Sunday, November 17, 2024
Homeតារាខ្មែរនៅ សុនិតា ឃើញគេរៀបការ ថាខ្លួនឯងគ្មានសំណាង ជាតិនេះឆាចោល

នៅ សុនិតា ឃើញគេរៀបការ ថាខ្លួនឯងគ្មានសំណាង ជាតិនេះឆាចោល

ភ្នំពេញ ៖ តារាសម្តែងស្រីសម្បុរស្រអែមស្រស់ នៅ សុនិតា ក្រោយពីបានឃើញពិធីមង្គលការដ៏ធំមួយ របស់កូនស្រីម្ចាស់ផលិតកម្មថោន ដែលត្រូវបានរៀបចំឡើងយ៉ាងគគ្រឹកគគ្រេង ព្រមទាំងចំណាយលុយយ៉ាងសន្ធឹកសន្ធាប់រួចមក ស្រាប់តែបានព្រលយពាក្យ ហាក់ដូចជាអន់ចិត្តផង អស់សង្ឃឹមផងថា “គ្មានសំណាងដូចគេសោះ ជាតិនេះឆាចោលហើយខ្ញុំ…”។

កញ្ញា នៅ សុនិតា កាលពីពេលថ្មីៗនេះ បានបង្ហោះសារមួយ បង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនរបស់នាង ថា “បុណ្យសំណាងគេសាងពីជាតិមុនល្អ ទាំងរូបសម្បត្តិ ទាំងលុយកាក់ ទាំងកិត្តិយស ហើយបានរៀបការបំពេញមុខម៉ែឪទៀត ជាតិនេះឆាចោលហើយខ្ញុំ គ្មានសំណាង…”។

សាររបស់តារាសម្តែង នៅ សុនិតា បែបនេះ បានធ្វើឱ្យអ្នកគាំទ្រនាង ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចាប់អារម្មណ៍យ៉ាងខ្លាំង ហើយជាមួយនេះ ក៏មានអ្នកចូលទៅខមិន លើកទឹកចិត្តយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយខ្លះលើកឡើងថា រូបសម្រស់ស្អាតបែបនេះ ទោះមិនបានរៀបការធំដុំហូរហៀរដូចគេ ក៏មិនអាចឆាចោលបានដែរ។ ចំណែកខ្លះបាននិយាយថា មកពីនៅ សុនិតា មិនទាន់សម្រេចចិត្ត ព្រោះបើហ៊ានតែបើកចិត្ត ច្បាស់ជាមានបុរសរាប់មិនអស់ ស្ម័គ្រដាក់ពាក្យ ប៉ុន្តែពាក្យនេះ ត្រូវបានកញ្ញាសុនិតា ឆ្លើយយ៉ាងខ្លីថា “អត់ទាន់កើត”។

គួរបញ្ជាក់ថា កាលពីថ្មីៗកន្លងទៅនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានសម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈបានឃើញទិដ្ឋភាពនៃពិធីមង្គលការដ៏ធំមួយរបស់កូនស្រីរបស់ម្ចាស់ផលិតកម្មថោន។ ជាក់ស្តែង ក្នុងពិធីទាំងមូលត្រូវបានម្ចាស់ដើមការរៀបចំយ៉ាងយកចិត្តទុកដាក់ ហាក់បីដូចជាឋានសួគ៌ឱ្យសមនឹងកិត្តិយសកូនប្រុសស្រី។ ហើយអ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺបន្ទាប់ពីឃើញឪពុកម្តាយកូនកំលោះក្រមុំ ចងដៃកូនប្រុសស្រីរបស់ខ្លួន សុទ្ធតែលុយដុល្លារទាំងដុំៗ ព្រមទាំងគ្រឿងពេជ្រទាំងឈុតៗ។

បន្ទាប់ពីបានឃើញវីដេអូនេះភ្លាម ក៏មានប្រិយមិត្តអ្នកគាំទ្រមិនតិចទេលាន់មាត់សរសើរពីភ័ព្វសំណាង ដែលប្តីប្រពន្ធថ្មីថ្មោងមួយគូនេះ ទទួលបានពីគ្រួសារយ៉ាងច្រើនបែបនេះពិតជាគួរឱ្យច្រណែនខ្លាំងណាស់៕

RELATED ARTICLES