ភ្នំពេញ ៖ មាស សុខសោភា នៅឆ្នាំ2018 ដែលធ្លាប់តែធ្វើឱ្យប្រុសៗជ្រួលជ្រើមនឹងភាពសិចស៊ីរបស់នាង ដែលពេលខ្លះនាងស្លៀកឈុតប៊ីគីនីថត MV និងពេលខ្លះស្លៀកខោលីអូ ពាក់អាវវ៉ែនតា ឈរនៅអាងទឹកនោះ ធ្វើឱ្យមានការលើកឡើងថា តារាចម្រៀងល្បីល្បាញរបស់ផលិតកម្មថោន និង Camtrax នេះ មិនត្រឹមតែចង់គ្រងតំណែងជាកំពូលតារាចម្រៀងទេ តែថែមទាំងចង់ក្តាប់តំណែងជាតារាចម្រៀងដែលសិចស៊ីជាងគេប្រចាំឆ្នាំ2018 ទៀតផង។
យ៉ាងណាក្រោយពីលេចរូបភាពនឹងលេងខ្លួនសិចស៊ីយ៉ាងអស់ដៃហើយនោះ ស្រាប់តែថ្មីៗនេះ មាស សុខសោភា បានបញ្ចោញរូបភាពសាមញ្ញមួយប៉ុស្តិ៍ដែលមិនមានការផាត់មុខឡើយ គឺជារូបធម្មជាតិពិតរបស់នាងនៅក្រៅឆាក (Original) នាំឱ្យអ្នកលេងបណ្តាញសង្គមជាច្រើន មានការភ្ញាក់ផ្អើលខ្លាំង ព្រោះតែមើលទៅ សុខសោភា ហាក់មានភាពចាស់ជាងមុនបន្តិច ទៅតាមវ័យរបស់នាង ដែលឆ្នាំនេះ តារាចម្រៀងល្បីល្បាញរូបនេះ មានវ័យ35ឆ្នាំទៅហើយ។
ប៉ុន្តែទន្ទឹមនឹងមានការលើកឡើងថា សម្រស់មាស សុខសោភា ប្រែប្រួលនៅឆ្នាំ 2018 សឹងមិនគួរឱ្យជឿនេះ ក៏មានអ្នកគាំទ្រនាងជាច្រើន នៅតែសម្តែងការសរសើរចំពោះតារាចម្រៀងសំនៀងផ្អែមនេះដដែល ដោយពួកគេបាននិយាយថា ទោះជា Idol ចាស់ដល់ វ័យសក់ស្កូវក៏ពួកគេនៅតែស្រលាញ់ និងគាំទ្រជារៀងរហូតដែរ ព្រោះថា ទឹកដមសំឡេងរបស់សោភា ធ្វើឱ្យគេមិនអាចរកតារាចម្រៀងណាមកជំនួសបាន។
មាស សុខសោភា ត្រូវបានគេចាត់ទុកថា ជាតារាចម្រៀងម្នាក់ដែលមានរាងស្អាតជាងគេ នាពេលបច្ចុប្បន្ននេះ ហើយកន្លងមក សោភា ធ្លាប់សារភាពថា នាងបានកែច្រមុះ ដើម្បីឱ្យខ្ពស់ និងស្រួចជាងមុន តែផ្នែកផ្សេងៗនៃដងខ្លួនរបស់នាងមិនបានកែកន្លែងណាឡើយ៕