Saturday, November 16, 2024
Homeតារាខ្មែរលោកសុខ គា យល់ថា អ្នកវិភាគ ”រួមភេទមុនរៀបការខុសដែរឬទេ?” មិនមកពន្យល់រឿងនេះនៅកម្ពុជាឡើយ

លោកសុខ គា យល់ថា អ្នកវិភាគ ”រួមភេទមុនរៀបការខុសដែរឬទេ?” មិនមកពន្យល់រឿងនេះនៅកម្ពុជាឡើយ

ពិធីករ CTN លោកដួង សុខគា បានចេញមុខប្រតិកម្មចំពោះនារីវ័យក្មេងម្នាក់ ដែលមាន Cath និងមានឈ្មោះហ្វេសប៊ុកថា A Dose of Cathដែ លបានធ្វើការវិភាគលើប្រធានបទ ”រួមភេទមុនរៀបការខុសដែរឬទេ?” ដោយលោកសុខគា យល់ថា គេមិនមកពន្យល់រឿងនេះនៅប្រទេសកម្ពុជាឡើយ ព្រោះថាប្រទេសណាក៏មានទំនៀមទម្លាប់ប្រពៃណីរបស់គេដែរ អីចឹងមិនអាចយកវប្បធម៌អឺរ៉ុប មកធៀបនឹងប្រពៃណីខ្មែរ បានទេ។

ពិធីករដែលពូកែវោហាស័ព្ទ និងច្រើនលេចមុខតាមរោងការនោះ បានបញ្ចេញប្រតិកម្មថា ”ខ្ញុំមិនយល់ស្របលើការវិភាគនោះទេ ព្រោះថានៅទីនេះស្រុកខ្មែរ មិនមែនអឺរ៉ុបទេ អីចឹងទោះជាអ្នកឯងនិយាយយ៉ាងម៉េច ក៏គេមិនធ្វើតាមដែរ។ ខ្ញុំយល់ថា វាមិនដែលនារីឯណា​រហេតរហូតមានដៃគូពីមួយទៅមួយ រួមភេទមុនរៀបការ ហើយគេថាល្អត្រឹមត្រូវនោះទេ។ បើថានារីនោះមានការភ្លាត់ដោយប្រការណាមួយ អាហ្នឹងធ្វើម៉េចបើជាអីចឹងទៅហើយ តែបើថាអ្នកឯងចូលចិត្តអីចឹង មានសងង្សារ១០អី ហើយសួរថា ទាំងខ្ញុំនិងប្រុសដទៃទៀត រួមទាំងអ្នកកាសែតដែលសម្ភាសន៍ខ្ញុំហ្នឹង ព្រមទទួលយកអត់? អារម្មណ៍ទទួលយកបានអត់ ធម្មតាមនុស្សស្រី ជួនកាលគេថាទើបតែខូចម្ដងអី តែគេចូលចិត្តប្ដូរដៃគូញឹកញាប់ អីចឹងយើងជាមនុស្សប្រុសហ្នឹង មិនដឹងអីទេ ចេះតែជឿគេទៅអី? សម្រាប់ខ្ញុំនៅតែយល់ថា ការដើររហេតរហូតរបស់មនុស្សីស្រី គឺមិនមែនជារឿងល្អទេ គឺយើងមានប្រពៃណីត្រឹមត្រូវ អីចឹងហើយបានជាចាស់ៗសម័យមុន គាត់រៀបការហើយ មិនងាយបែកគ្នាទេ នៅជាមួយគ្នាបានយូរៗណាស់ហ្នឹង”។

អ្នកវិភាគវ័យក្មេងឈ្មោះ Cath នោះ បានសង្កត់មួយជ្រុងដែរថា “សំខាន់មនុស្ស២នាក់មានការយល់ព្រម ត្រូវរ៉ូវគ្នា និងប្រើប្រាស់ស្រោមអនាម័យទៅ គឺអាចជួយការពារមិនឲ្យមានផ្ទៃពោះទៅហើយ…។

