Tuesday, October 14, 2025
Homeព័ត៌មានជាតិតាញ៉ាមក្មេងស្រី ជាប់ខ្នោះ

តាញ៉ាមក្មេងស្រី ជាប់ខ្នោះ

ខេត្តបាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ មិនរវល់គិតគូរពីរឿងចូលវត្តសុំសីលសន្សំកុសល បែរជាវក់វីនឹងកិលេសតណ្ហា រហូតដល់បែកគំនិតចាប់រំលោភសេពសន្ថវៈក្មេងស្រីម្នាក់រហូតដល់បានសម្រេច និងបានគំរាមសម្លាប់ចោល ប្រសិនបើក្មេងស្រីរងគ្រោះហ៊ានទម្លាយរឿងនេះប្រាប់អ្នកណា។ លុះជាច្រើនខែក្រោយមក ដោយឃើញថា ក្មេងស្រីរងគ្រោះមិនហ៊ាននិយាយ ក៏នឹកចង់ភ្លក់រសជាតិសាជាថ្មី ដឹងអី! ក្មេងស្រីរងគ្រោះយករឿងទៅប្រាប់ជីដូន ដាក់ពាក្យបណ្តឹងចាប់ខ្លួនតាចាស់ល្មោភកាមរូបនេះ យកទៅចាត់ការតាមច្បាប់។

ករណីតាចាស់ខ្វះធម៌ តែពោរពេញទៅដោយកិលេសតណ្ហារហូតដល់បែកគំនិតរំលោភ សេពសន្ថវៈក្មេងស្រីខាងលើនេះ បានកើតឡើង តាំងពីអំឡុងខែតុលា ឆ្នាំ២០១៧ កន្លងទៅម៉្លេះ ប៉ុន្តែរឿងរ៉ាវទើបនឹងបែកធ្លាយ និងត្រូវបានសមត្ថកិច្ចចុះចាប់ឃាត់ខ្លួនជនសង្ស័យបាន កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិកំពង់ឆ្នាំង ឃុំបវេល ស្រុកបវេល។

បុរសចំណាស់ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន ពីបទរំលោភសេពសន្ថវៈក្មេងស្រីនេះ មានឈ្មោះ វ៉ាន់ ហឿន អាយុ៦៩ឆ្នាំ មានលំនៅក្នុងភូមិ កើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ល.ស អាយុ១៤ឆ្នាំ រស់នៅភូមិជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីអំឡុងខែតុលា ឆ្នាំ២០១៧ កន្លងទៅ ខណៈដែលក្មេងស្រីរងគ្រោះខាងលើ កំពុងតែអង្គុយលេងនៅលើ បង់ក្រោមផ្ទះរបស់នាង ស្រាប់តែជនសង្ស័យបានចូលទៅអង្គុយលេងជិតនាង។ លុះបន្តិចក្រោយមក ដោយឃើញយប់ស្ងាត់ ហើយគ្មានអ្នកណាម្នាក់នៅជិត ធ្វើឱ្យជនសង្ស័យគិតថា ជាឱកាសល្អ ក៏ចាប់រំលោភក្មេងស្រីរងគ្រោះ រហូតបានសម្រេច។ បន្ទាប់មក ជនសង្ស័យបានគំរាមកំហែងក្មេងស្រីរងគ្រោះថា ប្រសិនបើនាងទម្លាយនូវរឿងដ៏អាស្រូវនោះ ទៅឱ្យអាណាព្យាបាលរបស់នាង និងអ្នកដទៃដឹង គាត់និងឹសម្លាប់នាងចោលភ្លាម។

ប្រភពព័ត៌មានដដែល បានបន្តថា ដោយសារតែការភ័យខ្លាច និងខ្មាសអៀនចំពោះអ្នកស្រុកផង ទើបក្មេងស្រីរងគ្រោះបានលាក់ទុក នូវរឿងអាស្រូវនៃការចាប់រំលោភសេពសន្ថវៈ នោះនៅក្នុងចិត្តរបស់នាងទាំងការឈឺចាប់រហូតមក។ លុះមកដល់ពេលថ្មីៗនេះ ជនសង្ស័យទំនងជាញ៉ាមផង ណាមួយនឹកគិតថា ក្មេងស្រីរងគ្រោះមិនហ៊ានប្រាប់អ្នកណាតាមពាក្យគំរាមរបស់ខ្លួនផង ទើបព្យាយាមប៉ុនប៉ងចាប់រំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះម្តងទៀត ទើបក្មេងស្រីរងគ្រោះបានយករឿងរ៉ាវដែលបានកើតឡើងនាពេលកន្លងមកទៅប្រាប់ជីដូន រហូតឈានដល់ការប្តឹងសមត្ថកិច្ចតែម្តង។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជីដូនរបស់ជនរងគ្រោះរួចមក សមត្ថកិច្ចបានចុះទៅស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យនាំមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ វ៉ាន់ ហឿន បានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅ កាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាម នីតិវិធី៕

RELATED ARTICLES