Sunday, November 17, 2024
Homeតារាខ្មែរថ្ងៃខួបកំណើត!!! ហង្ស ម៉ារ៉ានី បង្ហាញមុខសង្សារ ថែមទាំងបញ្ចេញសារយ៉ាងផ្អែមល្ហែម

ថ្ងៃខួបកំណើត!!! ហង្ស ម៉ារ៉ានី បង្ហាញមុខសង្សារ ថែមទាំងបញ្ចេញសារយ៉ាងផ្អែមល្ហែម

ភ្នំពេញ ៖ តារាសម្តែងស្រីរូបស្រស់ ហង្ស ម៉ារីនី បានធ្វើឱ្យមហាជន អ្នកគាំទ្រ ពិសេសមិត្តភក្តិនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាសម្តែងស្រីរូបនេះបានបង្ហាញពីចំណងស្នេហាដ៏ផ្អែមល្ហែមរបស់ខ្លួន នៅក្នុងឱកាសថ្ងៃខួបកំណើត ព្រមទាំងបានបញ្ចោញនូវរូបភាពស្និទ្ធស្នាល កៀកកើយជាមួយគូស្នេហ៍យ៉ាងផ្អែមល្ហែម ខណៈដែលពួកគេបានធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសចិន។

យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់កញ្ញាហង្ស ម៉ារីនី ដែលមានឈ្មោះ Mariny Hang កាលពីព្រឹកថ្ងៃទី18 ខែឧសភា ឆ្នាំ2018 បានបង្ហោះសារយ៉ាងផ្អែមល្ហែមមួយ ដែលរៀបរាប់ពីចំណងស្នេហ៍របស់ខ្លួន ជាមួយនឹងបុរសកំពូលស្នេហ៍ គឺលោក ផូ កែវសម្បត្តិ ថា“4,05,2018 Happy birthday to me. 16,05,2018 Happy Anniversary our love bb អរគុណគ្រប់យ៉ាង អរគុណដែលបងតែងតែនៅក្បែរអូន ការពារអូន បងតែងតែផ្តល់ភាពកក់ក្តៅ ក្តីសង្ឃឹម កំលាំងចិត្ត និងសុភមង្គលជូនអូនគ្រប់ពេល គ្រប់វិនាទី គ្រប់ម៉ោង គ្រប់ថ្ងៃ គ្រប់ខែ គ្រប់ឆ្នាំ បងមិនដែលធ្វើឱ្យអូនពិបាកចិត្ត រឺក៏ទឹកភ្នែកម្តងណាឡើយ តាំងពីបងស្រលាញ់អូនដំបូងរហូតដល់ពេលនេះ គឺបងតែងតែផ្តល់នូវស្នាមញញឹម និងភាពសប្បាយរីករាយជូនអូនជានិច្ច ជាពិសេសកន្លែងដែលអូនប្រាថ្នា គឺបងតែតែនាំអូនទៅជានិច្ច ដឹងថាបងហត់នឿយខ្លាំង ដើម្បីគ្រួសារ1នេះ តែបងមិនដែលរអ៊ូថា ហត់សូម្បី1ម៉ាត់ មិនដែរត្អូញត្អែរ ទោះបងឈឺ ក៏មិនហ៊ានប្រាប់អូនថាឈឺដែរ ទាល់តែស្ទាបក្បាលក្តៅខ្លួន បានសួរទៅ បានប្រាប់ថាឈឺមែន hmmmmmm មនុស្សស្អីក៏ពូកែទ្រាំម៉្លេះ ពេលខ្លះអូនហត់ពេក អូនមួម៉ៅដាក់បង ថាឱ្យបងក៏មាន តែបងមិនដែលតបតនឹងអូនទេ មានតែយកចិត្តអូនថែមទៅទិញនេះទិញនោះមកលួងអូន ថាអូនខឹងចឹង មុខអត់ស្អាតទេ ឆាប់ចាស់ដឹងអត់? ជាពិសេសបងតែងតែបង្រៀនអូនគ្រប់ពេល ដុះខាត់អូន ទាំងការរកស៊ី ចំណេះវិជ្ជា ការយោគយល់ ការអធ្យាស្រ័យ បងតែងតែប្រាប់អូនគ្រប់ពេលថា ធ្វើអីក៏ដោយ ចូរអូនធ្វើដោយសន្តិវីធី កុំធ្វើដោយឆេវឆាវ ត្រូវមានក្តីមេត្តា ក្តីសណ្តោស យកចិត្តគេដាក់ចិត្តយើង នោះយើងនឹងមានតែសេក្តីសុខ នេះហើយជាចំណុចដែលអូនខ្វះបងមិនបាន ទឹកចិត្តដ៏ល្អរបស់បង គឺធំជាងអ្វីៗទាំងអស់ ថ្ងៃនេះម៉ោង 1-3pm មានការ live Promotion ពិសេសជូនដល់បងប្អូនទាំងអស់គ្នាជាមួយឥវ៉ាន់ថ្មីៗ បញ្ចុះតម្លៃ 50-70% ជូននិងការទិញ1ថែម1 ពីហាង SM Memory Shop ដើម្បីអបអរសាទរខួបកំណើតនាងខ្ញុំ និង Anniversary ពួកយើងទាំងពីរនាក់។ សូមថ្លែងអំណរគុណដ៏បងប្អូនទាំងអស់គ្នា ដែលបានជូនពរនាងខ្ញុំក្នុងថ្ងៃខួបកំណើត និងតែងតែគាំទ្ររាល់ផលិតផលពីហាង SM Memory Shop យើងខ្ញុំអរគុណណាស់សំរាប់ការគាំទ្រយ៉ាងពេញទំហឹងរបស់បងប្អូន ហាងយើងខ្ញុំនឹងនាំចូលផលិតផលជាច្រើនទៀត ដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យជូនបងប្អូនទាំងអស់គ្នាជាបន្តបន្ទាប់ទៀត…”។

