Friday, April 19, 2024
Homeព័ត៌មានជាតិឃើញអូនៗស្លៀកខ្លីអង្គុយត្រៀបត្រា បោះពួយម៉ូតូបុកថ្មចែកទ្រូងផ្លូវស្លាប់

ឃើញអូនៗស្លៀកខ្លីអង្គុយត្រៀបត្រា បោះពួយម៉ូតូបុកថ្មចែកទ្រូងផ្លូវស្លាប់

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន លុះដល់ម្តុំហាងខារ៉ាអូខេតាមបណ្តោយផ្លូវ២០០៤ ឃើញនារីៗអង្គុយត្រៀបត្រាចាំហៅភ្ញៀវ ក៏ងាកមើលរហូតលង់អារម្មណ៍ភ្លេចមើលផ្លូវ ក៏ជ្រុលចង្កូតទៅបុកថ្មចែកទ្រូងផ្លូវ បណ្តាលឱ្យដួលបោកក្បាលផុងលលាដ៍ បាក់កស្លាប់យ៉ាងអាណោចអាធ័ម លុះស្ត្រីជាម្តាយមកដល់ឃើញកូនប្រុសដេកស្លាប់ក្នុងថ្លុកឈាម ក៏ស្រែកទ្រហោយំរហូតដល់សន្លប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ២០០៤ ទល់មុខហាងខារ៉ាអូខេមានលាភ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

យុវជនរងគ្រោះដែលជិះម៉ូតូរវល់ងាកមើលស្រីស្អាត បណ្តាលឱ្យដួលម៉ូតូបោកមក្បាលស្លាប់ មានឈ្មោះឈៀង ណារិទ្ធ អាយុ២៦ឆ្នាំ មុខរបរជាងដែក ស្នាក់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GC-0519។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុ ជនរងគ្រោះសង្ស័យទើបនឹងផឹកស្រាស្រវឹងផង បានជិះម៉ូតូតែម្នាក់ឯង ក្នុងល្បឿនយ៉ាងលឿន បោះពួយតាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីកើតទៅលិច។ លុះដល់ចំណុចខាងលើ ជាប្លុកដែលសំបូរទៅដោយហាងខារ៉ាអូខេ និងមាននារីៗរូបស្រស់សាច់សខ្ចីអង្គុយត្រៀបត្រានៅខាងមុខហាងរង់ចាំទទួលភ្ញៀវផងនោះ ទើបធ្វើឱ្យជនរងគ្រោះស្លុងអារម្មណ៍ងាក មើលស្រីស្អាត ដោយភ្លេចមើលផ្លូវ ទើបបណ្តាលឱ្យរេចង្កូតជ្រូលទៅបុកថ្មចែកផ្លូវ បណ្តាលឱ្យដួលបោកបែកក្បាលផុងលលាដ៍ និងបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័មតែម្តង។

ក្រោយកើតហេតុ គេឃើញស្ត្រីជាម្តាយ និងក្រុមគ្រួសារជនរងគ្រោះ បានមកដល់ ឃើញកូនប្រុសដេកស្លាប់កណ្តាលផ្លូវក្នុងថ្លុកឈាមបែបនេះ ក៏ស្រែកទ្រហោយំរហូតដល់ទន់ខ្លួនដួលសន្លប់ទៀតផង។

សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅតម្កល់ទុកនៅវត្តក្រាំងធ្នង់ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES