Yamaha​ Grand​ Filano​ 2016 ​តម្លៃ​ចាប់​ពី ​១.៤៨០​ដុល្លារ​នៅ​ថៃ

គំរូម៉ូតូលេខអូតូ ១២៥សេសេ មានការលើកកម្ពស់តិចតួច ធ្វើឲ្យប្រសើរឡើងនូវម៉ាស៊ីន បំពេញបន្ថែមពណ៌ថ្មី តាមស្ទាយនីមួយៗ ។

Yamaha ប្រទេសថៃឧទ្ទេសនាមស៊េរីថ្មីរបស់ Grand Filano ជាមួយ «ស្លាបខ្យល់» មានម៉ូត និងទាន់សម័យជាង ។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនកែប្រែម៉ាស៊ីន Blue Core ឲ្យមានសមត្ថភាពសន្សំសំចៃប្រេងឥន្ធន:ខ្ពស់ ។ Grand Filano 2016 ផ្តល់ឲ្យអតិថិជនថៃ រួមមាន៣ស្ទាយ: Sportivo Supremo និង Classico ។

ម៉ាស៊ីន Blue Core របស់ Grand Filano 2016 ប្រើប្រាស់បច្ចេកវិទ្យាស៊ីឡាំងទោល រចនាឡើងវិញប្រព័ន្ធធ្វើឲ្យត្រជាក់ ។ ម៉ាស៊ីនស៊ីឡាំងទោលនេះ មានចំណុះ ១២៥សេសេ ធ្វើឲ្យត្រជាក់ដោយវត្ថុរាវ បាញ់សាំងអេឡិចត្រូនិច កម្លាំង ៨,២សេះ នៅរង្វង់តួម៉ាស៊ីន ៦.៥០០ជុំ/នាទី និង កម្លាំងបង្វិលជុំអតិបរមា ៩,៧ញូវតុនម៉ែត្រ នៅ ៥.០០០ជុំ/នាទី ។ តាមការប្រកាសរបស់ Yamaha, Grand Filano 2016 មានកម្រិតប្រើប្រាស់ប្រេងឥន្ធន: ១,៦លីត្រ/១០០គីឡូម៉ែត្រ ។

Grand Filano 2016 តម្រង់ទៅរកមុខសញ្ញាអតិថិជនវ័យក្មេង ដែលជាញឹកញាប់ធ្វើដំណើរតាមផ្លូវមានអ្នកធ្វើដំណើរច្រើន ។ ម៉ូតូបំពាក់ភ្លើង LED ឃ្លុបទុករបស់របរខាងក្រោមកែបចំណុះ ២៧លីត្រ មានដាក់បញ្ចូលភ្លើងបំភ្លឺ ភ្លើងក្រោយ LED ។ ប្រអប់កុងទ័រមានការរចនាទំនើបដាក់បញ្ចូលអេក្រង់ LCD បង្ហាញពេលវេលា ចម្ងាយ កម្រិតប្រើប្រាស់ប្រេងឥន្ធន: ។

Yamaha Grand Filano 2016 ចេញលក់នៅប្រទេសថៃចាប់ពីថ្ងៃទី១០សីហា មាន៦ពណ៌សម្រាប់ជ្រើសរើស ។ តម្លៃចាប់ពី ១.៤៨០ដុល្លារ ៕

ដោយ: តូច រំលឹក