Sunday, November 24, 2024
Homeនយោបាយលោកសម រង្ស៊ី អតីតកូនចៅថា ចង់បានងារ ទោះជាបម្រើបរទេសក៏សុខចិត្ត

លោកសម រង្ស៊ី អតីតកូនចៅថា ចង់បានងារ ទោះជាបម្រើបរទេសក៏សុខចិត្ត

ភ្នំពេញ ៖ អតីតសមាជិកគណៈកម្មាធិការ នាយក និងជាអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តកំពង់ធំ ដែលជាអតីត កូនចៅលោកសម រង្ស៊ី គឺលោកលិម គិមយ៉ា បានលើកឡើងថា លោកសម រង្ស៊ី អតីត ប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ដែល សព្វថ្ងៃជាប្រធានចលនាសង្គ្រោះជាតិ ដោយ ហេតុតែចង់បានងារជាមេដឹកនាំប្រទេស ឬនាយករដ្ឋមន្ត្រី ទោះបីបម្រើបរទេសក៏សុខចិត្តដែរ។

លោកលិម គិមយ៉ាង បានរិះគន់លោក សម រង្ស៊ី បែបនេះជាមួយការលើកឡើងនូវ ទង្វើរបស់លោកសម រង្ស៊ី ដែលបានប្រកាស កាលពី៤ឆ្នាំកន្លងទៅថា នឹងមានផែនការផ្តល់ សញ្ជាតិឱ្យវៀតណាម ដែលកើតនៅកម្ពុជា នៅពេលដែលគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោត បានដឹកនាំប្រទេស និងស្របពេលដែលលោក សម រង្ស៊ី កំពុងប្រឈមនឹងការចោទប្រកាន់ ថ្មី១ទៀត ពីបទក្បត់ជាតិគប់គិតចុះកិច្ចសន្យា កាត់ទឹកដីកម្ពុជា ឱ្យទៅជនបរទេស (វៀតណាម) បន្ទាប់ពីមានប្រតិកម្មធ្ងន់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយត្រូវបានក្រសួងមហាផ្ទៃ ដាក់ពាក្យប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨។

លោកលិម គិមយ៉ា បានសរសេរនៅក្នុង គណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០១៨ ថា “ការប្រកាសរបស់លោក សម រង្ស៊ី កាលពីថ្ងៃទី១/០៥/២០១៤ នេះគឺ អត់ស្របតាមរដ្ឋធម្មនុញ្ញោទ ដែលអត់ទទួល ស្គាល់សិទ្ធិ ទីកំណើត។ កាលនោះ បក្សសង្គ្រោះជាតិ និងបក្សប្រជាជន មិនទាន់ចុះសម្រុងគ្នា ទេ។ នេះប្រហែលជាបំណងផ្ញើសារទៅហាណូយ ដែលពីដើមគាត់ធ្លាប់ទៅទាក់ទង។ បំណងរបស់គាត់ គឺចង់បានងារ គង់តែបម្រើយួន ក៏គាត់ សុខចិត្តដែរ”។

បន្ថែមលើសំណេរខាងលើនេះ លោកលិម គិមយ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៨ ថា លោកមិនហ៊ានថា លោកសម រង្ស៊ី ដើម្បីចង់បានងារ ទោះជាបម្រើ បរទេស ក៏សុខចិត្តនោះទេ តែប្រហែលជាមាន ពាក់ព័ន្ធនឹងចំណុចហ្នឹងហើយ ទើបលោកនិយាយ ពីរឿងការផ្តល់សញ្ជាតិដល់វៀតណាម ដែល កើតនៅកម្ពុជា។

