Friday, March 29, 2024
Homeព័ត៌មានជាតិសាច់​​ញាតិ​​កញ្ញា ​​ខៀវ ​​សុខារ៉ាវី ​បាញ់​សម្លាប់​គ្នា ​នៅ​ក្នុង​ម៉ាត​ Only U ​មាត់​ទន្លេ​ ស្លាប់​ម្នាក់​

សាច់​​ញាតិ​​កញ្ញា ​​ខៀវ ​​សុខារ៉ាវី ​បាញ់​សម្លាប់​គ្នា ​នៅ​ក្នុង​ម៉ាត​ Only U ​មាត់​ទន្លេ​ ស្លាប់​ម្នាក់​

ភ្នំពេញ៖ មុននេះបន្ដិច ! មានផ្ទុះហេតុការណ៍បាញ់សម្លាប់បុរសម្នាក់ នៅម៉ាតមួយកន្លែង នៅម្ដុំមាត់ទន្លេ ដែលគេដឹងថា ម្ចាស់ម៉ាតជាតារាសម្ដែង កញ្ញា ខៀវ សុខារ៉ាវី ចំណែកជនរងគ្រោះ និងជនបង្ក ជាសាច់ញាតិរបស់នាង បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ថ្ងៃទី១៣ ខែសីហា នេះ ។ ហេតុាការណ៍ខាងលើនេះ បានកើតឡើងនៅចំណុចផ្ទះលេខ ១៦៥អឺអូ ផ្លូវលេខ១ ក្រុមទី៣៦ ភូមិ១ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។

dfgdfshgsd
សពជនរងគ្រោះ យកមកតម្កល់នៅវត្ដ

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់) ឈ្មោះ សឺន ចាន់ដារ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន អចលនទ្រព្យ មានស្រុកកំណើតនៅខេត្ដបន្ទាយមានជ័យ ឆ«។ ចំណែកខ្មាន់កាំភ្លើងឈ្មោះ ខៀវ ថនវណ្ឌឌី ភេទប្រុស អាយុ២៦ឆ្នាំ ឃាត់ខ្លួន នៅទីបញ្ជាការអាវុធហត្ថ ខណ្ឌដូនពេញ ។ 

សមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា ករណីឃាតកម្មខាងលើនេះ អាចផ្ដើមចេញពីរឿគំនុំ រឺជម្លោះគ្រួសារ ដែលជនរងគ្រោះ និងជនបង្ក ជាសាច់ញាតិនឹងគ្នា ។

fgdfhfd
ទីតាំងកើតហេតុ

បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យវត្ត វត្តពោយារាម ហៅវត្តចាស់ ខណ្ឌជ្រោយចង្វា ។

RELATED ARTICLES