Friday, May 17, 2024
Homeកីឡាអន្ដរជាតិIniesta ចុះកុងត្រាជាផ្លូវការជាមួយក្លឹប Kobe

Iniesta ចុះកុងត្រាជាផ្លូវការជាមួយក្លឹប Kobe

Andres Iniesta អតីតកីឡាករ ក្លឹបអ្នកមានបុណ្យ Barcelona ធ្លាប់​ច្រាន​ចោល​សំណើ​ពី​ក្លឹប​ជា​ច្រើន មុន​ពេលសម្រេច​ចូលរួម​ជាមួយក្លឹប​ Kobe។

កីឡាករ​វ័យ​៣៤​ឆ្នាំ​រូបនេះ បាន​ផ្លាស់​មក​លេងក្នុងក្លឹប​លីគ​កំពូល​របស់​ជប៉ុន​ជា​ផ្លូវការ ក្រោយ​ចំណាយ​ពេល​២២​ឆ្នាំ​ជាមួយ Barcelona។

បើ​តាមប្រភពព័ត៌មានពី ESPN បានឱ្យដឹងថា កីឡាករម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ​ បាន​ចុះ​កុងត្រា​ជាមួយក្លឹប​Kobe រយៈពេល៣ឆ្នាំ​ និងទទួលតម្លៃពលកម្ម៣០​លាន​ដុល្លារ ​ក្នុង​មួយ​ឆ្នាំ។

(photo ESPN)

បន្ទាប់ពី​ចុះ​កិច្ចសន្យា Iniesta បាន​និយាយ​ថា “ខ្ញុំ​ទទួល​បាន​សំណើ​ពីក្លឹបជា​ច្រើន ដែល​ចាប់​អារម្មណ៍​លើ​រូបខ្ញុំ។ ប៉ុន្តែខ្ញុំជ្រើសរើសយកក្លឹប ​Kobe៕

RELATED ARTICLES