Sunday, December 22, 2024
Homeព័ត៌មានជាតិឪពុក​បង្កើត​ចិត្ដ​តិរច្ឆាន​ ! រំលោភ​កូនស្រី​ខ្លូន​ឯងបានសម្រេច

ឪពុក​បង្កើត​ចិត្ដ​តិរច្ឆាន​ ! រំលោភ​កូនស្រី​ខ្លូន​ឯងបានសម្រេច

ខេត្ដមណ្ឌលគិរី: សមត្ថកិច្ចនគរបាលស្រុកកោះញែក ឃាត់ខ្លួនបុរសម្នាក់ ជាឪពុកដែលចាប់រំលោភកូនខ្លួនឯងបង្កើតរហូតបានសម្រេចនៅលើផ្ទះរបស់ខ្លួន កាលពីវេលាម៉ោង១២ និង៤០នាទីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

លោកវរសេនីយ៍ត្រី  ខ្លូត សុឃា អធិការនគរបាលស្រុកកោះញែកបានឲ្យដឹងថា ក្រោយពីបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះហើយភ្លាមនោះលោកក៍បានដឹកនាំកំលាំងចុះទៅដល់កន្លែងកើតហេតុដោយផ្ទាល់តែម្តង ហើយបានឃាត់ខ្លួនជនសង្ស័យនៅផ្ទះរួចនាំមកសួរបំភ្លឺនៅអធិការស្រុក កោះញែក។ក្រោយ ពីការសាកសួរួច ជនសង្ស័យជាឪពុក បានសារភាពថាខ្លួនពិត ជាបានចាប់រំលោភកូនបង្កើតបានសំរេចពិតប្រាកដមែន។

លោកអធិការបន្តថា ជនសង្ស័យដែលជាឪពុកបង្កើតមានឈ្មោះតុត ព្រុត ភេទប្រុស អាយុ56ឆ្នាំជនជាតិព្នងមានតួនាទីជាប្រធានភូមិ រស់នៅភូមិរវាក់ឃុំរយ៉ ស្រុកកោះញែក ខេត្ត មណ្ឌលគិរី ។ រីឯជនរងគ្រោះមានឈ្មោះ ព្រុត រង្វាន់ ភេទស្រី អាយុ22ឆ្នាំ រស់នៅភូមិឃុំខាងលើដូចគ្នា ។

នាងមានកាយសម្បទាមិនល្អស្វិតជើងម្ចាងផងបាននិយាយរាប់ប្រាប់ឲ្យសមត្ថកិច្ចដឹងថា នៅវេលាម៉ោង12យប់ឪពុករបស់ខ្លួនបានចាប់រំលោភនាងនៅលើផ្ទះរហូតបានសម្រេច ហើយនៅពេលនោះ ខ្លួនក៍បានរត់ចេញពីផ្ទះទៅពួនសម្ងំនៅចំការក្បែភូមិកើតហេតុ ។ លុះព្រឹកឡើង នាងក៍បានដើរចេញពីចំការសំដៅទៅរកផ្លូវធំ ក៍បានជួបប្រជាពលរដ្ឋជិះម៉ូតូ ក៍សុំដោយសារ ដើម្បីទៅដាក់ពាក្យបណ្តឹងតែម្តង ។

លោកអធិការស្រុកកោះញែកឲ្យដឹងថា  ក្រោយពីសួរនាំ ចប់លោកបានបញ្ជួនខ្លួនជនសង្ស័យទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសុំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ៕

ដោយ៖ ប៊ុន ធឿន

 

RELATED ARTICLES