Friday, April 26, 2024
Homeព័ត៌មានជាតិជាតិក្រោយបងនឹងសងគ្រប់យ៉ាង លាហើយឈ្មោះសង្សារ៩ឆ្នាំ អូនរៀបការជាមួយគេចុះ

ជាតិក្រោយបងនឹងសងគ្រប់យ៉ាង លាហើយឈ្មោះសង្សារ៩ឆ្នាំ អូនរៀបការជាមួយគេចុះ

ភ្នំពេញ ៖ យុវជនរូបនេះបានដាច់ចិត្តទម្លាយនូវរឿងរ៉ាវឈឺចាប់របស់ខ្លួន ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីរូបគេត្រូវនារីជាទីស្រលាញ់ មានឈ្មោះជាសង្សារនឹងគ្នារហូតដល់ទៅ៩ឆ្នាំ បែរជាភ្ជាប់ពាក្យជាមួយនឹងប្រុសផ្សេង និងត្រៀមរៀបការក្នុងពេលដ៏ខ្លីខាងមុខទៀតផង ធ្វើឱ្យចំណងស្នេហ៍របស់ខ្លួនត្រូវរលាយត្រឹមមួយប៉ព្រិចភ្នែក សល់តែអតីតកាលឈឺចាប់ ព្រោះតែស្នេហាខកបំណងមួយនេះប៉ុណ្ណោះ។

យុវជនអភ័ព្វស្នេហ៍រូបនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានគណនីហ្វេសប៊ុកឈ្មោះ Yat Toch។

ម្ចាស់គណនីហ្វេសប៊ុក Yat Toch កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ថា “លាហើយនាមជាសង្សារ ៩Years ថ្ងៃនេះ ជាថ្ងៃចុងក្រោយ ជាថ្ងៃចុងក្រោយយើងទាំង២នាក់ លាហើយឈ្មោះថាជាសង្សារនឹងគ្នា ស្រលាញ់គ្នារាប់ឆ្នាំ ជាសង្សារនឹងគ្នាក៏រាប់ឆ្នាំដែរ ក៏តែងតែឈ្លោះប្រកែក ខឹង អន់ចិត្តនឹងគ្នារាប់មិនអស់ អនុស្សាវរីយ៍យើងទាំង២ក៏ច្រើនរាប់អស់ តែថ្ងៃនេះ ជាថ្ងៃចុងក្រោយហើយ អស់ហើយនិស្ស័យជាសង្សារ អស់ហើយឈ្មោះថាជាសង្សារនឹងគ្នាបន្តទៀត ហើយក៏គ្មានថ្ងៃនឹងវិលត្រឡប់មករកភាពសង្សារនឹងគ្នាសារជាថ្មីដែរ លាហើយនាមជាសង្សារ លាហើយណា លាហើយមនុស្សល្អរបស់បង ហើយក៏ដឹងមុនថាពួកយើងនឹងមានថ្ងៃនេះ គឺថ្ងៃដែលយើងត្រូវព្រាត់គ្នារហូត! តែក៏អរគុណសម្រាប់គ្រប់យ៉ាងកន្លងមក អរគុណដែលតែងតែបំពេញតួនាទីជាសង្សារនឹងគ្នាបានយ៉ាងល្អ អរគុណដែលស្រលាញ់ នៅក្បែរ មើលថែគ្នា ដោយចិត្តនិងចិត្ត មិនគិតមិនខ្វល់ពីអ្នកដទៃ ចង់អ្នកណានិយាយអី ក៏អូនមិនដែលនឹងខ្វល់ ឬរេរាតាមពាក្យគេដែរ តែថ្ងៃនេះ ហើយក៏ជាថ្ងៃចុងក្រោយរវាងយើងទាំង២ដែលជាសង្សារ ព្រោះពេលនេះអូនមានគូដណ្តឹង ហើយបន្តិចទៀតអូន ក៏ត្រូវរៀបការដែរ! មិនគួរណាការតស៊ូ ព្យាយាមស្រលាញ់អូន បងបានទ្រាំ និងឆ្លងកាត់នូវបញ្ហាការលំបាកជាច្រើន តែទីបញ្ចប់បងនៅតែត្រូវបាត់បង់អូន បងមិនខឹងនឹងអូនទេ ធ្វើម៉េចបើពួកយើងទាំង២មិនមែនគូនឹងគ្នា សុំទោសរយៈកន្លងមក ដែលបងមើលថែអូនមិនបានល្អ ជាតិក្រោយបងនឹងសងអូនគ្រប់យ៉ាង (ហេតុអ្វីកូនកំលោះមិនមែនជាខ្ញុំ ហេតុអ្វីឈុតកូនកំលោះមិនមែនជាខ្ញុំជាអ្នកពាក់…ហេតុអ្វី?…”។

 

យុវជនជាម្ចាស់គណនីហ្វេសប៊ុកខាងលើ បានបន្ថែមថា “ចុងក្រោយអ្នកបន្សល់ត្រឹមស្លាកស្នាមពីអតីតកាលដែលមិនអាចបំភ្លេចបាន…” “បងសុំឱបអូនម្តងទៀតបានទេ មុនអូនត្រូវរៀបការនឹងអ្នកថ្មី…”។

ក្រោយបង្ហោះសារឈឺចាប់ ខកបំណងខាងលើនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករួចមក គេឃើញមានមិត្តភក្តិ រួមនឹងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានសម្តែងនូវអារម្មណ៍អាណិតអាសូរចំពោះយុវជនខាងលើ ដែលខំប្រឹងថែរក្សាចំណងស្នេហ៍បានរហូតដល់ទៅ៩ឆ្នាំ ចុងក្រោយបែរជាមិនអាចជួបគ្នាទៅវិញ។ យ៉ាងណា ក៏មានការលើកទឹកចិត្តឱ្យយុវជនខកស្នេហ៍រូបនេះ កុំអស់សង្ឃឹមក្នុងជីវិត ប្រឹងក្រោកឈរឡើង ព្រោះផ្លូវជីវិតនៅវែងឆ្ងាយ ហើយក៏មិនខ្វះមនុស្សស្រីល្អៗផងដែរ៕

 

RELATED ARTICLES