Sunday, December 22, 2024
Homeព័ត៌មានជាតិកូនចិត្ដខ្លាំង ! ខឹង​​ចិត្ត​​ឪពុក​​ស្តី​​បន្ទោស​ ​អារក​សម្លាប់​ខ្លួន​ឯង !

កូនចិត្ដខ្លាំង ! ខឹង​​ចិត្ត​​ឪពុក​​ស្តី​​បន្ទោស​ ​អារក​សម្លាប់​ខ្លួន​ឯង !

ភ្នំពេញ៖ យុវជនម្នាក់ មកធ្វើការនៅភ្នំពេញយូរហើយអត់មានលុយសល់កាក់ឪពុកម្តាយស្តី បន្ទោសតិចតួចយកកាំបិតចិតបន្លែអាកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកមិនបានសម្រេចបង្កឲ្យ មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែសីហា ស្ថិតនៅក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ជនដែលអាកខ្លួនឯងមានឈ្មោះ ស៊ីញ ជ្រេក ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិបូតគង ឃុំទឹកថ្លា ស្រុក ស្វាយអន្ទរ ខេត្តព្រៃវែង ។

dfghfdhsd
ក្រុមសង្រ្គោះ កំពុងរៀបចំយកជនរងគ្រោះទៅព្យាបាល

បើតាមសម្ដីបងប្រុសជីដូនមួយឈ្មោះ សុខ ស៊ីណា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលកើតហេតុ មានស្រុកកំណើតជាមួយជនរងគ្រោះ បានប្រាប់អោយដឹងថា ជារៀងរាល់ថ្ងៃប្អូនប្រុសស្នាក់នៅបន្ទប់ជួលក្បែរគ្នា ចំណែកបន្ទប់របស់គាត់រស់នៅពីរនាក់ប្តីប្រពន្ធ តែពេលព្រឹកឡើងប្អូនប្រុសតែងតែមកដេកនៅបន្ទប់របស់គាត់ដាំ បាយហូបចុកជាមួយគ្នា លុះពេលយប់ទើបគេទៅដេកនៅបន្ទប់របស់គេ ។ នៅថ្ងៃកើតហេតុ ពេលគាត់ត្រឡប់មកពីធ្វើការរោងចក្រវិញឃើញបន្ទប់ចាក់គន្លឹះពីខាងក្នុង រូបគាត់បានគោះ ទ្វារអត់មានអ្នកបើកបានសម្រេចចិត្តធាក់ទម្លុះទ្វារចូលទៅក្នុងបន្ទប់ឃើញមានឈាមហូរ ចេញពីបន្ទប់ទឹក ភ្លាមៗនោះគាត់បានស្ទុះទៅមើលឃើញប្អូនប្រុសអារកនឹងកូនកាំបិតចិត បន្លែរយះកជិតមួយចំអាមខាងស្តាំហូរឈាមក្រហមច្រាលពេញបន្ទប់ទឹក តែមិនបានសន្លប់ ទេ នៅដឹងខ្លួននៅឡើយ ក៏បានស្រែកឆោឡោផ្អើលដល់អ្នកជិតខាងអោយជួយមកមើលនិងយកកូនកាំបិតចេញ ហើយបានរាយកាណ៍ទៅសម្ថតិកិច្ចភ្លាមៗ ។

dfgfdsdsf
ជនរងគ្រោះ រថយន្ដសង្រ្គោះដឹកទៅព្យាបាលនៅពេទ្យរុស្ស៊ី

ក្រោយពីទទួលបានដំណឹងខាងសម្ថតិកិច្ចបានហៅរថយន្តសង្រ្គោះដឹកជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យមិត្តភាពខ្មែសូវៀត ។

បើតាមសម្ដីរបស់ឪពុកយុវជនដែលបានប្រាប់តាមរយៈទូរស័ព្ទអោយដឹងថា កូនប្រុសរបស់ គាត់បានមកធ្វើជាកម្មករអូសខ្សែកាប ជីលូ នៅភ្នំពេញយូរឆ្នាំមកហើយ តែមិនដែលឃើញ មានសល់លុយកាក់ទេ ។ កន្លងមកនេះជាងមួយខែមកហើយកូនរបស់គាត់អត់បានទៅធ្វើ ការអីទេនៅតែក្នុងបន្ទប់ជួល កាលពី១ខែនេះមុនកូនប្រុសគាត់បានទៅលេងស្រុកកំណើត ហើយគាត់បានស្ដីបន្ទោសបន្ដិចរឿងធ្វើការអត់សល់កាក់អញ្ចឹងនៅផ្ទះវិញល្អជាងគ្រាន់ជួយ ការងារគាត់ខ្លះ តែកូនប្រុសមិនបានតបតទេ បានមួយយប់កូនប្រុសក៏ត្រឡប់មកភ្នំពេញ វិញតែមិនបានរកការងារធ្វើទេ រហូតដល់ព្រឹកកើតហេតុស្រាប់តែក្មួយប្រុសបានទូរស័ព្ទមក ប្រាប់ថាកូនរបស់គាត់អាកសម្លាប់ខ្លួនទើបឡើងមកភ្នំពេញមកមើលកូន ។

ffdsfasds
ពលរដ្ឋជិតខាង ផ្អើលនាំគ្នាមើលហេតុការណ៍

ចំណែកបងប្រុសជីដូនមួយដែលជាម្ចាស់បន្ទប់បានឲ្យដឹងថា ប្អូនប្រុសរបស់គាត់មិនមាន សង្សារនិងចេះដើរលេងយប់ទេ សូម្បីតែផឹកស៊ីក៏មិនសូវជាផឹកញឹកញាប់ដែរ ។ ចំពោះការ អារកសម្លាប់ខ្លួននេះគាត់មិនដឹងថាមកពីមានផលលំបាកអ្វីទេ ៕

ណន អ៊ាត

 

RELATED ARTICLES