Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិពួកឧទ្ទាមសុីរី កាត់ផ្តាច់បណ្តាញ ផ្លូវគេចខ្លួន របស់​អាយសុីស​ ឆ្លងកាត់ក្រុង Manbij

ពួកឧទ្ទាមសុីរី កាត់ផ្តាច់បណ្តាញ ផ្លូវគេចខ្លួន របស់​អាយសុីស​ ឆ្លងកាត់ក្រុង Manbij

សុីរី៖ យុទ្ធជនអារ៉ាប់ និងជនជាតិឃឺត និយាយថាពួកគេ បានរំដោះក្រុង ភាគខាងជើង សុីរី Manbij ពីក្រុម សកម្មប្រយុទ្ធ រដ្ឋអុីស្លាម ដោយ ការកាត់ផ្តាច់បណ្តាញផ្លូវរបស់ ពួកនេះដែលឆ្ពោះ ទៅកាន់អឺរ៉ុប។

សហកងជីវ ពលខាងលើនេះបាន បានបើកការ វាយប្រហារក្នុង រយៈពេល៧៣ថ្ងៃ ដើម្បីវាយ បណ្តេញ ក្រុមអាយសុីស ចេញហើយ ថែមទាំងបានលើកឡើង ថាពួកគេបាន រដោះជនសុីវិល ប្រមាណជា២.០០០នាក់ ទៀតផងដែល ត្រូវបានគេ ប្រើប្រាស់ជាខែល ការពារមនុស្ស នៅថ្ងៃចុងក្រោយ។

ក្រុមអាយសុីស ដណ្តើមបាន ក្រុង Manbij ដែលស្ថិត នៅក្បែរព្រំដែន របស់ប្រទេសតួកគី អស់រយៈពេល ពីរឆ្នាំមកហើយ។ បណ្តាញផ្លូវ ជាច្រើន ជាទីតាំងត្រៀម ប្រយុទ្ធនៅក្រុង ធំជាងគេបំផុតទីពីរ របស់សុីរី ក្រុង អាលីប៉ូនិងផ្លូវទៅ កាន់រដ្ឋធានី របស់រដ្ឋអុីស្លាម Raqqa គឺឆ្លងកាត់តាមទីក្រុង Manbij នេះតែម្តង។

ចំណែកមេដឹក នាំជនជាតិ ឃឺតរបស់សុីរី លោក Salih Muslim បានថ្លែងថា ក្រោយពី រំដោះក្រុងManbij សមាជិកក្រុម រដ្ឋ អុីស្លាមនឹងមិន អាចធ្វើ ដំណើរដោយសេរី ទៅកាន់កន្លែង ផ្សេងៗក្នុងតំបន់ អឺរ៉ុបនោះឡើយ។ ជាមួយគ្នានោះ ដែរសហកង កម្លាំងប្រជាធិប តេយ្យរបស់ សុីរីដែល រាប់បញ្ចូល កងជីវពល YPG ឃឺត ដែលមានអំណាច ខ្លាំងក្លា គឺត្រូវបានគាំទ្រ នៅក្នុងយុទ្ធនា ការប្រឆាំងរដ្ឋអុី ស្លាមតាម រយៈការវាយ ប្រហារពីដែន អាកាសលើ ទីតាំងរបស់ក្រុមអាយ សុីសដែល ដឹកនាំដោយ សហរដ្ឋអាមេរិក។

 

 

 

RELATED ARTICLES