ភ្នំពេញ៖ បុរសម្នាក់ ជាកម្មករសំណង់ ដោយសារតែខ្វះធុងយោងខ្សាច់ឡើងលើក៍បានយក ម៉ូទ័រកាត់ដែកទៅកាត់ធុងសាំងបណ្ដាលឲ្យបែកផ្កាភ្លើងឆាបសាំងដែលនៅ សល់ នៅ ក្នុងធុងនោះធ្វើឲ្យផ្ទុះធុងខ្ទាតត្រូវជើងបាក់ជើងឆ្វេងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៥ ខែសីហា ត្រង់ចំនុចការដ្ឋានសាងសង់ថ្មីមួយកន្លែងស្ថិតក្បែរវត្តតាំងកសាង ស្ថិតក្នងសង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមានឈ្មោះ ឈាន ឈឿន អាយុ45ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានខាងលើ ស្រុកកំណើតក្នុងភូមិតាហ៊ាជ ឃុំរាជធរ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។
តាមប្រភពព័តមានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុពេលជនរងគ្រោះ កំពុងតែធ្វើការដូចសពមួយដងហើយដោយសារតែខ្វះធុងដើម្បីយោងខ្សាច់ឡើងទៅជាន់លើទើបគាត់ទៅយកធុងសាំងដែលនៅតែធុងទទេនោះយកមកកាត់ជាពីរ ដើម្បីយកទៅដាក់ខ្សាច់យោងឡើងលើ ពេលដែលគាត់យកម៉ូទ័រកាត់ដែកមកកាត់ធុងសាំងនោះដោយ គាត់មិនដឹងថានៅក្នុងធុងសាំងមាននៅសល់សាំងបន្តិចបន្តួចនៅក្នុងនោះ ទើបពេល ដែលគាត់កាត់នោះធ្វើឲ្យបែកផ្កាភ្លើងឆាបឆេះសាំងផ្ទុះបែកធុងជាពីរធ្វើឲ្យបំណែកធុងសាំងនោះខ្ទាតត្រូវជើងជនរងគ្រោះខាងឆ្វេង បណ្ដាលឲ្យរងរបួសធ្ងន់ ។
ហើយភ្លាមៗនោះ ជនរងគ្រោះត្រូវបានអ្នករួមការងារជាមួយគ្នាដឹកបញ្ជូនតាមរ៉ឺម៉កម៉ូតូយកមកកាន់មន្ទីរពេទ្យព្រះកុសមះ ដើម្បីទទួលការព្យាបាល ហើយក្នុងករណីខាងលើនោះ ខាងម្ចាស់ការដ្ឋានសាងសង់ផ្ទះនោះបានចូលរួមជួយឧបត្ថម្ភក្នុងការព្យាបាលដល់ជនរងគ្រោះផងដែរ ដើម្បីសំដែងភាពទទួលខុសត្រូវ ៕
សោល វណ្ណៈ