លោកលិម គិមយ៉ា បានមានប្រសាសន៍ ថា “នៅក្នុងច្បាប់សញ្ជាតិ ពីឆ្នាំ១៩៩៦ ឪពុកម្តាយជាខ្មែរ កើតនៅត្រង់ណា ក៏ជាជនជាតិ ខ្មែរ។ ក៏ប៉ុន្តែបើជនបរទេស ឪពុកបរទេស ម្តាយបរទេសនៅស្រុកខ្មែរ អត់សិទ្ធិជាសញ្ជាតិ នោះទេ។ អាហ្នឹងបើច្បាប់សញ្ជាតិ ពីឆ្នាំ១៩៩៦ ហើយក្រៅពីហ្នឹង ខ្ញុំឆ្ងល់ដែរ ហេតុអ្វីបានគាត់ និយាយអ៊ីចឹង ពីព្រោះច្បាប់អត់មានចែង ឬ មួយក្នុងគំនិតគាត់ៗនឹងធ្វើវិសោធនកម្មច្បាប់ នៅពេលដែលគាត់ឡើងកាន់អំណាច? ហើយខ្ញុំ ក៏ចោទសួរថា តើនឹងបានផលប្រយោជន៍អ្វី ដែលគាត់នឹងរៀបចំធ្វើយ៉ាងដូច្នេះ? តាមខ្ញុំ គាត់ ប្រហែលជាចង់បានការគាំទ្រពីខាងរដ្ឋាភិបាល ហាណូយ នៅក្នុងពេលដែលគាត់ធ្វើសកម្មភាព នយោបាយ។ កន្លែងហ្នឹង រឿងប៉ះពាល់មិន ប៉ះពាល់ទៅតាមទស្សនៈប្រទេសនីមួយៗ ដូចជា នៅប្រទេសថៃ ប្រជាពលរដ្ឋណាក៏ដោយ កើត នៅប្រទេសថៃ បានជនជាតិថៃ ដូចនៅអាមេរិក ជាដើមដូចគ្នា។ ម៉្លោះហើយ គឺជាទស្សនៈមួយ នៃច្បាប់ ទស្សនៈមួយនៃការដែលគ្រប់គ្រងរដ្ឋ។ រឿងដែលខូចខាត ខូចផលប្រយោជន៍ជាតិ យើងមិនអាចសន្មតបាននោះទេ ក៏ប៉ុន្តែការ ដែលគាត់និយាយអ៊ីចឹង គឺក្នុងគំនិតមួយចង់បាន ការគាំទ្រពីរដ្ឋាភិបាល ពីរដ្ឋាភិបាលវៀតណាម។ រឿងកន្លែងបម្រើបរទេស គឺយើងមានកម្រិត ត្រឹមណា? តើគាត់សុខចិត្តបម្រើគេ ដើម្បីបាន ងារ? ហ្នឹងទៅតាមទស្សនៈថា តើគាត់អាចបម្រើ គេដល់ត្រឹមណា ក្នុងគំនិតគាត់ ក្នុងការដឹកនាំ ប្រទេស ដើម្បីឱ្យបានងារមួយដែលគាត់ចង់ បានហ្នឹង? ប៉ុន្តែគឺគាត់មិនច្បាស់ ម្តងអ៊ីចេះ ម្តង អ៊ីចុះ ម៉្ងៃគាត់ប្រកាសអ៊ីចេះ ម៉្ងៃគាត់ប្រកាស អ៊ីចុះ ម៉្លោះហើយ យើងពិបាកនឹងធ្វើការ ក្នុង ការដែលយើងធ្វើនយោបាយ ដើម្បីឆ្ពោះទៅ កាន់អំណាច ដើម្បីមានការទុកចិត្តពីប្រជាពលរដ្ឋ ដើម្បីយើងធ្វើនយោបាយផ្តល់សេចក្តីទុកចិត្ត ដល់គេ ឱ្យគេទុកចិត្តមកលើយើង ព្រោះនយោបាយមានតែប៉ុណ្ណឹងទេ គឺយើងមានការឃោសនា ពន្យល់ប្រជាពលរដ្ឋ បើម៉្ងៃយើងនិយាយអ៊ីចេះ ម៉្ងៃយើងនិយាយអ៊ីចុះ ប្រជាពលរដ្ឋគ្នាមិនដឹង យល់យ៉ាងដូចម្តេចទេ”។

