សង្គ្រាមការទូតរវាងអាមេរិក និង វេណេស៊ុយអេឡា កាន់តែឡើងកំដៅខ្លាំង រហូតឈានទៅដល់បណ្តេញមន្ត្រីការទូតគ្នាទៅវិញទៅមក។ កាលពីថ្ងៃពុធលោក ម៉ាឌូរ៉ា ប្រធានាធិបតីអាមេរិក ដែលទើបជាប់ឆ្នោតថ្មី បានប្រកាសបណ្តេញអ្នកការទូតអាមេរិក២នាក់ចេញពីប្រទេស។ លោក ម៉ាឌូរ៉ាបានចោទ ប្រកាន់ថា មន្ត្រីទូតអាមេរិកពាក់ព័ន្ធការរៀបចំចលនាប្រឆាំងរដ្ឋាភិបាលទាំងនយោបាយ យោធា និងសេដ្ឋកិច្ច។
តាមពិតទៅការសម្រេចបណ្តេញមន្ត្រីទូតអាមេរិកនេះធ្វើឡើងមួយថ្ងៃប៉ុណ្ណោះក្រោយពេលដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សម្រេចបន្តឹងទណ្ឌកម្មប្រឆាំងរដ្ឋាភិបាលវេណេស៊ុយអេឡា។ ទណ្ឌកម្មនេះធ្វើឲ្យរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ប្រឈមការលំបាកក្នុងការលក់ទ្រព្យសម្បត្តិរដ្ឋ។
កាលពីដើមសប្តាហ៍លោកដូណាល់ ត្រាំ បានប្រកាសដាក់ទណ្ឌកម្មដល់របបលោក ម៉ាឌូរ៉ូ ដោយរឹតបន្តឹងការលក់ទ្រព្យសម្បតិ្តជាតិចេញទៅក្រៅប្រទេស ជាពិសេសប្រេង។
ជាការឆ្លើយតបទៅនឹងលោក ម៉ាឌូរ៉ា កាលពីថ្ងៃព្រហស្បតិ៍ទី ២៤ ឧសភា ២០១៨ នេះ សហរដ្ឋអាមេរិកក៏បានបណ្តេញអ្នកការទូតវេណេស៊ុយអេឡាចំនួន២នាក់ចេញពីទឹកដីអាមេរិកដែរ។
ក្រសួងការបរទេសអាមេរិក បានទុករយៈពេល៤៨ម៉ោង
សម្រាប់ការចាកចេញរបស់អ្នកទាំងពីរនោះ ។
ទាក់ទងទៅនឹងបទចោទប្រកាន់ ក្រសួងការបរទេសមិនប្រាប់ឲ្យដឹងនោះទេ តែនេះទំនងកើតចេញមកពីការសងសឹកតែប៉ុណ្ណោះ។