Friday, April 26, 2024
Homeព័ត៌មានជាតិគាត់ធុញថប់ណាស់ហើយ បានសម្រេចចិត្តធ្វើបែបនេះ

គាត់ធុញថប់ណាស់ហើយ បានសម្រេចចិត្តធ្វើបែបនេះ

ខេត្តបាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ ព្រោះតែធុញថប់នឹងជំងឺប្រចាំកាយព្យាបាលមិនជា និងចេះតែធ្វើទុក្ខរាល់ថ្ងៃ ក៏ដាច់ចិត្តគិតខ្លីចងកបញ្ចប់ជីវិត បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចច្រកកាំជណ្តើរផ្ទះ តាមផ្លូវលេខ១០៧ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ ។

បុរសចំណាស់ដែលចងកធ្វើអត្តឃាត មានឈ្មោះម៉ា ប៊ុណ្ណែល អាយុ៦០ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា បុរសរងគ្រោះបានកើតមានជំងឺរ៉ាំរ៉ៃប្រចាំកាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយសព្វថ្ងៃស្ថានភាពជំងឺចេះតែធ្វើទុក្ខមិនឈប់ ទើបធ្វើឱ្យជនរងគ្រោះចេះតែធុញថប់អារម្មណ៍ ព្រោះតែជំងឺប្រចាំកាយ មិនត្រឹមតែព្យាបាលមិនជាប៉ុណ្ណោះទេ នៅបានធ្វើទុក្ខគាត់មិនឈប់មិនឈរសោះ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ មានអ្នកជួលផ្ទះជាមួយគ្នាម្នាក់ បានឡើងទៅបន្ទប់របស់ខ្លួន ស្រាប់តែប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួននៅច្រកកាំជណ្តើរ ក៏ស្រែកឆោឡោផ្អើលដល់អ្នកជិតខាងចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែន ដោយប្រើខ្សែភ្លើងចងកភ្ជាប់នឹងចម្រឹងដែកជណ្តើរ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដេម្បិីរៀបចំធ្វើបុណ្យតាមប្រពៃណីនៅវត្តនាគវ័ន្ត៕

RELATED ARTICLES