Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិវេណេស៊ុយអេឡា ​ដំឡើង​ប្រាក់ខែ៥០% ដល់មន្ត្រីដើម្បី ប្រឆាំងអតិផរណា

វេណេស៊ុយអេឡា ​ដំឡើង​ប្រាក់ខែ៥០% ដល់មន្ត្រីដើម្បី ប្រឆាំងអតិផរណា

វេណេស៊ុយអេឡា៖ ប្រធានាធិបតី វេណេស៊ុយអេឡា លោក Nicolas Maduro បានប្រកាស កាលពីថ្ងៃ សុក្រថាប្រាក់ ឈ្នួលប្រចាំខែ អប្បបរមា របស់ប្រទេស វេណេស៊ុយអេឡា នឹងត្រូវដំឡើង៥០% ចាប់ពីថ្ងៃ១កញ្ញាតទៅ។

ការកែប្រែថ្មីនេះ គឺកើតឡើងក្នុងពេល ដែលប្រទេស វេណេស៊ុយ អេឡាជួប ផលលំបាក ផ្នែកសេដ្ឋកិច្ច ហើយការ ដំឡើងប្រាក់ បៀវត្សប្រចាំខែនេះ នឹងដំឡើងរហូត ដល់ឡើង ២.២៥៧ដុល្លារ សម្រាប់ការបូក បន្ថែមប្រាក់ ប្រចាំខែសរុប ទាំងអស់៦.៥០៥ដុល្លារ ដែល រាប់ បញ្ចូលការដំឡើង សន្ទស្សន៍ ប្រាក់លើកទឹក ចិត្តផ្នែករបប អាហារសម្រាប់ មន្ត្រីរាជការ។

យោងតាម ទិន្នន័យផ្លូវការ បង្ហាញថាការ ដំឡើងប្រាក់ខែ នេះជាវិធានការ មួយក្នុងការ ការពារ ចំណូលពី អតិផរណា កម្រិតខ្ពស់ ដែលឈានដល់ អត្រា១៨១% ក្នុងឆ្នាំ២០១៥។  អង្គការមូលនិធិ រូបិយវត្ថុអន្តរជាតិ បានព្យាករ ថាអត្រា អតិបរមា អាចឈាន ដល់កម្រិត៤៨០% ក្នុងឆ្នាំ ២០១៦ និង១.៦០០%ក្នុង ឆ្នាំ២០១៧។

លោក Maduro បាន ថ្លែងក្នុងអំឡុង ពេលនៃការ ផ្សាយតាម ទូរទស្សន៍រដ្ឋ Venezolana de Television ថានេះ គឺជាលើកទី៣ ហើយនៃការដំឡើង ប្រាក់ខែដល់ មន្ត្រីរាជការ ក្នុងឆ្នាំនេះ។

មួយវិញ ទៀតនេះ ក៏ជាលើកទី១៤ ដែរគិតចាប់ តាំងពីលោក Maduro ចូលកាន់ តំណែង ជាប្រធានាធិបតីវេណេស៊ុយ អេឡា កាលពី ឆ្នាំ២០១៣។ ប្រទេស អ្នកនាំចេញប្រេង មួយនេះត្រូវបាន គេមើលឃើញ ពីនិន្នាការ ធ្លាក់ចុះនៃ សេដ្ឋកិច្ចរបស់ ខ្លួនចាប់តាំង ពីការធ្លាក់ចុះនៃតម្លៃប្រេងក្នុង អំឡុងឆ្នាំ២០១៤។

 

 

RELATED ARTICLES