លោកលិម គិមយ៉ា បន្តថា “អ្នកនយោបាយភាគច្រើន គឺទី១ គេគិតប្រយោជន៍ផ្ទាល់ខ្លួន បន្ទាប់មកទៀត ប្រយោជន៍ជាតិ ប៉ុន្តែមានភាគ តិចណាស់ គេគិតប្រយោជន៍ជាតិ ហើយបាន ប្រយោជន៍ផ្ទាល់ខ្លួនតាមក្រោយ។ តែក្នុងគំនិត លោកប្រធានសម រង្ស៊ី គាត់គិតប្រយោជន៍ ផ្ទាល់ខ្លួនមុនប្រយោជន៍ជាតិ។ ការគិតប្រយោជន៍ អស់ហ្នឹង គឺអាចទំនាស់ដល់ផលប្រយោជន៍ជាតិ គឺប្រយោជន៍ផ្ទាល់ខ្លួនបត់បែនទៅតាមហ្នឹង ផលប្រយោជន៍ជាតិ គឺយើងមានបន្ទាត់មួយ ច្បាស់ ក៏ប៉ុន្តែជួនកាលផលប្រយោជន៍ជាតិ និង ផលប្រយោជន៍ផ្ទាល់ខ្លួន អត់ស៊ីចង្វាក់គ្នា ធ្វើ ឱ្យខូចប្រយោជន៍ជាតិរបស់យើង។ ដូច្នេះដើម្បី ចៀសវាងដល់ផលប្រយោជន៍ជាតិ គឺយើងមាន បន្ទាត់នយោបាយច្បាស់ ហើយគោរពបន្ទាត់ នយោបាយក្នុងបក្សហ្នឹងទៅ មុននឹងធ្វើអី មុន នឹងប្រកាសអី យើងជជែកគ្នា ពិគ្រោះគ្នានៅ ក្នុងបក្ស កុំឱ្យសម្រេចតែឯង។ ការសម្រេច តែឯងហ្នឹងហើយ ភាគច្រើនតែងតែខុសពីបន្ទាត់ នយោបាយ ខុសពីប្រយោជន៍រួមទាំងអសគ្នា។ ជារួម ខ្ញុំគ្រាន់តែសុំឱ្យគាត់ (លោកសម រង្ស៊ី) ពិចារណា មុននឹងធ្វើអ្វី មុននឹងប្រកាសអ្វី ហើយ ពិគ្រោះគ្នានៅក្នុងបក្ស ដើម្បីកុំឱ្យខូចបន្ទាត់ នយោបាយ ខូចនយោបាយរបស់បក្ស។ ហេតុដូច្នេះហើយ ខ្ញុំសង្ឃឹមថា ទៅអនាគត គាត់នឹង កែចរិតរបស់គាត់ឱ្យបានល្អសមសួនទៅតាម អ្នកនយោបាយមួយគិតប្រយោជន៍រួមទាំងអស់ គ្នា។ ខ្ញុំក៏សំណូមពរទៅមជ្ឈដ្ឋាននយោបាយ ទាំងអស់នៅប្រទេសខ្មែរយើង គឺសុំ ទី១ ត្រូវ គិតប្រយោជន៍រួម ទី២ ត្រូវមានសីលធម៌ គោរព គ្នាទៅវិញទៅមក ដើម្បីឱ្យសង្គមយើងមាន ប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្សពិតប្រាកដ ពីព្រោះប្រជារាស្ត្រយើងមានរងទុក្ខវេទនាជិត ៥០ឆ្នាំមកហើយ ស្គាល់តែសង្គ្រាម ស្គាល់តែ របបប្រល័យពូជសាសន៍។ ហេតុដូច្នេះ ខ្ញុំសុំឱ្យ អ្នកនយោបាយទាំងអស់ អ្នកដឹកនាំទាំងអស់ ពិចារណានឹកដល់ប្រជាពលរដ្ឋ អាណិតប្រជាពលរដ្ឋយើងទាំងអស់គ្នាផង”។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក លិម គិមយ៉ា ខាងលើនេះ គឺសំដៅដល់ករណី ដែល លោកសម រង្ស៊ី បានប្រកាសនៅក្នុងសន្និសីទសារ ព័ត៌មាន កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤ កន្លងទៅ ដែលកាលនោះលោកនៅជាប្រធាន គណបក្សសង្គ្រោះជាតិ ថា នឹងផ្តល់សញ្ជាតិឱ្យជន អន្តោប្រវេសន៍វៀតណាម ដែលកើតនៅកម្ពុជា បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ឡើងកាន់អំណាច។

លោកសម រង្ស៊ី បានថ្លែងនៅពេលនោះ ទៀតថា ផែនការផ្តល់សញ្ជាតិនេះ ជាការគោរព រដ្ឋធម្មនុញ្ញ ក្នុងនាមលោក និងបក្សដែលកាន់ គោលការណ៍នយោបាយប្រជាធិបតេយ្យ។