លោកសុខគា បន្ថែមថា ”សូមកុំឲ្យគាត់យកគម្របឆ្នាំងលេខ១០ ទៅគ្របឆ្នាំង៥ឬលេខ២០អី គឺវាមិនត្រូវទេ។ ខ្ញុំចង់សួរទៅវិញថា​ចុះបើគាត់ប្រើប្រាស់ស្រោមអនាម័យ ហើយមិនបានត្រឹមត្រូវ វាឆ្លងរោគថ្លើម និងអេសដ៍អីទៅ អាហ្នឹងម៉េចវិញ? សុទ្ធតែជាបញ្ហាទាំងអស់ មិនគួរណាយករឿងនេះមកវិភាគនៅស្រុកខ្មែរ ទេ បើថានៅអឺរ៉ុបអី អាហ្នឹងខ្ញុំមិនដឹងទេ​តែប្រទេសនីមួយៗមានទំនៀមទម្លាប់ប្រពៃណីខុសគ្នា សួរមនុស្សប្រុសទូទៅថា គេចង់បានប្រពន្ធដែលមានការរួមភេទហើយជាមួយអ្នកផ្សេងហ្នឹងដែរទេ? បើទោះជាសម័យនេះជឿនលឿនដល់ណា ក៏គេមិនដែលបោះបង់ប្រពៃណីគេចោលដែរ ហើយនៅអឺរ៉ុបផ្សឹង នៅស្រុកខ្មែរ ផ្សេង ហើយខ្ញុំចង់សួរថា មនុស្សស្រីដែលមានដៃគូច្រើនហ្នឹង ចំណេញអីមកផ្ទះវិញ? ខ្ញុំដឹងថា រឿងហ្នឹងជារឿងមនុស្ស២នាក់ ឲ្យតែ OK គឺស្រេចលើគេ គ្រាន់តែថា បើយើងរហេតរហូតហើយ ប្រុសណាគេយកយើងទៅ?”។

ការវិភាគរបស់នារីវ័យក្មេងរូបនោះបានផ្ដោតផងដែរថា គ្រួសារមួយចង់ឲ្យកូនស្រីនៅក្រមុំបរិសុទ្ធ ដើម្បីទារថ្លៃបណ្ណាការពីគ្រួសារខាងប្រុស បានទឹកលុយច្រើន ដែលរឿងនេះធ្វើឲ្យលោកសុខ គា កាន់តែហួសចិត្តថែមទៀត។

លោកសុខគា អះអាងទៀតថា ”ខ្ញុំដើកាត់សក់គេរាប់ភ្លេចទៅហើយ វាមិនដែលគ្រួសារខាងស្រីឯណាប្រាប់ទៅខាងកូនកំលោះថា កូនស្រីខ្ញុំនៅហ្សីន ក្រមុំបរិសុទ្ធ ត្រូវតែឲ្យថ្លៃបណ្ណាការមកខ្ញុំឲ្យច្រើនបន្ដិច ទើបបាន គឺមិនអីចឹងទេ​គេស្រលាញ់គ្នា គេមិនទាំងបង្គាប់ផង ឲ្យប៉ុន្មានឲ្យទៅ ពេលរៀបការហើយបានចំណងដៃ ឪពុកម្ដាយមិនយកផង ចែកលុយឲ្យកូនរកស៊ី។ គេមិនដែលថា កូនខ្ញុំនៅហ្សីន ត្រូវតែឲ្យថ្លៃនោះទេ ខ្ញុំមិនដែលឮអារឿងហ្នឹង ។ ខាងប្រុសហ្នឹងក៏អីចឹងដែរ គេមិនដែលទៅដណ្ដឹងកូនគេ ហើយសួរថា កូនស្រីអ្នកឯងនៅហ្សីនដែរឬអត់នោះទេ? កុំយករឿងអីចឹងៗមកនិយាយនៅស្រុកខ្មែរអី មិនមែននៅអឺរ៉ុបទេ ហើយបើតាមខ្ញុំដឹង គ្រាន់តែខ្ញុំមិនបានធ្វើស្ថិតិទេ ការជ្រួលជ្រើមរបស់ក្មេងៗដឹកដៃគ្នាចូលផ្ទះសំណាក់ នៅថ្ងៃទី១៤ ខែកុម្ភៈ នោះ ក៏មានការធ្លាក់ចុះជាងមុនដែរ”៕

RELATED ARTICLES