ជាមួយនេះ កញ្ញាហង្ស ម៉ារីនី ក៏បានបន្ថែមថា “កុំស្រឡាញ់មនុស្សណាម្នាក់ ដោយសារតែ ចង់បានផលចំណេញពីគ្នា ចង់បានទ្រព្យសម្បត្តិគេ ចង់បានខ្លួនប្រាណយកមកលេងសើច ទុកកំដរអារម្មណ៍ យកមកអួតគ្នាជាមួយមិត្តភក្តិ ខ្លាចគេឌឺថាអន់ពេលគ្មានសង្សារដូចគេ។ ការស្រឡាញ់មិនមែនជាល្បែងទេ បើស្រឡាញ់នរណាម្នាក់យើងត្រូវ ចេះយល់ពីអារម្មណ៍គ្នា ចេះថ្នាក់ថ្នមលួងលោម ស្រឡាញ់គឺស្រលាញ់ មិនមែនរបស់លេងសើច កុំចេះតែធ្វើឱ្យកើតទុក្ខច្រើនជាងសប្បាយ ចេះរកពេលវេលាក្បែរគ្នាឱ្យបានច្រើន ផ្តល់ភាពកក់ក្តៅនិងភាពជឿជាក់ដល់គ្នា ព្យាយាមផ្តល់នូវអ្វីដែលគេត្រូវការតែមិនមែនតម្រូវតែចិត្ត ចេះឱ្យតម្លៃ និងគោរពគ្នាទៅវិញទៅមក។ មនុស្សភាគច្រើនស្អប់ការនិយាយកុហក និងភាពមិនស្មោះត្រង់ បើយើងស្រឡាញ់នរណាម្នាក់ យើងត្រូវតែចេះថែរក្សាគេ កុំឱ្យដល់ពេលគេទៅបាត់ តាំងមកស្តាយក្រោយ ព្រោះពេលវេលាហើយនឹងមនុស្ស មិនអាចចេះតែរង់ចាំយើងនោះទេ ចូរចងចាំថា ក្តីសុខភាពកក់ក្តៅ និងសុភមង្គល គឺយើងៗនាក់ជាអ្នកបង្កើតដោយខ្លួនឯង…”៕

RELATED ARTICLES