Tottenham នឹង​បាត់​បង់​កីឡាករ​ចំាទី ​ជម្រើស​ទី១​ រយៈ​ពេល​៤​សប្តាហ៍​

តាមប្រភពព័ត៌មានពីក្លឹបTottenham ចេញផ្សាយកាលពីថ្ងៃពុធទី ១៧ សីហា ២០១៦ បានឲ្យដឹងថាកីឡាករចាំទី ជម្រើសទី១ Lloris នឹងត្រូវអវត្តមានពីសមរភូមិវាលស្មៅប្រហែលជា៤ សប្ដាហ៍ ដោយសាររបួសសរសៃពួរក្នុងអំឡុងពេលប្រកួត ជាមួយ Everton កាលពីចុងសប្តាហ៍កន្លងទៅនេះ។

កីឡាករសញ្ជាតិបារាំងរូបនេះ ត្រូវបានប្ដូរចេញ នៅនាទី៣៥ក្នុងតង់ទីមួយ ដោយសារស្ថានភាពរបួសរបស់គេធ្ងន់ធ្ងរមិនអាចបន្តទៀតបាន ហើយពេលនោះ ក្លឹបសម្រេចដាក់ជំនួសដោយកីឡាករជម្រើសទី ២  Michel Vorm ។

អវត្តមានរយៈពេលយូរបែបនេះ ធ្វើឲ្យគេខកខានចូលទីលានប្រកួតយ៉ាងហោចណាស់ក៏៤ប្រកួត ដែរគឺចំពេលក្រុមរបស់គេត្រូវជួបជាមួយក្រុម Crystal, Liverpool, Stoke និងSunderland៕

ដោយ៖ ហេង ដេត