមនុស្សឃាត អំពើហិង្សាមានស្ថានទម្ងន់ទោស អំពើលួច និងអំពើធ្វើឱ្យខូចខាតទ្រព្យសម្បត្តិដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ និងបានទាមទារសំណងជំងឺចិត្ត ១២០០លានរៀល៕

 

RELATED ARTICLES