ជាមួយគ្នានេះដែរ ការលើកឡើងរិះគន់ លោកសម រង្ស៊ី បម្រើបរទេសរបស់អតីត តំណាងរាស្ត្របក្សប្រឆាំង ខាងលើនេះ ក៏ស្រប ពេលដែលលោកសម រង្ស៊ី កំពុងទទួលរងការ ចោទប្រកាន់ធ្ងន់១ករណីទៀត គឺពីបទក្បត់ជាតិ សន្យាកាត់ទឹកដី៤ខេត្ត ឱ្យជនជាតិវៀតណាម បន្ទាប់ពីលេចធ្លាយវីដេអូ និងឯកសារស្តីពីការ ចុះកិច្ចព្រមព្រៀងរវាងលោកសម រង្ស៊ី និង លោកកុក ស ប្រធានចលនាវៀតណាម សេរី ហើយសំណុំរឿងនេះ ត្រូវបានក្រសួងមហាផ្ទៃ ដាក់ពាក្យបណ្តឹងទៅតុលាការ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ប្តឹងលោកសម រង្ស៊ី ពីបទ ក្បត់ជាតិ គប់គិតកាត់ទឹកដីឱ្យជនបរទេស ប៉ះពាល់ ដល់អធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា។

ពាក់ព័ន្ធនឹងបញ្ហាដែលលោកសម រង្ស៊ី ចុះ កិច្ចព្រមព្រៀងជាមួយមេដឹកនាំចលនាវៀតណាមសេរីនេះ ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានធ្វើ របាយការណ៍សំយោគ ស្ពីពី “ករណីអំពើក្បត់ ជាតិ គប់គិតកាត់ទឹកដីឱ្យជនបរទេស រវាងឈ្មោះ សម រង្ស៊ី និងបរទេស ប៉ះពាល់ដល់អធិបតេយ្យ នៃព្រះរាជាណាចក្រកម្ពុជា” គោរពជូនព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្នុងកម្មវត្ថុ “សំណើសុំបញ្ជូនសំណុំរឿង ០១ករណី ស្តីពីអំពើក្បត់ជាតិ គប់គិតកាត់ទឹកដី ឱ្យជនបរទេស រវាងឈ្មោះសម រង្ស៊ី និងបរទេស ប៉ះពាល់ដល់អធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា” ដោយយោងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងរបាយការណ៍សំយោគលេខ២៨៣/ ១៨ ចុះថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ដែលចុះហត្ថលេខាដោយប្រធាននាយកដ្ឋាន ប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន លោក ឧត្តមសេនីយ៍ឯក អ៊ី សុខឃី នោះ បានរាយការណ៍ ជូនលោកព្រះរាជអាជ្ញានៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ដូចខាងក្រោម ៖

I.ដើមរឿង ៖ កាលនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ តាមរយៈបណ្តាញទំនាក់ទំនងហ្វេសប៊ុករបស់អតីតសកម្មជនគណបក្សសង្គ្រោះជាតិ គណនីឈ្មោះ Rithy Erng បានបង្ហោះនូវឯកសារ និងវីដេអូឃ្លីប ស្តីពីកិច្ចព្រមព្រៀងរវាង ឈ្មោះសម រង្ស៊ី និងឈ្មោះកុក ស មេដឹកនាំ ជនជាតិភាគតិចវៀតណាម ម៉ុងតាញ៉ា (Degar ដេការ) កាលពីឆ្នាំ២០១៣ ហើយវីដេអូឃ្លីប និងឯកសារកិច្ចព្រមព្រៀងនេះ ក៏កំពុងតែបន្ត ផ្សព្វផ្សាយរហូតមកដល់ពេលនេះផងដែរ។

II.លទ្ធផលនៃការស្រាវជ្រាវ

ក-ឯកសារភ័ស្តុតាង

តាមរយៈវីដេអូឃ្លីប និងឯកសារ ដែល បានផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនង ហ្វេសប៊ុករបស់អតីតសកម្មជនគណបក្សសង្គ្រោះជាតិ គណនីឈ្មោះ Rithy Erng ដូចខាងក្រោម ៖

