Podolski ប្រកាស​​ចូល​​និវត្តន៍​​ពី​​ក្រុម​​ជម្រើស​​ជាតិ​​អា​ល្លឺ​ម៉ង់​​

យោងតាមប្រភពព័ត៌មានប៊ី ប៊ី ស៊ី ចេញផ្សាយកាលពីថ្ងៃអង្គារទី ១៦ សីហា ២០១៦ បានឲ្យដឹងថា កីឡាករ ខ្សែប្រយុទ្ធ Podolski បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្រោយពីបំពេញបេសកម្ម ជាងមួយទសវត្ស នៅលើសមរភូមិវាលស្មៅ។

នៅក្នុងក្រុមជម្រើសជាតិ រយៈពេលជាង១២ ឆ្នាំ Lukas Podolski ធ្លាប់រកគ្រាប់បាល់បាន៤៨ គ្រាប់ ក្នុងការបង្ហាញខ្លួន ១២៩ប្រកួត។ទោះជាយ៉ាងណាក្តីលោកនៅតែនៅបន្តអាជីព បាល់ទាត់ជាមូយក្លឹប Galatasaray ដដែល។

Podolski

ក្រោយពីប្រកាសចូលនិវត្តន៍ កីឡាករវ័យ៣១ឆ្នាំ បាននិយាយថា៖’’ខ្ញុំពិតជាមានមោទនភាពនិងកិត្តិយស ខ្លាំងណាស់ ដែលបានរួមចំណែកជួយ ក្រុមជម្រើសជាតិរបស់ខ្ញុំនាពេលកន្លងមក’’។

កីឡាកររូបនេះគឺជាកម្លាំងដ៏សំខាន់ដែលបានជួយឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់ ឈ្នះពានរង្វាន់ពិភពលោកកាលពីឆ្នាំ២០១៤ ក៏ប៉ុន្តែមិនអាចជួយក្រុមឥន្ទ្រីដែក អាល្លឺម៉ង់ ឡើងទៅវគ្គផ្ដាច់ព្រ័ត្រក្នុងយុទ្ធនាការប្រកួតយូរ៉ូ ២០១៦ បន្ទាប់ពីចាញ់ម្ចាស់ផ្ទះបារាំង ២-០។

ដោយ៖ ហេង ដេត