Monday, October 13, 2025
Homeព័ត៌មានជាតិពលការិនីខ្មែរ ប្រុសថៃចាប់រំលោភក្នុងឡាន

ពលការិនីខ្មែរ ប្រុសថៃចាប់រំលោភក្នុងឡាន

ប្រទេសថៃ ៖ បុរសជនជាតិថៃម្នាក់ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទៅលើនារីខ្មែរ ជាពលការិនីចំណាកស្រុកម្នាក់ រហូតដល់បានសម្រេច លុន៉ាះរីរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចជំនាញប្រទេសថៃ ធ្វើការស្រាវជ្រាវចាប់ខ្លួនបាន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចកណ្តាលទីរួមស្រុកវ៉ាំងនាំយិន ខេត្តស្រះកែវ។

ជនសង្ស័យល្មោភកាមដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសុង សុមផាត់ អាយុ៥២ឆ្នាំ មុខរបរបើករថយន្តដឹកពលករចំណាកស្រុក និងមានលំនៅភូមិលេខ៥ ឃុំសៃថង ស្រុកខ្លងហាត ខេត្តស្រះកែវ។ ចំណែកនារីរងគ្រោះ មានអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាពលការិនីចំណាកស្រុក។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នាងបានធ្វើដំណើរចេញពីកន្លែងធ្វើការរបស់នាងនៅកាប៊ីនបុរី ឆ្ពោះទៅផ្សាររោងក្លឿ បំណងទៅលេងស្រុកកំណើត។ បន្ទាប់មក នាងក៏បានឡើងជិះរថយន្តដឹកអ្នកដំណើរ មួយគ្រឿង របស់ជនសង្ស័យខាងលើ ដោយមានអ្នកដំណើរតែនាងម្នាក់ឯងប៉ុណ្ណោះ។  លុះពេលបើករថយន្តទៅដល់កន្លែងស្ងាត់ ស្រាប់តែជនសង្ស័យបានអែបរថយន្តឈប់ បន្ទាប់មកក៏ធ្វើសកម្មភាពចាប់រំលោភនាងនៅលើពូករថយន្តផ្នែកខាងក្រោយ រហូតដល់បានសម្រេចតែម្តង។

នារីរងគ្រោះ បន្តថា ក្រោយកើតហេតុ នាងបានទូរស័ព្ទទៅប្រាប់ប្តីរបស់នាង ដែលកំពុងរស់នៅក្នុងប្រទេសថៃ ឱ្យដាក់ពាក្យបណ្តឹង រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យនាំយកទៅសាកសួរនៅស្ថានីយ៍តម្រួតវ៉ាំងណាំយិន។ បន្ទាប់មក ក៏មានក្រុមគ្រួសារសាច់ញាតិរបស់ជនសង្ស័យ ប្រមាណជាង១០នាក់ បាននាំគ្នាធ្វើដំណើរទៅកាន់ប៉ុស្តិ៍ប៉ូលិស ដើម្បីធ្វើការធានាឱ្យជនសង្ស័យ។

រហូតមកដល់វេលាម៉ោង១០ព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចបាននាំនារីរងគ្រោះទៅកាន់មន្ទីរវ៉ាំងណាំយិន ដើម្បីពិនិត្យ ឌីអិនអេ រកភស្តុតាងពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈ។ បន្ទាប់មក សមត្ថកិច្ចបានសម្រេចឱ្យក្រុមគ្រួសារជនបង្ក ធ្វើការធានាជនសង្ស័យ ដោយតម្កល់ប្រាក់ចំនួន២សែនបាត ប៉ុន្តែក្រុមគ្រួសារនារីរងគ្រោះកំពុងពិក្សាក្នុងរឿងតម្កល់ប្រាក់ធានាឱ្យជនសង្ស័យនៅក្រៅឃុំនេះ៕

RELATED ARTICLES