Sunday, December 22, 2024
Homeព័ត៌មានជាតិបាត់​ប្រពន្ធ​២​ថ្ងៃ ​ប្តី​ដើរ​ស្វែង​រក​ទាំង​ទឹក​ភ្នែក​ !

បាត់​ប្រពន្ធ​២​ថ្ងៃ ​ប្តី​ដើរ​ស្វែង​រក​ទាំង​ទឹក​ភ្នែក​ !

ភ្នំពេញ៖ បុរសម្នាក់ ទឹកមុខប្រកបទៅដោយ ភាពស្រងូតស្រងាត់ លាយលំទៅនឹងទឹកភ្នែក គោលបំំណងចង់ ស្នើសុំឲ្យអាជ្ញាធរ សមត្ថកិច្ច ប្រជាពលរដ្ឋ ជួយឃ្លាំ មើល ស្វែងរកប្រពន្ធ ដែលបាត់បេញពីផ្ទះ ២ថ្ងៃកន្លងមក គ្មានដំណឹងសូន្យឈឹង បុរសជាប្តីបានត្រឹមដើរ ដេក បង្ហូរទឹកភ្នែក នឹកអាល័យ កាន់រូបថត បង្ហាញ ឲ្យជួយដល់រូបគេ ។ វត្តមានបុរសជាប្តី ពោរពេញទៅដោយក្តីគ្រៀមក្រំ ដួងចិត្ត នៅសាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៤និង២០នាទី ល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នេះ ។

បុរសខាងលើមានឈ្មោះ គួក ម៉េងហុង អាយុ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើតនៅភូមិព្រៃតាពាង ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តព្រៃវែង ។ ចំណែក ភរិយា បាត់ខ្លួនគ្មានដំណឹង មានឈ្មោះ គង់ វន្នី អាយុ២០ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានស្រុកកំណើតភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។ ២នសក់បកតីប្រពន្ធខាងលើ មានកូនប្រុសម្នាកើអាយុទើបបសន១ខួប៨ខែ រស់នៅជាមួយជីដូន មើលថែឯស្រុកកំណើត ។ ចំណែក ២នាក់ប្តីប្រពន្ធ ស្នាក់នៅក្រោមដំបូលផ្ទះជួល នៅក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមការយំរៀបរាប់ ពីបុរសជាប្តី បានឲ្យដឹងថា ខ្លួនបានរៀបការ ជាមួយនារី គង់ វន្នី អស់រយះពេលជាង២ឆ្នាំ កន្លងមកហើយ មានទាំងកូនប្រុសម្នាក់ជាចំណងស្នេហ៍ទៀតផង ។ បុរសដដែលបន្តទៀតថា ចាប់រាំងពីបានគ្នាជាប្ដីប្រពន្ធកាលណាមក ពួកគេមិនដែល ឈ្លោះប្រកែក ឬមាត់តូចមាត់ធំដាក់គ្នាឡើយ សេចក្តីសុខរបស់ពួកគេ  ផ្តើមចេញពូភាពផ្អែល្ហែម មានតែពាក្យ អូន និង បង តែមកដល់ពេលនេះ អ្វីដែលរន្ធត់ក្នុងចិត្ត អនុស្សាវរីយ៍ ប្តីប្រពន្ធ កម្សត់ កម្រ ធ្លាប់រស់នៅជាមួយគ្នា  ប្រកបទៅដោយភាពក្សេមក្សាន្ត បែជា មកដល់ខ្លួនឯងពេលនេះ សម្រាន្តមិនលក់ បក់ក៏មិនល្ហើយ ក្រោយពី ប្រពន្ធ ចាកចោលទៅបាត់គ្មានដំំណឹង ២ថ្ងៃមកហើយ រកសុឹងសព្វទីកន្លែង សាច់ញាតិឯស្រុក ក៏មិនដឹង មិនឃើញដែរ ទើបក្តីកង្វល់ កើតមានសម្រាប់ខ្លួនជាប្តី ។ ចំពោះការសង្ស័យ ថាប្រពន្ធ លួចមានប្រុសថ្មីនោះ ពុំជឿសោះហើយ នាងចេញពីរោងចក្រ មកផ្ទះ ចេញពីផ្ទះទៅរោងចក្រ សូម្បីតែទូរស័ព្ទ ក៏អត់មានប្រើដែរ ។

បុរសខាងលើ បានរៀបរាប់ ទៀតថា មុនកើតហេតុ កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ កន្លងមក ប្រពន្ធខ្លួន ត្រូវចេញពីធ្វើការ បន្ទាប់ពីបើកលុយរួច តែផ្ទុយទៅវិញ ការរន្ទាំងមើលផ្លូវ ចាំបាត់ៗ រហូតមកដល់ថ្ងៃនេះ នៅតែគ្មានដំណឹងដដែល ។

អស់រយះពេល២ថ្ងៃ ទាំងសាច់ញាតិនៅឯស្រុក ទាំងមិត្តភ័ក្ររួមការងារ នាំគ្នាដើរស្វែងរក កាន់រូបថត ប្រពន្ធ បង្ហាញគេឯង នៅតែពុំមានដំណឹង ។ បុរសខាងលើ សូមអំពាវនាវផងដែរ សល់សាធារណជន កាលបើប្រទះឃើញ ស្គាល់ ភិនភាគដូចក្នុងរូប មេត្តាជួយ ឃាត់ឬផ្តល់ពត៌មានផង ៕

 

RELATED ARTICLES