Sunday, December 22, 2024
Homeព័ត៌មានជាតិលាន់​សូរ​ផាំង ​! ស្លាប់​៤​នាក់ ​នៅ​ក្នុង​ខ្ទម​ស្រែ ​

លាន់​សូរ​ផាំង ​! ស្លាប់​៤​នាក់ ​នៅ​ក្នុង​ខ្ទម​ស្រែ ​

ខេត្តកំពង់ឆ្នាំង៖ មនុស្សប្រុស៤នាក់ ត្រូវបានរន្ទះបាញ់ស្លាប់ជាមួយគ្នានៅក្នុងខ្ទមស្រែ នៅពេលពួកគេឡើងមកពីភ្ជួររាល់អង្គុយនៅក្នុងខ្ទមស្រែ  រឿងដែលអស្ចារ្យទៀតនោះគឺមានយុវជនម្នាក់ទៀត កំពុងដេកនៅក្នុងខ្ទមស្រែនោះដែរ នៅក្នុងហេតុការនេះមិនមានគ្រោះថ្នាក់អ្វីឡើយ។ ករណីគ្រោះថ្នាក់ដោយរន្ទះបាញ់ខាងលើនេះ បានកើតឡើងនៅម៉ោង១២និង៤៥នាទីរសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅក្នុងខ្ទមចាំស្រែក្នុងភូមិព្រៃសំពៅ ឃុំប្រស្និប ស្រុករលាប្អៀរ ។

យុវជនឈ្មោះជី ទិ អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិឃមកើតហេតុខាងលើ និងស្ថិតនៅដោយផ្ទាល់ក្នុងហេតុការណ៍រន្ទះបាញ់នេះ បាននិយាយឲ្យដឹងថា៖ មុនពេលកើតហេតុ ផ្ទៃមេឃងងឹតខ្យល់បោកបក់ជិតភ្លៀង  នៅពេលនោះជនងរងគ្រោះទាំង៤នាក់បានឡើងមកពីភ្ជួររាស់ក្នុងស្រែ មកអង្គុយជុំគ្នាប្រុងប្រៀបហូបបាយ ចំណែកប្អូន( ជី ទិ ) កំពុងដេកលេងនៅកៀនគេក្នុងខ្ទមស្រែ។ ខណៈនោះស្នូររន្ទះក្ឌាំងបានផ្ទុះឡើង យ៉ាងហឹងត្រចៀក នៅពេលនោះជនរងគ្រោះទាង៤នាក់ ដែលកំពុងតែអង្គុយក៏បានដួលដេកស្លាប់ទាំងអស់គ្នាភ្លាមៗតែម្តង  គឺប្អូនខំអន្រួនហៅគ្រប់ៗគ្នាគ្មានអ្នកណាដឹងខ្លួនឡើយ  ចំណែកដំបូលខ្ទមស្រែអត់មានរបើកខូចខាតអ្វីឡើយ។ បន្ទាប់មកប្អូនក៏បានដើរហៅអ្នកស្រុក និងសាច់ញាតិជនរងគ្រោះដឹកជនរងគ្រោះមកដាក់ក្នុងវត្តព្រៃសំពៅទាំង៤នាក់ ដើម្បីធ្វើបុណ្យទានតាមប្រពៃណី ។

នៅក្នុងសាលាបុណ្យវត្តព្រៃសំពៅ នៅរសៀលថ្ងៃទី១៦ ខែសីហានេះ គេឃើញក្រុមគ្រួសារជនរងគ្រោះបានយំស្រែកសោយស្តាយអាឡោះអាល័យជនរងគ្រោះគួរឲ្យសង្វែកណាស់ ដោយសពទាំង៤នាក់ ត្រូវបានគេដាក់តម្រៀមគ្នាជាជួរគួរឲ្យរន្ធត់ ។

ក្រុមគ្រួសារនិងអ្នកភូមិបានឲ្យដឹងថា ជនរងគ្រោះទាំង៤នាក់ ១.ឈ្មោះ ម៉ៅ សារ៉េត ហៅហាត អាយុ៥៤ឆ្នាំ មានប្រពន្ធ និងកូន៤នាក់ ២.ឈ្មោះសាត ជុំ អាយុ២៣ឆ្នាំ៣.ឈ្មោះ ចំ ពិសី អាយុ២១ឆ្នាំ  និង៤ឈ្មោះ  ម៉ៅ ចាន់ថា អាយុ១៧ឆ្នាំ ពួកគេទាំង៣នាក់នៅលីវ និងពួកគេទាំង៤នាក់ គឺជាគ្រួសារមានជីវភាពក្រីក្រនៅក្នុងភូមីឃុំ ។

សពជនរងគ្រោះទាំង៤នាក់ ត្រូវបានក្រុមគ្រួសារធ្វើបុណ្យជុំគ្នានៅក្នុងវត្តព្រៃសំពៅឃុំប្រស្និប ស្រុករលាប្អៀរ។ ករណីនេះអ្នកភូមិបាននិយាយថា រន្ទះបាញ់នេះជារន្ទះទឹក ជនរងគ្រោះស្លាប់គឺទន់ខ្លួន និងគ្មានស្លាកស្នាមរបួសត្រង់ណាឡើយ ៕

សុក្រិត

 

RELATED ARTICLES