Sunday, October 12, 2025
Homeព័ត៌មានជាតិប្រុសដឹកទៅផឹកទឹកត្នោតជូរ កម្រើកតណ្ហាលេងប្រដាប់ភេទ ស្រីប្រាប់ម៉ែ

ប្រុសដឹកទៅផឹកទឹកត្នោតជូរ កម្រើកតណ្ហាលេងប្រដាប់ភេទ ស្រីប្រាប់ម៉ែ

ខេត្តកំពង់ធំ ៖ យុវជនឈាមរាវម្នាក់ បានដឹកយុវតីជាគូកំណាន់ចិត្តម្នាក់ ចេញពីហូបការគេក្នុងភូមិ ទៅផ្ទះផ្លាស់ខោអាវ រួចក៏បបួលនាំទៅផឹកទឹកត្នោតជូរ លុះមួយសន្ទុះឃើញឱកាសល្អ ក៏ដឹកដៃនាងទៅក្រោយតូបលក់ទឹកត្នោតជូរ ដើម្បីសាសងស្នេហា រហូតឈានដល់ការលួងលោមបបោសអង្អែល ធ្វើឱ្យកម្រើកតណ្ហា ក៏លូកដៃលេងប្រដាប់ភេទរបស់យុវតីរងគ្រោះអស់ចិត្ត ទើបដឹកនាងត្រឡប់ទៅផ្ទះវិញ ទីបំផុត យុវតីរងគ្រោះប្រាប់ម្តាយ បែកធ្លាយរឿងរ៉ាវ ដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ យកទៅចាត់ការតាមច្បាប់។

ករណីប្រុសព្រានល្បួងនារីវ័យក្មេងទៅ ផឹកទឹកត្នោតជូរ រួចលួងលោមលូកលេងប្រដាប់- ភេទនេះ បានកើតឡើង កាលពីវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចតូបលក់ទឹកត្នោតជូរមួយកន្លែង ស្ថិត ក្នុងភូមិទ្រៀល ឃុំទ្រៀល ស្រុកបារាយណ៍។

យុវជនរពឹសដៃលូកលេងប្រដាប់ភេទ កូនស្រីគេ រហូតដល់ជាប់ខ្នោះនោះ មានឈ្មោះ សួន ស្រេងហុង អាយុ១៩ឆ្នាំ មានលំនៅក្នុង ភូមិស្វាយម្សៅ ឃុំទ្រៀល ស្រុកបារាយណ៍។ ចំណែកយុវតីរងគ្រោះ មានឈ្មោះអាត់ ស្រីអែម អាយុ១៤ឆ្នាំ មានលំនៅក្នុងភូមិខាងលើជាមួយជនសង្ស័យដែរ។

តាមសម្តីយុវតីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នាងទើបនឹងចេញពីហូបការគេនៅភូមិទ្រៀល ហើយបានជួបជនសង្ស័យខាងលើ ក៏ពឹងឱ្យជនសង្ស័យ ដឹកមកផ្ទះដើម្បីផ្លាស់សម្លៀកបំពាក់ បំណងត្រឡប់ទៅរាំធុងបាស់លេងវិញ។ លុះពេលផ្លាស់សម្លៀកបំពាក់រួចហើយ ជនសង្ស័យក៏បានបបួលនាងទៅផឹកទឹកត្នោតជូរនៅចំណុចតូប លក់ទឹកត្នោតជូរស្ថិតនៅទីតាំងកើតហេតុខាងលើ។

យុវតីរងគ្រោះបន្តថា លុះផឹកទឹកត្នោតជូរ បណ្តើរនិយាយលេងបណ្តើរបានមួយសន្ទុះ ស្រាប់តែជនសង្ស័យបានដឹកដៃនាងទៅខាងក្រោយ តូបលក់ទឹកត្នោតជូរ ដើម្បីសាសងស្នេហា ដោយជនសង្ស័យបានព្យាយាមប្រើពាក្យផ្អែមល្ហែម លួងលោមផង និងប្រើដៃឱបរឹត លូករាវ បបោសអង្អែលខ្លួនប្រាណនាងផង ទីបំផុត ជនសង្ស័យក៏យកដៃរបស់គេ លូកលេងប្រដាប់ភេទរបស់នាងមួយសន្ទុះ ទើបនាងក្រោកដើរត្រឡប់ទៅផ្ទះវិញដោយខ្លួនឯង។ ចំណែកជនសង្ស័យនៅផឹកទឹកត្នោតជូរបន្តទៀត។

រហូតមកដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០១៨ យុវតីរងគ្រោះបានរៀបរាប់រឿងរ៉ាវ ឱ្យម្តាយដឹងគ្មានសល់ ទើបស្ត្រីជាម្តាយបានសម្រេចនាំកូនស្រីរបស់ខ្លួនទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលឃុំទ្រៀល ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ក្រោយទទួលបានពាក្យបណ្តឹងពីម្តាយរបស់យុវតីរងគ្រោះ សមត្ថកិច្ចបានកោះហៅជនសង្ស័យមកប៉ុស្តិ៍រដ្ឋបាល ដើម្បីីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានប្រព្រឹត្តអំពើដូចអ្វីដែលយុវតីរងគ្រោះប្តឹងចោទប្រកាន់មែន ដោយសារតែរូបគេ និងនាងធ្លាប់មានទំនាក់ទំនងនឹងគ្នា មិនមែនជាការចាប់បង្ខំនោះឡើយ  ហើយបើសិនជានាងមិនព្រម ហើយមិនធ្លាប់ស្រលាញ់គ្នានោះ នាងស្រែកហើយ ហើយក៏មិនឱ្យរូបគេដឹកទៅផ្ទះ រួចសុខចិត្តមកផឹកទឹកត្នោតជូរជាមួយគេដែរ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES