Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិUN ដកបម្រាមធ្វើដំណើរមន្ត្រីកូរ៉េខាងជើង

UN ដកបម្រាមធ្វើដំណើរមន្ត្រីកូរ៉េខាងជើង

កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ឧសភា ២០១៨ គណៈកម្មាធិការក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានយល់ព្រមគ្នាជាឯកច្ឆន្ទ ដកបម្រាមធ្វើដំណើររបស់មន្ត្រីកូរ៉េខាងជើង ដើម្បីមានឱកាសធ្វើដំណើរមកប្រទេសសិង្ហបុរី  សម្រាប់ជំនួបប្រជុំកំពូល​ប្រវត្តិសាស្ត្រ​រវាង​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង មេដឹកនាំករ៉េខាងជើង លោកគីម ជុងអ៊ុន ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១២ មិថុនា ២០១៨​ខាងមុខនេះ។ នេះបើយោងតាមប្រភពព័ត៌មានAFP ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ឧសភា ។

កាលពីសប្តាហ៍មុន ប្រទេសសិង្ហបុរី បានស្នើសុំឲ្យគណៈកម្មាធិការទណ្ឌកម្មអង្គការសហប្រជាជាតិ ដកបម្រាមធ្វើដំណើររបស់គណៈប្រតិភូ​កូរ៉េខាងជើង ដើម្បីអាចចូលរួមប្រជុំបាន។

(photo UN News)

កាលពីមុនមកអង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្មមន្ត្រីកូរ៉េខាងត្បូងចំនួន ៨០នាក់ និងអង្គភាពចំនួន៧៥ ។

ទោះជាយ៉ាងណា​ក្តី រហូតមកដល់​ពេលនេះ​គេនៅមិនទាន់ច្បាស់ពីជំនួបប្រជុំនេះនៅឡើយទេ ខណៈសង្គ្រាមពាក្យសំដីរបស់មេដឹកនាំទាំងពីរ កាន់តែក្តៅទៅៗ។

ដោយឡែកព័ត៌មានចុងក្រោយ ប្រធានាធិបតីអាមេរិក បានប្រកាសកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា លោក នឹងប្រកាសឲ្យដឹងពីជំនួបនេះនៅ​សប្តាហ៍ក្រោយ៕

RELATED ARTICLES