មេបក្ស​កាន់​អំណាច បន្ត​ចុះ​មូល​ដ្ឋាន ផ្តោត​គោល​ដៅ​សា​លា​រៀន និង​ផ្សារ

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន និងជាប្រធាន កណបក្សប្រជាជនកម្ពុជា (បក្សកាន់អំណាច) បានបន្តចុះមូលដ្ឋាន កាលពីព្រឹកថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០១៦ ដោយឆ្ពោះដំណើរទៅកាន់ ទឹកដីខេត្តតាកែវ ដើម្បីចុះសួរសុខទុក្ខមន្ត្រី- រាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជា- ពលរដ្ឋ ពិសេសពិនិត្យមើលសមិទ្ធផលនានា នៅក្នុងខេត្តនេះ ពិសេសត្រូវបានសង្កេតឃើញ ថា ផ្តោតគោលដៅទៅលើសាលារៀន មន្ទីរ- ពេទ្យ និងផ្សារ។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាន បង្ហោះសារតាមទំព័រហ្វេសប៊ុករបស់សម្តេច កាលពីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ថា “ជនរួមជាតិ ជាទីនឹករព្ញក និងស្រលាញ់! នៅ ព្រឹកថ្ងៃទី១៦ ខែសីហា នេះ ខ្ញុំកំពុងធ្វើដំណើរ ពីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តតាកែវ ដើម្បីពិនិត្យ សមិទ្ធផលជាតិ និងចុះសួរសុខទុក្ខមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៅខេត្តតាកែវផង ដែរ។ ទន្ទឹមនឹងនេះ ខ្ញុំនឹងពិនិត្យលើបញ្ហាប្រឈម មួយចំនួន ដើម្បីរកដំណោះស្រាយសមស្រប នានា ជូនប្រជាពលរដ្ឋយើង”។

សម្តេចហ៊ុន សែន បានបន្តថា “ខ្ញុំក៏សូម អភ័យទោស ប្រសិនបើខ្ញុំមិនបានចុះសួរសុខទុក្ខ បងប្អូន និងក្មួយៗ ចៅៗគ្រប់ទីកន្លែង អាស្រ័យ ដោយពេលវេលាតិច និងធ្វើដំណើរផ្លូវឆ្ងាយផង។ សូមជូនពរជនរួមជាតិជួបតែសំណាងល្អ”។

នៅក្នុងដំណើរចុះមូលដ្ឋានទៅកាន់ខេត្ត តាកែវនោះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានឧបត្ថម្ភអគារសិក្សា និងតារាងបាល់ជូនដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសាលាបឋម សិក្សាហាំង ងោ ស្មៅខ្មី ទៀតផង។ ជាមួយ នេះ សម្តេចបានឧបត្ថម្ភអគារសិក្សា១ខ្នង មាន កម្ពស់៣ជាន់ ស្មើនឹង១៨បន្ទប់ ជូនដល់វិទ្យា- ល័យ ប៊ុន រ៉ានី ហ៊ុន សែន បាទី ដើម្បីបំពេញ តម្រូវការអគារសិក្សាដែលកំពុងតែខ្វះខាតក្នុង ពេលបច្ចុប្បន្ន។ បន្ទាប់មក សម្តេចហ៊ុន សែន បានបន្តដំណើរចុះជួបសំណេះសំណាលជាមួយ កុមារ និងបុគ្គលិកបម្រើការងារក្នុងព្រះវិហារ គ្រិស្តបរិស័ទ ផលដំបូង ស្ថិតក្នុងភូមិថ្មី ឃុំរវៀត ស្រុកសំរោង ដោយបានឧបត្ថម្ភដល់សិស្សចំនួន ៤៥០នាក់ក្នុងម្នាក់ៗ ទទួលបានប្រាក់១ម៉ឺនរៀល។