-រូបថតសកម្មភាព

១.សកម្មភាពរបស់ទណ្ឌិតសម រង្ស៊ី អតីត ប្រធានគណបក្សសង្គ្រោះជាតិ ជួបជាមួយឈ្មោះ កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាម ម៉ុងតាញ៉ា (Degar) នៅសហរដ្ឋអាមេរិក កាលពីខែកុម្ភៈ ឆ្នាំ២០១៣។

២-សកម្មភាពទណ្ឌិតសម រង្ស៊ី ចុះកិច្ចព្រមព្រៀងគ្នា ស្តីពីសិទ្ធិជនជាតិដើមភាគតិច Degarនៅប្រទេសហ៊្វីលីពីន កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣។

-ឯកសារ

កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ នៅប្រទេសហ៊្វីលីពីន ទណ្ឌិតសម រង្ស៊ី អតីត ប្រធានគណបក្សសង្គ្រោះជាតិ និងឈ្មោះកុក ស មេដឹកនាំចលនាវៀតណាម ជនជាតិភាគតិច Dega (ម៉ុងតាញ៉ា) បានចុះហត្ថលេខាងលើកិច្ច ព្រមព្រៀងមួយ ដែលបានដាក់ចំណងជើងថា AGREEMENT ON DEGAR INDIGNOUS RIGHTS IN CAMBODIA (កិច្ចព្រមព្រៀង ស្តីពីសិទ្ធិជនជាតិភាគតិច DEGAR ក្នុងប្រទេសកម្ពុជា)។ (ភ្ជាប់ជូនកិច្ចព្រមព្រៀង)

ជុំវិញករណីនេះ ទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកជុំ កុសល បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់ លោក នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ថា “ភ័ស្តុតាងក្បត់ជាតិរបស់សម រង្ស៊ី នៅលើ គោក ដែលមិនអាចប្រកែកបានឡើយ។ ត្បិត សម រង្ស៊ី បានលើកឡើងថា ក្នុងកិច្ចព្រមព្រៀង មិនមានសរសេរអំពីការកាត់ខេត្តបួនខេត្ត ឱ្យ ទៅចលនារបស់កុក ស ប៉ុន្តែខ្លឹមសារក្នុងមាត្រា ៣ គឺបានប្រើពាក្យ” ជនជាតិភាគតិច មាន សិទ្ធិស្វ័យភាពតាមរដ្ឋធម្មនុញ្ញៃនព្រះរាជាណាចក្រកម្ពុជា។ តាមរយៈនៃសិទ្ធិនោះ ពួកគេត្រូវ បានអនុញ្ញាតឱ្យបន្តអភិវឌ្ឍខាងសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ របស់គេដោយសេរី”។ “Degar ឬម៉ុងតាញ៉ា” មិនមែនជាជនជាតិភាគតិចខ្មែរ ទេ គឺជាជនជាតិភាគតិចវៀតណាម។ ហើយ ក្រុមនេះ គឺជាចលនា “យួនសេរី” ដែលគាំទ្រ ដោយអាមេរិក តាំងពីសង្គ្រាមអាមេរិក នៅវៀតណាម មកម៉្លេះ!។ នៅពេលដែលសម រង្ស៊ី បាន ប្រើពាក្យថា “រដ្ឋាភិបាលអនាគតរបស់កម្ពុជា ដឹកនាំដោយគណបក្សសង្គ្រោះជាតិ (CNRP) នឹងដោះស្រាយបញ្ហាប្រជាជនជនជាតិដើមភាគតិច Degar ក្នុងភាគឦសាននៃប្រទេស…”។ “ភាគឦសានប្រទេស” គឺប្រទេសកម្ពុជា នេះ ឯង ដែលមានខេត្តបួន គឺខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។ ដូច្នេះវា គឺជាអំពើ ក្បត់ជាតិធ្ងន់ណាស់របស់សម រង្ស៊ី ដែលបាន ផ្តល់សិទ្ធិស្វ័យភាពដល់ជនជាតិភាគតិចវៀតណាម ម៉ុងតាញ៉ា ឱ្យធ្វើអ្វីៗដោយសេរីនៅលើ ទឹកដីកម្ពុជា”។

