Thursday, April 25, 2024
Homeតារាខ្មែរនាយកុយ បារម្ភជំងឺលើសឈាម នាយក្រឹម បានតំណែង Cambodia’s Got Talent

នាយកុយ បារម្ភជំងឺលើសឈាម នាយក្រឹម បានតំណែង Cambodia’s Got Talent

ភ្នំពេញ ៖ តារាកំប្លែងជើងចាស់ លោក ជួង ជី ហៅនាយកុយ បាននិយាយប្រាប់អ្នកយកព័ត៌មានយើង នៅប៉ុស្តិ៍អាស៊ីអាគ្នេយ៍ ថា ពេលនេះលោកមានជំងឺលើសឈាម ដែលតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ទាំងការសម្តែង និងពិសាអាហារ តែលោកបានធូរស្រាលចិត្តមួយចំណែកធំដែរ ព្រោះថា ជំងឺថ្លើមរបស់លោកបានព្យាបាលជាដោយជោគជ័យ១០០% ទៅហើយ។

នាយកុយ ថ្លែងថា “ខ្ញុំនៅព្យាបាលជំងឺលើសឈាមហ្នឹងមិនទាន់ជាទេ ហើយវាក៏មិនជាធ្ងន់ធ្ងរខ្លាំង ដល់ថ្នាក់ធ្វើការមិនកើតដែរ ខ្ញុំនៅតែធ្វើការបានធម្មតា អ៊ីចឹងគ្រាន់តែមានការប្រុងប្រយ័ត្នជាងមុន ទាំងការសម្តែង ធ្វើដំណើរ និងការពិសាអាហារជាដើម។ កាលពប៉ុន្មានឆ្នាំមុន ខ្ញុំធ្លាប់ឈឺថ្លើមដែរ ហើយទៅពេទ្យជប៉ុន និងលេបថ្នាំជាប្រចាំ ទីបំផុត ខ្ញុំបានជាសះស្បើយពីជំងឺថ្លើមទាំងស្រុង នៅតែលើសឈាមហ្នឹងទេ”។

ទន្ទឹមនឹងមានការព្រួយបានរម្ភលើជំងឺ លើសឈាមនោះ នាយកុយ ក៏មានសម្តែងការព្រួយបារម្ភក្នុងអាជីពកំប្លែងដែរថា ពេលនេះ ហាក់កាន់តែខើចៗទៅហើយ លោកក៏គ្មានកម្មវិធីសម្តែងនៅ CTN ដូចមុនទៀតដែរ រយៈពេលជាង១ឆ្នាំនេះ គឺតាំងពីក្រុមនាយពាក់មី បង្កើតឡើងម៉្លេះ។ តែនាយកុយ ថា ការចេញក្រុមនាយពាក់មី នោះមិនធ្វើឱ្យប៉ះពាល់ការងារ ឬប្រាក់ចំណូលរបស់លោកឡើយគ្រាន់ តែលោកចង់សំណូមពរទៅ CTN ថា គួរតែមានកម្មវិធីណាមួយសម្រាប់ឱ្យក្រុមកំប្លែងរបស់លោកបានចូលសម្តែងវិញ។

យ៉ាងណា គេកត់សម្គាល់ថា អំឡុងពេលដែលនាយកុយ កំពុងតែពិបាកចិត្តរឿងជំងឺលើសឈាមនេះ ស្រាប់តែដៃគូចាស់របស់លោក គឺនាយក្រឹម ដែលមានប្រពន្ធចុង នាងព្រលឹត ទើបសម្រាលកូនភ្លោះស្រីឱ្យនោះ បែរជាមាន យ៉ីអ៊ុនឡើងខ្ពស់ត្រដែត ដោយបានកាន់តំណែង  ជាគណៈកម្មការ ក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទី២ របស់ទូរទស្សន៍ហង្សមាស ចាប់ដៃជាមួយលោកព្រាប សុវត្ថិ, ខាត់ សុឃីម និងនាយកុយ ដែរ។

នាយក្រឹម ដែលធ្លាប់លេចមុខចូលរួមប្រឡងកំប្លែងលេងឱ្យបេក្ខភាព The Voice Cambodia និង Cambodian Idol ដើម្បីឱ្យបេក្ខជនចូលរួមប្រឡងចម្រៀងបានសប្បាយរីករាយនោះ ត្រូវបានលោកថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន ផ្តល់សេចក្តីទុកចិត្ត ឱ្យធ្វើជាគណៈកម្មការនេះ ទើបតារាសិល្បៈមួយចំនួននិយាយថា លោកអ៊ូ ប៊ុណ្ណារ៉ាត់ ពិតជាមានរាសីឡើងមែន តាំងពីបានប្រពន្ធចុង នាងព្រលិត បង្កើតកូនភ្លោះមក៕

RELATED ARTICLES