ដោយឡែក កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ សម្តេចហ៊ុន សែន បានសរសេរក្នុង ហ្វេសប៊ុករបស់សម្តេចថា “បងប្អូនជនរួមជាតិ ជាទីស្នេហា! មួយរយៈកន្លងមកដែលខ្ញុំធ្វើដំណើរ ទៅតាមខេត្ត ខ្ញុំតែងឆ្លៀតចូលពិនិត្យការលក់ដូរ របស់ប្រជាជនតាមទីផ្សារមួយចំនួន។ បញ្ហាប្រឈម របស់អាជីវករតាមផ្សារគ្រប់ប្រភេទ មានដូចៗ គ្នា គឺអាណត្តិលើសិទ្ធិកាន់កាប់ប្រើប្រាស់ និង អាស្រ័យផល រហូតបងប្អូនស្នើសុំមកខ្ញុំឱ្យពន្យារ អាណត្តិឱ្យបានច្រើនឆ្នាំ។

យុទ្ធសាស្ត្រពន្លត់ភ្លើងជាជាងអង្គុយបក់ ផ្សែង និងដើម្បីការពារផលប្រយោជន៍អាជីវករ តកូនតចៅយូរអង្វែង ចៀសវាងពួកអាក្រក់ ដើរភូតភរបោកប្រាស់។ ខ្ញុំបានពិភាក្សាជាមួយ សហការី ពិសេសរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ រៀបចំសារាចរស្តីពីការគ្រប់គ្រងផ្សារ គ្រប់ប្រភេទនៅទូទាំងប្រទេស។

តាមរយៈសារាចរណ៍នេះ បងប្អូនអាជីវករ នឹងទទួលបានសិទ្ធិតកូនតចៅ ដោយគ្មានពេល កំណត់ ហើយមិនចាំបាច់ស្នើសុំពន្យារពេលទៀត ទេ។ ដោយឡែក ផ្សារកំពង់ឆ្នាំង ដែលបាន ស្នើសុំពន្យារអាណត្តិពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៤០ ដែលខ្ញុំយល់ព្រមសប្តាហ៍មុននេះ ក៏ត្រូវបានបន្ត គ្មានទីបញ្ចប់តកូនតចៅដែរ។

សុំបងប្អូនជួយថតសារាចរនេះ ចែកគ្នា រក្សាទុក ឬបិទតាមតូបលក់ដូរ ដើម្បីបង្ហាញពួក- អាក្រក់ និងប្រាប់ពួកគេថា ឈប់បោកប្រាស់ តទៅទៀតទៅ”។

គួរបញ្ជាក់ថា គិតត្រឹមខេត្តតាកែវនេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានចុះមូល- ដ្ឋាន សរុបចំនួន១៣ខេត្តហើយ ដែលក្នុងនោះ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ សៀម- រាប កំពង់ធំ ស្ទឹងត្រែង ក្រចេះ កំពត កែប ព្រះសីហនុ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ និង ខេត្តតាកែវ ហើយនៅសល់តែ១២ខេត្ត-រាជ- ធានីទៀតដែលសម្តេចប្រមុខរាជរដ្ឋាភិបាល នឹងចុះពិនិត្យជាបន្តបន្ទាប់ទៀត។ នៅក្នុងដំណើរ ចុះមូលដ្ឋាននាពេលកន្លងមក សម្តេចហ៊ុន សែន តែងជួបសំណេះសំណាលផ្ទល្ទា់ជាមួយប្រជា- ពលរដ្ឋ សិស្សានុសិស្ស ក្រុមអាជីវករ និងបាន ដោះស្រាយទុក្ខលំបាក ផលប៉ះពាល់សំណូមពរ របស់ប្រជាពលរដ្ឋក្រុមអាជីវករយ៉ាងច្រើន។ ជាមួយនេះ សម្តេចក៏បានផ្តល់នូវអគារសិក្សា បន្ថែមសម្រាប់ការសិក្សារៀនសូត្ររបស់សិស្សានុសិស្សផងដែរ៕