អ្នកណាក៏ទទួលស្គាល់ថា ប៊ី ណាំធិប មានរូបរាងដុតរោលអារម្មណ៍ និងរង្វង់ភក្ត្រា មានមន្តស្នេហ៍ទាក់ទាញចិត្ត ហេតុនេះមិនចម្លែកទេ ដែលបុរសជាសង្សារទទូចចង់ រៀបការជាញឹកញាប់… ។
ប៊ី ណាំធិប ជាគណៈកម្មការដ៏លេចធ្លោមួយរូបក្នុងកម្មវិធី ប្រកួត The Face Thailand ខណៈដែលក្នុងវិស័យបង្ហាញម៉ូដ នាងក៏ស្ថិតក្នុងចំណាត់ថ្នាក់ជួរមុខរបស់ថៃ រួមទាំងការសម្តែងផងដែរ។ ពេលនេះ នាងឡើងក្របមុខទស្សនាវដ្តី “MAXIM” បង្អួតភាពសិចស៊ីលំដាប់កំពូល ហាក់ចង់ប្រកាសឱ្យពិភពលោកដឹងថា ២០ឆ្នាំកន្លងមកនេះ នាងនៅតែស្រស់ស្អាតជាអមតៈ។
និយាយពីរឿងសរីរាង្គ នាងមានប្រៀបត្រង់មានជើងស្រលូនវែង។ ថ្វីបើដើមទ្រូងមិនធំទ្រលុកទ្រលន់ប៉ុន្មាន តែក៏មានភាពសិចស៊ីគ្រប់ផ្នែកនៃរាងកាយ។
គ្រាន់តែនាងបង្អួតរូបភាពក្នុងឈុតប៊ីគីនី ខោខ្លី ហ៊ុមព័ទ្ធដោយបរិយាកាសមាត់ សមុទ្រ ក៏ធ្វើឱ្យបុរសៗវង្វេងវង្វាន់ក្នុងមន្តសណ្តំដ៏ព្រឺព្រួចរបស់នាងទៅហើយ។
បើនិយាយពីរឿងថ្វីដៃក្នុងការសម្តែងវិញ ប៊ី អាចដាក់មន្តសណ្តំអន្ទងចិត្តមហាជន បានគ្រប់ពេលវេលា។ ចុងក្រោយនេះរឿងភាគ “មឿងម៉ាយ៉ា Live” ដែលនាងសម្តែង ក៏ទទួលបានការគាំទ្រគួរជាទីពេញចិត្ត។ នាងធ្វើការក្នុងវិស័យសិល្បៈ ស្ទើរគ្រប់រសជាតិ រាប់បញ្ចូលទាំងវិស័យចម្រៀងផងដែរ។
ប៊ី អាចចាត់ទុកជាមនុស្សមានសំណាងគ្រប់យ៉ាង ទាំងរឿងការងារ និងស្នេហា ដូចដែលពាក្យអង់គ្លេសថា “Lucky in Game and Lucky in Love”។
រឿងរ៉ាវបេះដូង ពេលនេះនាងមានទំនាក់ទំនងស្នេហាជាមួយលោកហ៊ិម អ៊ិសរិយៈ ដែលជាអ្នកជំនួញមានឈ្មោះបោះសំឡេង។ កាលពីឆ្នាំថ្មីកន្លងមកនេះ អ្នកទាំងពីរនាំគ្នាទៅផ្អែមល្ហែមនៅជប៉ុន។ ពេលប៊ី សម្តែងភាពយន្តរឿង “មិត្តជាទីរលឹក” ក៏មានលោក ហ៊ិម ទៅនៅផ្តល់កម្លាំងចិត្តកៀកកាយដែរ។ អ្នកទាំងពីរតែងតែមានរូបភាពផ្អែមល្ហែមឱ្យមហាជនឃើញជានិច្ច។
នៅពេលត្រូវសួរថា ស្នេហាទុំជោរដល់ថ្នាក់នេះទៅហើយ តើរង់ចាំអង្គាល់ទៀត ទើបចូលរោងការ?
ប៊ី ប្រាប់ថា “យើងមិនមែនទាក់ទងគ្នាត្រឹមតែជាសង្សារទេ តែជាមិត្តភក្តិ និងទីប្រឹក្សាគ្រប់រឿងផង។ បើមិនបានជួបមុខគ្នាដោយផ្ទាល់ ក៏និយាយគ្នាតាមទូរស័ព្ទដែរ។ គាត់ជាមនុស្សមានលក្ខណៈច្បាស់លាស់។ នៅទីណា ធ្វើអ្វី គាត់តែងតែប្រាប់ ដោយយើងមិនចាំបាច់តាមដេញដោលទេ។ គាត់ពិតជាគួរឱ្យឱ្យស្រលាញ់។ គិតថា២ឆ្នាំទៀត ប្រាកដជានឹងរៀបការហើយ តែបើដល់ពេល អាចនឹងរៀបការមុនពីរឆ្នាំផងក៏មិនដឹង”។
មើលទៅមិនមែនតែលោក ហ៊ិម ទេ ដែលអន្ទះសាចង់រៀបការ ព្រោះខាងភាគីស្រីក៏មិនចាញ់គ្នាដែរ ដោយនាងព្រលយថា ជួនកាលការរៀបការអាចនឹងកើតឡើងមុនពេលកំណត់។
ប៊ី ប្រាប់ថា ស្ថានភាពស្នេហារបស់នាងនាពេលនេះ ស្ថិតក្នុងពេលមានសុភមង្គល។ នាងប្រដូចស្នេហាទៅនឹងរុក្ខជាតិដែលលូតលាស់ធំហើយ ពោលគឺជាស្នេហាដែលមិនងាយនឹងរលត់រលាយទៅវិញ៕