ភ្នំពេញ ៖ ស្ត្រីម្នាក់ព្រោះតែរវល់ចេញទៅធ្វើការរោងចក្រ ក៏ទុកកូនស្រីតូចឱ្យនៅចាំផ្ទះតែម្នាក់ឯង លុះត្រឡប់មកដល់ផ្ទះវិញ ប្រទះឃើញកូនស្រីមានឈាមចេញពីប្រដាប់ភេទ ទើបនឹកឆ្ងល់សួរនាំ ក៏ស្រាប់តែកូនស្រីបាននិយាយប្រាប់ថា ជីតាចុងជាអ្នកចាប់រំលោភ ទើបធ្វើឱ្យស្ត្រីជាម្តាយខឹងសម្បា នាំកូនស្រីទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនតាចុងល្មោភកាម នាំយកទៅចាត់ការតាមច្បាប់។
ករណីតាចុងរំលោភចៅស្រីនេះ បានកើតឡើង កាលពីវេលារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ លុះរឿងរ៉ាវបែកធ្លាយ ក៏ត្រូវស្ត្រីជាម្តាយដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវ តាមចាប់ខ្លួនជនសង្ស័យជាប់ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។
ជនសង្ស័យល្មោភកាមដែលចាប់រំលោភចៅស្រីនេះ មានឈ្មោះជឹម ចយ អាយុ៥២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលក្នុងភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិខ្មង់ ឃុំអូឬស្សី ស្រុកកំពង់ក្រឡាញ់ ខេត្តកំពង់ឆ្នាំង។ ចំណែកក្មេងស្រីរងគ្រោះទើបនឹងមានអាយុ២ឆ្នាំ១០ខែប៉ុណ្ណោះ មានម្តាយអាយុ២៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលក្បែរគ្នា និងមានស្រុកកំណើតនៅខេត្តតាកែវ។
តាមសម្តីស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នាងបានចេញទៅធ្វើការរោងចក្រ ដោយយកកូនស្រីទៅផ្ញើរជាមួយតានិងយាយ (ឪចុងនិងម្តាយបង្កើត) ឱ្យជួយមើលដូចសព្វដង។ បន្ទាប់មក នាងក៏ចេញទៅធ្វើការងារបាត់ទៅ។ រហូមកដល់វេលាម៉ោង៥ល្ងាចថ្ងៃដដែល ពេលនាងចេញពីធ្វើការវិញមកដល់បន្ទប់ ក៏ស្រាប់តែប្រទះឃើញកូនស្រីអង្គុយបត់ជើង ដោយមានប្រលាក់ឈាមចេញពីប្រដាប់ភេទ ពេលនោះនាងនឹកឆ្ងល់ក៏សួរកូនស្រី ថាមានរឿងអីកើតឡើង ហេតុអ្វីបានជាប្រដាប់ភេទរបស់កូនមានឈាមបែបនេះ? ភ្លាមនោះ កូនស្រីក៏ឆ្លើយប្រាប់នាងថា តាបានចាប់នាងរំលោភ។
ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បន្តថា ក្រោយពីស្តាប់កូនស្រីរៀបរាប់ដំណើររឿងចប់ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ នាងក៏នាំកូនស្រីទៅពិនិត្យនៅមន្ទីរពេទ្យ លុះគ្រូពេទ្យពិនិត្យរួច បានប្រាប់ថា កូនស្រីរបស់នាងពិតជាទទួលរងការរំលោភបំពានផ្លូវភេទប្រាកដមែនហើយ ដោយសារតែប្រដាប់ភេទរបស់នាងតូចពេក ទើបបណ្តាលឱ្យរយះហូរឈាមច្រើនបែបនេះ។
ក្រោយមក ស្ត្រីជាម្តាយក៏នាំកូនស្រីរបស់ខ្លួនមកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ច ប៉ុស្តិ៍ចោមចៅ២ ជួយអន្តរាគមន៍ និងឈានដល់ការចុះឃាត់ខ្លួនជនសង្ស័យល្មោភកាមខាងលើ នាំយកមកសាកសួរតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន។
បច្ចុប្បន្នជនសង្ស័យល្មោភកាម ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង ដើម្បីចាត់ការបន្តតាមនីតិវិធី៕