Tuesday, October 14, 2025
Homeព័ត៌មានជាតិប្រុសវៀតណាម ចាប់រំលោភក្មេងស្រីដល់ទៅ២នាក់ រួចគំរាមសម្លាប់ទៀត

ប្រុសវៀតណាម ចាប់រំលោភក្មេងស្រីដល់ទៅ២នាក់ រួចគំរាមសម្លាប់ទៀត

ខេត្តបាត់ដំបង ៖ ជនសង្ស័យល្មោភកាមម្នាក់ បានធ្វើសកម្មភាពលួងលោមក្មេងស្រី២នាក់បងប្អូនបង្កើត នាំយកទៅកន្លែងស្ងាត់ចាប់រំលោភសេពសន្ថវៈ​រហូតដល់បានសម្រេចម្តងម្នាក់ រួចគំរាមមិនឱ្យក្មេងស្រីទាំង២នាក់ ប្រាប់ឪពុកម្តាយដាច់ខាត លុះក្រោយមក ដោយសារតែញៀនញ៉ាម ទើបជនសង្ស័យបានប៉ុនប៉ងទៅចាប់រំលោភក្មេងស្រីរងគ្រោះជាថ្មីម្តងទៀត ជាហេតុធ្វើឱ្យក្មេងស្រីរងគ្រោះទ្រាំលែងបាន ក៏ដាច់ចិត្តទម្លាយរឿងរ៉ាវប្រាប់ឪពុកម្តាយគ្មានសល់ និងបានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ចាប់ខ្លួនជនសង្ស័យល្មោភកាមនាំយកមកចាត់ការតាមច្បាប់។

ករណីប្រុសចាស់ល្មោភកាម ចាប់រំលោភក្មេងស្រី២នាក់បងប្អូននេះ ត្រូវបានបែកធ្លាយ រហូតដល់សមត្ថកិច្ចចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបាន កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

ជនសង្ស័យល្មោភកាមដែលចាប់រំលោភក្មេងស្រី២នាក់បងប្អូនបង្កើត និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះចិន វ៉ានយ៉ុង អាយុ៤៧ឆ្នាំ ជាជនជាតិវៀតណាម មុខរបរជាងធ្វើតុទូ ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះទាំង២នាក់ រួមមាន ទី១-ឈ្មោះស.ឡ អាយុ១៦ឆ្នាំ និងទី២-ឈ្មោះស.យ អាយុ១៥ឆ្នាំ។ ក្មេងស្រីរងគ្រោះទាំង២នាក់ ត្រូវជាបងប្អូនបង្កើតនឹងគ្នា និងមានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា  នៅមុនពេលឃាត់ខ្លួននោះ ជនសង្ស័យបានប្រើល្បិចដ៏គម្រក់បោកបញ្ឆោតក្មេងស្រីទាំង២នាក់បងប្អូនបង្កើត នាំទៅរំលោភរហូតដល់បានសម្រេចជាបន្តបន្ទាប់ និងថែមទាំងបានគំរាមពួកនាងមិនឱ្យយករឿងអាស្រូវនេះ ទៅប្រាប់ឪពុកម្តាយ និងអ្នកដទៃដាច់ខាត ពុំនោះទេ ជនសង្ស័យនឹងសម្លាប់ពួកនាងទាំង២នាក់បងប្អូនចោលមិនខាន។

ប្រភពដដែលបន្តថា ក្រោយមក ដោយសារតែឃើញក្មេងស្រីរងគ្រោះទាំង២នាក់ ខ្លាចរអាមិនហ៊ានប្រាប់ឪពុកម្តាយមែននោះ ទើបជនសង្ស័យក៏ចាប់ផ្តើមមានអារម្មណ៍ថាញៀនញ៉ាម ប៉ុនប៉ងចាប់ក្មេងស្រីរងគ្រោះទាំង២នាក់រំលោភបន្តទៀត ទើបធ្វើឱ្យក្មេងស្រីរងគ្រោះ ទ្រាំលែងបាន ក៏យករឿងរ៉ាវទាំងអស់រៀបរាប់ប្រាប់ឪពុកម្តាយឱ្យបានដឹង។ បន្ទាប់ពីដឹងថាកូនស្រីទាំង២នាក់ត្រូវជនល្មោភកាមខាងលើចាប់រំលោភរួចមក ឪពុកម្តាយក្មេងស្រីរងគ្រោះបានទៅដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចជំនាញចុះជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យល្មោភកាមខាងលើ បានឆ្លើយសារភាពថា រូបគេពិតជាធ្លាប់បានចាប់រំលោភក្មេងស្រីទាំង២នាក់បងប្អូនបង្កើតខាងលើប្រាកដមែន។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនខ្លួនទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES