Friday, June 28, 2024
Homeតារាខ្មែរភិន សុដាលីស ថា ប៉ែន ចំរ៉ុង ចង់ជួបមុខកូនស្រី គ្រាន់តែជាល្ខោន

ភិន សុដាលីស ថា ប៉ែន ចំរ៉ុង ចង់ជួបមុខកូនស្រី គ្រាន់តែជាល្ខោន

តារាមេម៉ាយកូន1 ភិន សុដាលីស នៅតែមានរូបសម្រស់គួរឱ្យបេតី បើទោះជាមើលទៅដូចជាបែកសាច់បន្តិចក្តី តែនៅទ្រលុកទ្រលន់មិនចាញ់ក្រមុំឡើយ។ កូនថៅកែផលិតកម្មមហាហង្ស ដែលធ្លាប់ប្រកាសថា មិនឱ្យអតីតប្តីប៉ែន ចំរ៉ុង មកជួបមុខកូនស្រីជាដាច់ខាតនោះ នៅតែប្រកាសជំហរថា នាងនឹងរក្សាជំហរនេះរហូត ហើយថែមដៀមដាមឱ្យចំរ៉ុង ថា ការធ្វើជានឹករលឹកដល់កូនស្រីនោះ គ្រាន់តែជាការសម្តែងល្ខោនប៉ុណ្ណោះ…។

ភិន សុដាលីស ដែលលេចមុខក្នុងកម្មវិធីសម្ពោធខ្សែភាពយន្តរបស់ឪពុកនាង រឿង “អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ” របស់ផលិតកម្មមហាហង្សនោះ ត្រូវបានបុគ្គលិករបស់ផលិតកម្មនេះ គោរពនិងហៅនាងថា “មេស្រី²” ដោយសារតែនាងក្លាយទៅជាអ្នកគ្រប់គ្រងផលិតកម្មមួយនេះ ដោយមានការតែងតាំងពីឪពុកនាងផ្ទាល់ ដែលជាកាដូក្រោយដាលីស រត់ចោលប៉ែន ចំរ៉ុង មកចូលផ្ទះវិញនោះ។

មានការកត់សម្គាល់ដែរថា ភិន សុដាលីស នៅតែរក្សារូបសម្រស់មិនចាញ់កាលនាងនៅក្រមុំឡើយ បើទោះជាមើលទៅហាក់បែកសាច់ និងមានព្រលឹងជាងមុនក្តី។ តាមរយៈការបញ្ចោញទឹកមុខស្រស់ស្រាយនោះ សុដាលីស ចង់បញ្ជាក់ថា នាងហាក់គ្មានទុក្ខព្រួយច្រើនដូចមុនទេ នៅពេលនេះ ហើយវាស្របគ្នាទៅនិងអតីតប្តីនាង លោកប៉ែន ចំរ៉ុង ដែលកំពុងតែរវើររវាយរសាប់រសល់ ព្រោះតែចង់ជូបកូនស្រីខ្លាំងពេក រហូតបីកូនស្រីអ្នកជិតខាង ហើយចាត់ទុកថា ដូចជាការបានជួបមុខកូនស្រីដោយផ្ទាល់ដែរ។ ប្រភពបានឱ្យដឹងថា លោកប៉ែន ចំរ៉ុង រកវិធីគ្រប់បែបយ៉ាងទាំងអស់ក្នុងការធ្វើម៉េច ដើម្បីឱ្យបានជួបកូនស្រីរបស់លោក ដែលជាតំណក់ឈាមជាមួយសុដាលីស នោះ តែអតីតប្រពន្ធ និងអតីតឪពុកក្មេកមិនអនុញ្ញាតឱ្យចំរ៉ុង បានជួបកូនស្រីវ័យជាង1ឆ្នាំ ឈ្មោះ Katherina នោះជាដាច់ខាត។

ប៉ុន្តែ អ្នកសិល្បៈជាច្រើនបាននិយាយស្របគ្នាថា ពេលនេះ ដាលីស និងឪពុកនាងនៅតែមិនទាន់រំសាយកំហឹងលើប៉ែន ចំរ៉ុង ហេតុនេះហើយ គឺបើតារាសម្តែងរូបនេះទៅជួបមុខកូនស្រីភ្លាមៗ តាមចិត្តចង់នោះ ប្រាកដជាមិនអាចធ្វើបានទេ តែថ្ងៃក្រោយទៅពេលដែលកូនស្រីនោះ ពេញវ័យធំ ប្រាកដជាអាចជួបជាមួយឪពុករបស់គេបានជាមិនខាន ព្រោះថា គ្មានច្បាប់ឯណាទៅហាមឃាត់មិនឱ្យកូនជួបមុខឪពុកឡើយ។

