Sunday, December 22, 2024
Homeព័ត៌មានជាតិស្រលាញ់​ចំ​ប្ដី​គេ​ ណាត់​ជួប​មិន​មក​ទៀត​ តូច​ចិត្ដ​ពេក​លោត​ពី​លើ​ផ្ទះ​សម្លាប់​ខ្លួន​

ស្រលាញ់​ចំ​ប្ដី​គេ​ ណាត់​ជួប​មិន​មក​ទៀត​ តូច​ចិត្ដ​ពេក​លោត​ពី​លើ​ផ្ទះ​សម្លាប់​ខ្លួន​

ខេត្ដកំពង់ស្ពឺ៖ នារីស្រស់ស្អាតម្នាក់ រងរបួសធ្ងន់ហើយត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលនារីរងគ្រោះខាងលើ ដាច់ចិត្តលោតពីលើផ្ទះជួល កម្ពស់៤ម៉ែត្រ ដោយតូចចិត្តនិងសង្សារបណ្តូលចិត្តទូរសព្ទ័ហៅមិនមកជួប ។

ហេតុការណ៍នារីជាស្រីស្នេហ៍លោតពីលើផ្ទះជួលប៉ងសម្លាប់ខ្លួននេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួលក្នុងភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ។

នារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ អាទី អាយុ២៦ឆ្នាំ ជាជនជាតិវៀតណាម មុខរបរកោសជប់ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើ ។ ចំណែកប្រុសស្នេហ៍បណ្តូលចិត្តនាងបង្ហើបឲ្យដឹងថាឈ្មោះ រ៉ាម៉ន ហៅឆ្លូញ អាយុជិត៣០ឆ្នាំ រស់នៅក្នុងភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

នារីរងគ្រោះបាននិយាយប្រាប់ក្រុមអ្នកកាសែតឲ្យដឹងថា បានជានាងដាច់ចិត្តលោតពីលើផ្ទះជួលកម្ពស់៤ម៉ែត្រ នេះដោយសារតែមានរឿងបន្តិចបន្តួចជាមួយសង្សារបណ្តូលចិត្តរបស់នាងដោយនាងទូរសព្ទ័ហៅឲ្យមកជួបហើយសង្សារមិនមកជួបចំនួន៣ថ្ងៃហើយ(ណាមួយសង្សារបស់នាងមានប្រពន្ធកូនទៀត) ។

នាងបន្តទៀតថា កាលពីស្រលាញ់គ្នាដំបូងសង្សារមិនបានប្រាប់នាងថា មានប្រពន្ធកូនឡើយទើបតែពេលថ្មីៗនេះនាងស៊ើបដឹងហើយនាងទូរសព្ទ័ក៏មិនមកជួប ដោយនាងគិតខ្លីពេកក៏ដាច់ចិត្តលោតពីលើផ្ទះជួលតែម្តង ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជួលផ្ទះក្បែរគ្នា និងម្ចាស់ផ្ទះបានរាយការណ៍ទៅនគរបាលមូលដ្ឋានរួចក៏ហៅសាច់ញាតិមកទទួលយកទៅព្យាបាលនៅមន្ទីរពេទ្យ ។

បើតាមសម្តីរបស់ម្ចាស់ផ្ទះបាននិយាយឲ្យដឹងថា នារីខាងលើនេះ ទើបតែនិងមកជួលផ្ទះរបស់គាត់ស្នាក់នៅមិនទាន់បាន១ខែផង ក៏កើតហេតុរឿងបែបនេះទៅ ៕

អ៊ុំ ណូន

RELATED ARTICLES