Saturday, November 16, 2024
Homeតារាខ្មែរឯកឧត្តមអិុត សំហេង ចាត់ទុកឧកញ៉ាឡេង ណាវ៉ាត្រា ជាគំរូដល់ពលករខ្មែរ

ឯកឧត្តមអិុត សំហេង ចាត់ទុកឧកញ៉ាឡេង ណាវ៉ាត្រា ជាគំរូដល់ពលករខ្មែរ

ថៅកែផលិតកម្ម Galaxy លោកឡេង ណាវ៉ាត្រា ដែលបានឡើងងារជាឧកញ៉ាទាំងវ័យក្មេងនោះ ត្រូវបានឯកឧត្តមអ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវីជ្ជាជីវៈ សរសើរនិងផ្ដល់ការលើកទឹកចិត្តថា ជាគំរូដ៏ល្អមួយសម្រាប់ពលករនៅកូរ៉េ យកគំរូតាម ដើម្បីមានការវិវឌ្ឍខ្លួន ក្រោយវិលត្រឡប់មកស្រុកកំណើតវិញនោះ។

លោករដ្ឋមន្ដ្រីបានបញ្ជាក់ថា ”គាត់ (ឡេង ណាវ៉ាត្រា) ជាគំរូដ៏ល្អមួយដែលប្រឹងប្រែង និងបានតស៊ូជីវិតជាពលករនៅកូរ៉េវិវឌ្ឍន៍ខ្លួនក្លាយជាឧកញ៉ាទាំងវ័យក្មេង។ គាត់បានជួយជ្រោមជ្រែងបងប្អូនពលករខ្មែរទៀតផង “។

មិនត្រឹមតែសរសើរថៅកែផលិតកម្ម Galaxy ដែលក្លាយជាឧកញ៉ាទាំងវ័យក្មេងនោះទេ តែលោករដ្ឋមន្ដ្រីក៏ចង់ឲ្យបង្កើតប្រវត្តិតស៊ូ ឧកញ៉ាឡេង ណាវ៉ាតា្រ ដើម្បីធ្វើជាគំរូដល់បងប្អូនពលករខ្មែរ ដើម្បីចេះកែប្រែខ្សែជីវិត ដូចលោកណាវ៉ាត្រា ឬឲ្យបានល្អប្រសើរជាងនេះ ព្រោះឯកឧត្តមមិនចង់ឃើញបងប្អូនធ្វើការនៅស្រុកគេរាប់ឆ្នាំហើយពេលត្រឡប់មកស្រុកខ្មែរវិញ គ្មានសល់អ្វីជាដុំកំភួននោះទេ គឺលោកចង់ឃើញពលករខ្មែរ បានទាំងសល់ប្រាក់កាស និងចំណេះដឹងមកអនុវត្តន៍នៅប្រទេសកំណើតរបស់យើង។

គួរបញ្ជាក់ថា ឯកឧត្តមអ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារនិងវិជ្ជាជីវៈបណ្ដុះបណ្ដាល បានអញ្ជើញចូលរួមជាអធិបតីបើកកម្មវិធីអង្គរសង្រ្កាន្ដ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ដោយមានការចូលរួមពីគណអធិបតី៣រូបផ្សេងទៀតផងដែរ គឺឯកឧត្តមឡុង ឌីម៉ង់ ឯកអគ្គរាជទូតប្រចាំនៅសារធារណរដ្ឋកូរ៉េ , ឯកឧត្តមសេង សក្កដា និងឯកឧត្តមហេង សួរ។ ដោយឡែកថៅកែផលិតកម្ម Galaxy លោកឡេង ណាវ៉ាត្រា ដែលឡើងងារជាឧកញ៉ាទាំងវ័យក្មេងនោះ ក៏បានចូលរួមជាមួយលោកហេង ឡុង ប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលបានដឹកនាំសិល្បករល្បីៗទៅសម្ដែងជូនបងប្អូនពលករខ្មែរនៅទីនោះ យ៉ាងសប្បាយរីករាយផងដែរ ក្នុងឱកាសចូលឆ្នាំថ្មីកន្លងទៅថ្មីៗនេះ៕

RELATED ARTICLES