ក្នុងជំនួបផ្ទាល់ កាលពីពេលថ្មីៗនេះ ភិន សុដាលីស នៅតែប្រកាសយ៉ាងដាច់អហង្ការថា នាងមិនឱ្យប៉ែន ចំរ៉ុង ជួបមុខកូនស្រីនាងជាដាច់ខាត ហើយតារាកូន1 រូបនេះ ថែមទាំងចាត់ទុកថា ការបង្ហាញពីនឹករលឹក និងចង់ជួបមុខកូនស្រីរបស់លោកប៉ែន ចំរ៉ុង នោះ គ្រាន់តែជាការសម្តែងល្ខោនទៀតផង។ កូនស្រីថៅកែផលិតកម្ម មហាហង្ស រូបនេះនិយាយខ្លីថា “អូ! អត់ទេ ខ្ញុំនៅតែមិនឱ្យកូនស្រីខ្ញុំជួបមុខគាត់ (ប៉ែន ចំរ៉ុង) ទេ។ ការនឹកចង់ជួបកូនអីហ្នឹង គ្រាន់តែជាស្ទីលសម្តែងទេ ហើយបងឯងចេះតែជឿលើគាត់ដែរអី? ពេលនេះកូនស្រីខ្ញុំអាយុជាង1ឆ្នាំហើយ ខ្ញុំមិនឱ្យជួបមុខគាត់ទេ”។

ភិន សុដាលីស ដែលចែកផ្លូវគ្នាទាំងចម្រូងចម្រាសជាមួយប៉ែន ចំរ៉ុង បានក្លាយទៅជាគូបដិបក្ខគ្នា ក្រោយពេលដែលសម្រាលបានកូនស្រីម្នាក់ដ៏ស្រស់ស្អាតនេះ ហើយជាការបំភ្លេចដានស្នេហ៍ចាស់ ដាលីស បានចេញទៅរៀនជំនាញខាងផលិតកុននៅអាមេរិក ដើម្បីពង្រឹងផលិតកម្មមហាហង្ស របស់ឪពុករបស់នាងឱ្យកាន់តែមានទីផ្សារទូលាយក្នុងឋានៈនាងជាអ្នកគ្រប់គ្រងផលិតកម្មនោះ។ ប្រភពពីតារាដែលស្និទ្ធអ្នកមេម៉ាយកូន1រូបនេះ បានបង្ហើបឱ្យដឹងថា សុដាលីស នៅតែជានារីម្នាក់មានវិបត្តិស្នេហ៍ដដែល ពេលនេះហើយនាងចូលចិត្តដើរលេងកម្សាន្តនាពេលរាត្រី ចូលក្លឹបផឹកស្រា រាំលេងកម្សាន្តជាមួយនាង VJ អាណូ និងអ្នកមេម៉ាយកូន1 សុខ សោម៉ាវត្តី។ ពេលខ្លះទាំងដាលីស, វត្តី និងអាណូ ថែមទាំងបង្ហាញភាពស្និទ្ធស្នាលគ្នា ដូចជាតារាដែលស្រលាញ់ភេទដូចគ្នាទៀតផង ដូចជា ការថើបមាត់គ្នាជាដើម តែការពិតនោះ គ្រាន់តែជាស្ទីលសម្តែងបន្លំភ្នែកប៉ុណ្ណោះ ព្រោះថា តារាស្រីទាំង3 ស្រលាញ់ប្រុស មិនមែនស្រលាញ់ស្រីឡើយ… ប៉ុន្តែចូលចិត្តស្ទីលមាត់…។

ភិន សុដាលីស នៅមិនទាន់បង្ហាញគូសង្សារថ្មីជាសាធារណៈទេ ក្រោយចែកផ្លូវគ្នាជាមួយប៉ែន ចំរ៉ុង ជិត2ឆ្នាំនេះ តែគេជឿថា អ្នកមេម៉ាយកូន1 ស្រួយដូចដូងដុតនេះ មិនខ្វះប្រុសៗតាមត្រងស្នេហ៍ឡើយ គឺសុទ្ធតែជាបុរសសង្ហា មិនចាញ់លោកប៉ែន ចំរ៉ុង នោះទេ ខណៈដែលកន្លងមក ដាលីស ដែលជាអតីតគូដណ្តឹងលោកប៉ែន តុលា នោះ មិនដែលស្នេហ៍ប្រុសណាដែលថាមិនសង្ហាឡើយ។

ដោយឡែក ប្រភពមួយបានបង្ហើបឱ្យដឹងថា ពេលនេះ សុដាលីស ក៏មិនមែនទុកបេះដូងឱ្យនៅទំនេរដែរ គឺនាងមានគូស្នេហ៍ថ្មីទៀត ហើយជាបុរសអាណិកជនខ្មែរ នៅអាមេរិក ដែលតាមរយៈការបង្ហាញថា នាងទៅសិក្សាផ្នែកជំនាញផលិតកុននោះ គឺដូចជាឱ្យស្រីស្រស់រូបនេះ បានទៅសាសងស្នេហ៍ថ្មីដែរ។ យ៉ាងណា ដាលីស មិនដែលហ៊ានលាតត្រដាងរឿងស្នេហាថ្មី នៅចំពោះមុខអ្នកកាសែតឡើយ ហើយឱ្យតែសួររឿងនេះ នាងប្រញាប់គេចចេញភ្លាម៕

RELATED ARTICLES