ជាមួយគ្នានោះដែរ លោកអានន្ទដា យ៉ាត ទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មួយរូបទៀត បានសរសេរនៅក្នុងគណនីហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ដែរថា “ជនក្បត់ជាតិ (កម្ពុជា) ទណ្ឌិត សម រង្សី ចរិតចោលម្សៀត។ អំណះអំណាង ដាក់ចិត្តដាក់ កាយថាខ្លួនជា “ខ្មែរ” ពុំដែលមានសកម្មភាព នយោបាយរក្សាការពារផលប្រយោជន៍ខ្មែរ នោះទេ។ មហិច្ឆតាឥណ្ឌូចិន ត្រូវបានរលាយជា ស្ថាពរនៅសតវត្សទី២១ ដោយជំនួសមកវិញ នូវសហគមន៍អាស៊ាន (ASEAN) ហើយប្រទេស កម្ពុជាបច្ចុប្បន្ន ក៏មានព្រំដែនជាក់លាក់ជាមួយ ប្រទេសជិតខាង ដែលគ្មានប្រទេសណាអាច រំលោភបំពានបានដែរ។ ទាំងនេះហើយ ជា សមិទ្ធផលជាតិដ៏ឧត្តុង្គឧត្តម ដែលសម្តេចតេជោ ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា បាននាំ មកជូនប្រជាជាតិ មាតុភូមិកម្ពុជា រក្សាការពារ បាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ពេញលេញលើគ្រប់វិស័យ”។

-វីដេអូឃ្លីប

១-វីដេអូឃ្លីប ដែលមានទាំងសំឡេង រូបភាព និងកាយវិការ សកម្មភាពរបស់ទណ្ឌិត សម រង្ស៊ី និងឈ្មោះកុក ស មេដឹកនាំជនជាតិ ភាគតិចវៀតណាម ម៉ុងតាញ៉ា (Degar) កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ នៅប្រទេស ហ៊្វីលីពីន ចុះកិច្ចព្រៀងពីសិទ្ធិជនជាតិភាគតិច DEGAR ក្នុងប្រទេសកម្ពុជា។

២-តាមរយៈវីដេអូឃ្លីបរយៈពេល១នាទី និង២៨វិនាទី ដែលបានផ្សព្វផ្សាយតាមរយៈ បណ្តាញទំនាក់ទំនងហ្វេសប៊ុក គណនីឈ្មោះ Rithy Erng ដែលមានទាំងរូបភាព សំឡេង កាយវិការ របស់ទណ្ឌិតសម រង្ស៊ី និងឈ្មោះ កុក ស មេដឹកនាំចលនាវៀតណាមជនជាតិ ភាគតិច Degar (ម៉ុងតាញ៉ា) ដែលមានខ្លឹមសារសម្រង់សំឡេង ៖ “ម៉ុងតាញ៉ា គឺគាំទ្រសង្គ្រោះជាតិពេញទំហឹង KOK SOR is the head of Degar movement we called Montanha but those people called themselves Degar They are part of Cambodian nation They live on Mundulkiri, Ratanakiri, Stung treng, and Kratie. they are full of Degar, Degar is very supportive to Kanakpak Sagkros Cheat. So when we are establish a new government we will assure that the montanha, the Degar people will live as free citizen of Cambodia . their land, their field, their mine , their forest, their mountain we will return to them as the master in the name like Cambodian People in the master of the land. First of all I would like the thank you for recognizes។

បកប្រែជាភាសាខ្មែរ

ម៉ុងតាញ៉ា គឺគាំទ្រសង្គ្រោះជាតិ ពេញទំហឹង លោកកុក ស គឺជាប្រធានចលនា Degar យើង ហៅថា ម៉ុងតាញ៉ា តែពួកគេហៅខ្លួនគេថា Degar។ ពួកគេជាផ្នែកមួយ នៃជនជាតិខ្មែរ រស់នៅខេត្តមណ្ឌលគីរី រតនគិរី ស្ទឹងត្រែង និង ក្រចេះ ពួកគេទាំងអស់គាំទ្រគណបក្សសង្គ្រោះជាតិ។ នៅពេលយើងបង្កើតរាជរដ្ឋាភិបាលថ្មី យើង ធានាថា ប្រជាជនម៉ុងតាញ៉ា អាចរស់នៅដោយ សេរី ជាជនជាតិខ្មែរ ក្នុងប្រទេសកម្ពុជាបាន។ ដី ស្រែ រ៉ែ ព្រៃ ភ្នំ របស់ពួកគេ យើងនឹងប្រគល់ ឱ្យវិញពួកគេជាម្ចាស់កម្មសិទ្ធិពេញលេញ ដូចដែល ប្រជាជនកម្ពុជា ជាម្ចាស់កម្មសិទ្ធិដូច្នោះដែរ។ ជាដំបូង ខ្ញុំសូមថ្លែងអំណរគុណសម្រាប់ការបង្ហាញ។

