Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិអ៊ុយក្រែន បដិសេធ ពីការប៉នប៉ង ប្រើទ័ពឈ្លានពាន គ្រីមេ

អ៊ុយក្រែន បដិសេធ ពីការប៉នប៉ង ប្រើទ័ពឈ្លានពាន គ្រីមេ

អ៊ុយក្រែន៖ រដ្ឋាភិបាលអ៊ុយ ក្រែនកាលពីថ្ងៃពុធបាន បដិសេធនិង សេចក្តីថ្លែងការ ណ៍មួយ ដែលធ្វើ ឡើងដោយទីភ្នាក់ងារសន្តិសុខ សហព័ន្ធរុស្ស៊ី(FSB) ដោយលើកឡើង ថាកងទ័ពអ៊ុយក្រែន កំពុងប៉នប៉ង ឈ្លានពាន គ្រីមេនិងមាន បំណងមិន ល្អក្នុងការ វាយប្រហារ ភេរវកម្មលើ តំបន់នេះ ទៀតផង។

ក្រសួងការ ពារជាតិអ៊ុយ ក្រែនបាន ថ្លែងថាសេចក្តីថ្លែង ការណ៍របស់ ទីភ្នាក់ងារ FSB រុស្ស៊ីមិន ស្របទៅនឹងធាតុពិតជាក់ ស្តែងនោះ ឡើយ។ ក្រសួងបានលើក ឡើងថាសេចក្តីថ្លែង ការណ៍នេះ ជាការប៉ន ប៉ងដោយ រុស្ស៊ីក្នុងការយកលះដាក់ ពង្រាយកងកម្លាំង យោធា របស់ខ្លួនសារ ជាថ្មីក្នុង តំបន់គ្រីមេ។

មុននេះមួយថ្ងៃ FSB បានថ្លែង នៅក្នុងសេចក្តីថ្លែង ការណ៍មួយ ថាក្នុងអំឡុង ពេលថ្ងៃចុង សប្តាហ៍នេះ ខ្លួនបានទប់ ទល់នឹង ក្រុមប្រដាប់ អាវុធមួយ ចំនួនដែល ជាជាសមាជិក នៃកងកម្លាំងស៊ើប ការណ៍សម្ងាត់ របស់ក្រសួង ការពារអ៊ុយក្រែន ពីការឈ្លាន ពានគ្រីមេ។

មន្ត្រី FSB និងអ្នក ផ្តល់សេវាសន្តិសុខ របស់ទីភ្នាក់ងារ នេះដែល ជាជនជាតិ រុស្ស៊ីម្នាក់ត្រូវបាន សម្លាប់ក្នុងការប៉ះទង្គិចជា មួយក្រុមទាំងនោះ។

ក្រុមប្រដាប់អាវុធនេះ បាននិងកំពុង ត្រៀមខ្លួនវាយ ប្រហារភេរវកម្ម លើហេដ្ឋា រចនាសម្ព័ន្ធ នៃតំបន់នោះដែលមានទិសដៅ ធ្វើឲ្យមានការ ជ្រួលច្របល់ ក្នុងស្ថានការ ណ៍សង្គមនិង នយោបាយ ក្នុងតំបន់គ្រីមេ។

កាលពីសប្តាហ៍ មុនអង្គភាព ផ្តល់សេវាកិច្ចការ ព្រំដែនរ ដ្ឋអ៊ុយក្រែនបាន ថ្លែងថារុស្ស៊ី កំពុងកសាងកម្លាំងទ័ព តាម បណ្តោយខ្សែ បន្ទាត់ដែល ប៉ះនិងការ បំបែកគ្រីមេនិង តំបន់ Kherson ភាគខាង ត្បូងរបស់ អ៊ុយក្រែន ទៀតផង។ ចំណែករដ្ឋា ភិបាលរុស្ស៊ី មិនបានធ្វើការ អធិប្បាយផ្លូវការលើ ការអះអាងបែបនេះ ផងដែរ។

 

 

 

RELATED ARTICLES