Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិគីម ជុងអ៊ុន បើកទ្វារចំហ ស្វាគមន៍ ដូណាល់ ត្រាំ

គីម ជុងអ៊ុន បើកទ្វារចំហ ស្វាគមន៍ ដូណាល់ ត្រាំ

កូរ៉េខាងជើងៈ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ​លោកដូ​ណា​ល់ ត្រាំ ប្រកាស​លុបចោល​ជំនួបប្រជុំកំពូល ​​ភ្លាមៗ​កាលពី​ថ្ងៃទី​២៤ ខែឧសភា​ កូរ៉េខាងជើង បានសម្តែងការសោកស្ដាយ​ចំពោះ​ការ​សម្រេច​ចិត្ត​ដ៏រហ័សបែបនេះ។

ជាការឆ្លើយតបទៅនឹងជំហរបត់បែនរបស់ត្រាំ កាលពីថ្ងៃសុក្រទី ២៥ ខែឧសភា ឆ្នាំ២១០៨ ប្រមុខមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ក៏បានចេញសេចក្តីប្រកាសថា ប្រទេសកូរ៉េ​ខាងជើង នៅតែ​បើកទ្វារ​ចំហ​​ចរ​ចា​ដដែល​។

លោកគីម ជុងអ៊ុន បាននិយាយថាៈ«​ជាថ្មី​ម្ដងទៀត កូរ៉េខាងជើង នៅតែមានឆន្ទៈ​ចូលតុចរចា​ទល់មុខ​គ្នាជាមួយអាមេរិក ​គ្រប់ពេល​គ្រប់​ទម្រង់​ដើម្បី​ដោះស្រាយ​បញ្ហា​»​។

ជាការពិត មូលហេតុដែលនាំឲ្យមានការគម្រាមលុបចោល​ជំនួប​រវាង​ត្រាំ និង​ គីម នៅ​ថ្ងៃទី​១២ ខែមិថុនា នៅប្រទេសសិង្ហបុរី ផ្តើមចេញ​លោកគីម​ ជុងអ៊ុន ដោយ​យក​លេស​ថា អាមេរិក​ ដើរខ្សែលើបង្ខំ​ឲ្យកូរ៉េខាងជើង លុបចោលអាវុធនុយក្លេអ៊ែរ ជាឯកតោភាគី និងបាន​បង្ករឿង​តាមរយៈ​ការធ្វើ​សមយុទ្ធ​ដែនអាកាស​ជាមួយ​កូរ៉េខាងត្បូង​ព្រមទាំងការប្រដូចរបបគីម ជុងអ៊ុន ទៅនឹងប្រទេសលីប៊ី ដែល​ទីបំផុត​វាសនាមេដឹកនាំរបស់គេ គឺលោកហ្គាដាហ្វី ត្រូវពួកឧទ្ទាមដែលគាំទ្រ​ដោយអាមេរិកសម្លាប់។
ក្រោយការប្រកាសលុបចោលជំនួបប្រជុំ កូរ៉េខាងត្បូង ​ដែល​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុងការ​ដើរតួ​ជា​អ្នកសម្របសម្រួល​សម្រាប់​ជំនួប​លោក ត្រាំ និង​លោកគីម មានការខកចិត្តយ៉ាងខ្លាំង។

លោក Kim KyeGwanអនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង និយាយថា ការសម្រេចចិត្ត​របស់​លោក ត្រាំ ពិតជា​រឿង​គួរ​ឲ្យ​សោកស្ដាយ ខណៈសហគមន៍អន្តរជាតិប្រាថ្នាចង់ឃើញសន្តិភាពនៅឧបទ្វីបកូរ៉េ​៕

RELATED ARTICLES