ខ-តាមចម្លើយសារភាព

-យោងតាមសារព័ត៌មានភ្នំពេញប៉ុស្តិ៍ កាល ពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ ទណ្ឌិត សម រង្ស៊ី បានសារភាពថា ៖ ខ្លួនពិតជាបានជួបលោក កុក ស (Kok Sor) ហើយពិតជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះមែន ដោយធ្វើ ឡើងនៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៣ ពិត ប្រាកដមែន។

-យោងតាមកិច្ចសម្ភាសន៍របស់វិទ្យុបារាំង RFI ជាមួយទណ្ឌិតសម រង្ស៊ី ដែលបានចុះផ្សាយ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ “ខ្លួនមិន បដិសេធនូវវីដេអូឃ្លីប ដែលបានផ្សព្វផ្សាយ តាមប្រព័ន្ធសារព័ត៌មាននានា និងតាមបណ្តាញ សង្គម សកម្មភាពចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហើយខ្លួនពិតជាបានជួបលោកកុក ស ហើយពិតជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៣ ពិតប្រាកដមែន”។

គ-ប្រតិកម្មអតីតតំណាងរាស្ត្រនៃអតីត គណបក្សសង្គ្រោះជាតិ និងមហាជន

១-ឈ្មោះអ៊ូ ច័ន្ទរ័ត្ន អតតីតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ បានបង្ហោះ ជំហរតាមរយៈបណ្តាញសង្គមហ្វេសប៊ុកគណនី “មិនគាំទ្រដាច់ខាតចំពោះកិច្ចព្រមព្រៀងរវាង លោកសម រង្ស៊ី និងលោក កុក ស (Kok Sor) មេដឹកនាំចលនាវៀតណាមជនជាតិភាគតិច Degar (ម៉ុងតាញ៉ា) ក្នុងការបែងចែកទឹកដី កម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាម គ្រប់គ្រងនោះ និង“បើសិនជាករណីនេះ ជាការពិត គឺខ្លួនមិនគាំទ្រទេ ព្រោះទឹកដីមិនអាចទៅបែងចែក ចុះកុងត្រាកាត់ទឹកដីឱ្យទៅជនជាតិណា វា អត់អាចទេ វាផ្ទុយនឹងរដ្ឋធម្មនុញ្ញ។ អ៊ីចឹងហើយ បានជាខ្លួនបានជម្រាបទៅភ្នំពេញប៉ុស្តិ៍ ដែរថា ខ្លួនអត់ឯកភាពទេ ចំពោះការសម្រេចចិត្តទៅ ចុះកុងត្រាហត្ថលេខាជាមួយជនជាតិណាក៏ដោយ ក្នុងការបំបែកទឹកដី វាខុសច្បាប់ហើយ”។

២-លោករ័ត្ន សណ្តាប់ អ្នកជំនាញអារ្យធម៌ ខ្មែរ (អ្នកនិពន្ធសៀវភៅ ស្តីពីប្រវត្តិទង់ជាតិ ភ្លេងជាតិ នគររាជ) កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ តាមបណ្តាញសារព័ត៌មាន បាន ប្រតិកម្មនឹងកិច្ចព្រមព្រៀងរវាងទណ្ឌិតសម រង្ស៊ី និងលោកកុក ស ជាជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា សកម្មភាពដែលប្រើទង់ជាតិ ព្រះរាជាណាចក្រកម្ពុជា ទង់ជាតិម៉ុងតាញ៉ា រួមនិងទង់ជាតិសហរដ្ឋអាមេរិក ដែលស្ថិតចំ កណ្តាល ហើយបានថ្លែងការណ៍កាត់ខេត្តខ្មែរ បួន គឺ ៖ មណ្ឌលគិរី រតនគិរី ក្រចេះ និងស្ទឹងត្រែង ជាស្វ័យភាពឱ្យជនបរទេសនោះ គឺបង្ហាញ យ៉ាងច្បាស់ថា ជនជាតិម៉ុងតាញ៉ា នេះគឺជា អធិបតេយ្យមួយយ៉ាងពិតប្រាកដ ពីព្រោះទង់ជាតិ គឺជានិមិត្តតំណាងឱ្យអធិបតេយ្យជាតិ បូរណភាពទឹកដី នៃរដ្ឋនីមួយៗ មានន័យថា “ចំពោះការប្រើទង់ជាតិជនជាតិ (ម៉ុងតាញ៉ា) នេះ គឺជាជនជាតិនេះស្មើរដ្ឋអធិបតេយ្យដូច ខ្មែរ ឬអាមេរិកាំង យ៉ាងដូច្នោះដែរ”។

