Friday, April 19, 2024
Homeព័ត៌មានជាតិអគ្គិ​ភ័យ​ឆាប​ឆេះ​ហាង​​ផឹក​​ស៊ី​​យីហោ​ ​អា​ល័យ រលត់​ទៅ​វិញ​ហើយ​

អគ្គិ​ភ័យ​ឆាប​ឆេះ​ហាង​​ផឹក​​ស៊ី​​យីហោ​ ​អា​ល័យ រលត់​ទៅ​វិញ​ហើយ​

ភ្នំពេញ៖ អគ្គិភ័យដែលឆាបឆេះបន្ទប់ជួលជាន់ទី១ ហាងផឹកសីុមួយកន្លែងយីហោ អាល័យ នៅមុខភោជនីយដ្ឋាន លីកាដូខណះពេលម្ចាស់បន្ទប់ចាក់សោរចេញទៅធ្វើការបាត់ ប៉ុន្តែសំណាងល្អក្នុងហេតុការណ៍មិនបណ្តាល ឲ្យអ្នក ណាម្នាក់រងរបួសនោះឡើយហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងកាលវេលាម៉ោង ៣និង០០នាទីរសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ដែលស្ថិតនៅផ្ទះលេខ១២០អី តាមបណ្តោយផ្លូវជាតិលេខ៦ ក្រុមទី៣ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ  ។

fgdsdsd
ក្រុមពន្លត់ បានឡើងលើដំបូលបាញ់ទឹកចូលកន្លែងភ្លើងឆេះ

ម្ចាស់បន្ទាប់ឈ្មោះ សេង សោភ័ណ្ឌ ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរ អ្នកចម្រៀងនៅភោជនីយដ្ឋាន លីកាដូ ។

បើតាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម្ចាស់បន្ទាប់ចាក់សោរចេញទៅ ធ្វើ ការនៅភោជនីយដ្ឋាន លីកាដូ ដូចសព្វដង ដែលមានទីតាំងនៅមុខកន្លែងកើត ។ លុះបន្តិចក្រោយមក ស្រាប់តែមាន ផ្សែងចេញនិងអន្តាតភ្លើងចេញតាមបង្អួច បានបង្កអោយមានការភ្ញាក់ផ្អើរដល់អ្នកជិតខាង រួចក៏បានរាយការណ៍ ទៅប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យជួយចុះមកអន្តរាគមន៍ ។

fggdfsdsd
របស់របរដែលអគ្គិភ័យឆេះបំផ្លាញ

ក្រោយពីសមត្ថកិច្ចបានទទួលដំណឹងនេះរួចមក កម្លាំងសមត្ថកិច្ចបានចេញអន្តរាគមន៍ហៅរថយន្តពន្លត់ អគ្គិភ័យ ចំនួន ០៨គ្រឿង ដោយក្នុងនោះ មានរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន OCIC ចំនួន ០៤គ្រឿង និងរថយន្តពន្លត់ អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញចំំនួន ០៤គ្រឿងផងដែរ ។ ដោយនៅក្នុងហេតុការណ៍អគ្គិភ័យនោះ កម្លាំងសមត្ថកិច្ចយើងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន OCIC ចំនួន ០២គ្រឿង និងបំពង់ពន្លត់អគ្គិភ័យ ចំនួន ០២បំពង់ ហើយក៏ត្រូវបានរលត់ទៅវិញនៅវេលាម៉ោង ៣និង៤៥នាទីរសៀល ដោយនៅក្នុងករណីខាងលើនេះ មិនបណ្តាលឲ្យមានអ្នករងរបួសនោះឡើយ ។ ចំណែកឯសំភារៈត្រូវបានរងការខូចខាតមាន ទូរទស្សន៍ ទូរដាក់ខោអាវ តុ និងសំភារៈមួយចំនួន មូលហេតុដោយសារតែទុស្សខែ្សភ្លើង ៕

dxfgdfsg
ប្រជាពលរដ្ឋផ្អើលមើលហេតុការណ៍អគ្គិភ័យ

កែវ  ឈីម

 

RELATED ARTICLES