កៅអីអង្គុយ ដែលរចនាឡើងយ៉ាងពិសេស សម្រាប់ទារក អាចត្រូវបានដាក់នៅជួរកៅអី ខាងមុខ និងបែរមុខមកខាងក្រោយ ។ ការបែរមុខទារកមកខាងក្រោយ គឺជាវិធីការពារ ដ៏ល្អបំផុត ។ ក៏ប៉ុន្តែរឿងនេះ អនុវត្តតែក្នុងករណីដែលរថយន្តមិនមាន ឬបានផ្តាច់ ប្រព័ន្ធពោងសុវត្ថិភាពចំហៀងតែប៉ុណ្ណោះ ។ កៅអីមុខ កន្លែងដែលទារកអង្គុយចាំបាច់ ត្រូវបានបង្ខិតឲ្យកាន់តែឆ្ងាយប្រអប់បញ្ជាកាន់តែល្អ(តិចបំផុត២០សង់ទីម៉ែត្រ) ។
ក្នុងករណីពោងសុវត្ថិភាពចំហៀងរបស់រថយន្តមិនអាចបិទបាននោះ ល្អបំផុតអ្នកត្រូវ តែដាក់កៅអីអង្គុយរបស់ទារកនៅជួរកៅអីខាងក្រោយ ។ ទោះបីដាក់ទារកអង្គុយនៅជួរ កៅអីខាងមុខ ឬខាងក្រោយក៏ដោយ ក៏ចាំបាច់ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព៣ចំណុច ដោយប្រុងប្រយ័ត្នដែរ ។
មិនត្រូវដាក់ទារកអង្គុយលើកៅអីយូរពេកទេ ព្រោះសាច់ដុំខ្នងរបស់ទារកមិនទាន់រីក ច្រើនទាំងស្រុង ដូច្នេះត្រូវឲ្យទារកអង្គុយប្រមាណ៣០នាទីប្រែខ្នងឲ្យគេម្តង ។ ក្នុងការ ធ្វើដំណើរវែងឆ្ងាយ ចូរឈប់រថយន្តសម្រាកឲ្យបានទៀងពេល ដើម្បីឲ្យទារកមិនត្រូវ នឿយហត់ ។
អ្នកក៏អាចដាក់ទារកក្នុងអង្រឹងយួរដៃបានដែរ ប៉ុន្តែត្រូវយកចិត្តទុកដាក់ដល់ការពាក់ ខ្សែក្រវ៉ាត់សុវត្ថិភាពប្រសិនបើអង្រឹងយួរដៃនោះមាន ឬពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព៣ ចំណុចនៅលើរថយន្ត ។ អ្នកក៏ត្រូវគ្របសំណាញ់សុវត្ថិភាពពីលើអង្រឹងយួរដៃដែរ ដើម្បីបញ្ចៀសទារកខ្ទាតចេញក្រៅពេលកើតមានការបុកទង្គិច ។ ក្រៅពីនេះ អ្នកត្រូវ ដាក់អង្រឹងយួរដៃយ៉ាងម៉េចឲ្យក្បាលរបស់ទារកតម្រង់ទិសទៅកណ្តាលរថយន្ត ដើម្បី ជួយបន្ថយការរងរបួសសម្រាប់ទារកប្រសិនបើមានការបុកទង្គិចនៅតួរថយន្ត ៕
ដោយ: តូច រំលឹក