III.សន្និដ្ឋាន និងវាយតម្លៃ

-ផ្អែកមាត្រា២៩,៤៣៩ និង៤៤០ ក្រម ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា

-ផ្អែកតាមឯកសារនៃកិច្ចព្រមព្រៀង ស្តីពីសិទ្ធិជនជាតិភាគតិច Degar ក្នុងប្រទេសកម្ពុជា

-ផ្អែកលើវីដេអូឃ្លីប ដែលមានទាំងរូបភាព សំឡេង និងកាយវិការរបស់ទណ្ឌិតសម រង្ស៊ី និងឈ្មោះកុក ស មេដឹកចលនាវៀតណាម ជនជាតិភាគតិច Degar (ម៉ុងតាញ៉ា)។

យើងសន្និដ្ឋានបានថា កិច្ចព្រមព្រៀងរវាង ទណ្ឌិតសម រង្ស៊ី និងឈ្មោះកុក ស មេដឹកនាំ ចលនាវៀតណាមជនជាតិភាគតិច Degar កាល ពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ នៅប្រទេស ហ៊្វីលីពីន បានបញ្ជាក់យ៉ាងច្បាស់ ៖ ត្រង់មាត្រា ៣ គឺជនជាតិដើមភាគតិច Degar (ម៉ុងតាញ៉ា) មានសិទ្ធិស្វ័យភាព គឺមានសិទ្ធិធ្វើនិងអនុវត្ត សេចក្តីសម្រេចលើបញ្ហាពាក់ព័ន្ធនឹងកិច្ចការ ផ្ទៃក្នុងនិងតំបន់របស់ពួកគេរស់នៅក្នុងប្រទេស កម្ពុជា និងមាត្រា៥ ជនជាតិដើមភាគតិចម៉ុង- តាញ៉ា នឹងមានសិទ្ធិពេញលេញ បើសិនបើពួកគេចូលរួមក្នុងជីវិតនយោបាយ គឺក្នុងន័យថា បើគាំទ្រគណបក្សសង្គ្រោះជាតិ ម៉្យាងវិញទៀត ក្នុងវីដេអូរបស់ទណ្ឌិតសម រង្ស៊ី ក៏បានបញ្ជាក់ យ៉ាងច្បាស់ថា នៅពេលដែលគណបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ខ្លួននឹងកាត់ ខេត្តរតនគីរី មណ្ឌលគិរី ស្ទឹងត្រែង និងខេត្ត ក្រចេះ ឱ្យជនជាតិវៀតណាមភាគតិច ម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព។

វីដេអូសកម្មភាព និងទង្វើដែលចុះហត្ថលេខាប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដី របស់ទណ្ឌិតសម រង្ស៊ី គឺជាអំពើក្បត់ ជាតិ ពិតប្រាកដមែន។

IV.សំណូមពរ

ឆ្លងតាមការសន្និដ្ឋានខាងលើ នាយកដ្ឋាន ប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន គោរព ស្នើ ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទទួលសំណុំរឿង ០១ករណី ស្តីពីអំពើក្បត់ជាតិ គប់គិតកាត់ ទឹកដីឱ្យជនបរទេស រវាងឈ្មោះសម រង្ស៊ី និង បរទេស ប៉ះពាល់ដល់អធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជ្រាបជារបាយការណ៍ និងសម្រេចដោយក្តីអនុគ្រោះ៕

RELATED ARTICLES