Friday, April 19, 2024
Homeព័ត៌មានជាតិធ្លាយ​​រូប​​ភាព​​លោក​​បណ្ឌិត​​កែម ឡី ស្លាប់ លើ​​កៅ​អី

ធ្លាយ​​រូប​​ភាព​​លោក​​បណ្ឌិត​​កែម ឡី ស្លាប់ លើ​​កៅ​អី

ភ្នំពេញ ៖ មានការធ្លាយបែកធ្លាយរូបថតថ្មី នៃករណីឃាតកម្មលើលោកបណ្ឌិតកែម ឡី ដែលរូបថតនោះបញ្ជាក់ថា លោកបណ្ឌិតកែម ឡី អ្នកវិភាគសង្កមស្លាប់នៅលើកៅអី។

រូបថត១សន្លឹករបស់លោកបណ្ឌិតកែម ឡី ដែលស្លាប់អង្គុយផ្ងារលើកៅអីក្នុងស្តារម៉ាតកាល់តិចបូកគោ ត្រូវបានបង្ហោះ និងចែកចាយតៗ គ្នានៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃ ទី១៦ ខែសីហា ឆ្នាំ២០១៦ ហើយមានការបញ្ចេញទស្សនៈលើរូបថតនោះ ដោយភាគច្រើនលើកឡើងថា លោកកែម ឡី ស្លាប់នៅ លើកៅអី មិនមែនស្លាប់នៅក្នុងថ្លុកឈាមលើកម្រាលឥដ្ឋការ៉ូក្នុងស្តារម៉ាត កាល់តិចបូកគោ នោះទេ។ 

នៅក្នុងគណនីហ្វេសប៊ុកឈ្មោះ I Love Cambodia Hot NewsII បានសរសេរថា នេះរូបលោកបណ្ឌិតកែម ឡី ដែលឃាតករ បាញ់សម្លាប់ កាលពីថ្ងៃទី១០០៧២០១៦ នៅស្តារម៉ាតបូកគោ លោកស្លាប់អង្គុយ មិនមែនដេកស្លាប់ក្នុងថ្លុកឈាមទេ

លោកអូន វ៉ាន់សាក់ ម្ចាស់គណនីហ្វេសប៊ុក “I Love Cambodia Hot NewsII” បាន បញ្ជាក់តាមសារអេឡិចត្រូនិកថា រូបភាព និង ខ្លឹមសារខាងលើនេះ គឺលោកយកតាមប្រភពពី គណនីហ្វេសប៊ុកឈ្មោះ “Yaymao Pich Nhel”។ ដូច្នេះលោកមិនបានធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ។

ហ្វេសប៊ុករបស់លោកទិព ទាវ ជាយុវជន ដែលធ្លាប់មានទំនាក់ទំនងល្អជាមួយលោកកែម ឡី កាលនៅរស់ បានសរសេរនៅថ្ងៃដដែលនោះ ថា លោកបណ្ឌិតបាននិយាយថា លោកគ្រាន់ តែជាអ្នករូតវាំងនន ពេលនេះវាំងននមិនត្រឹម តែរូតឱ្យឃើញពីបរិបទអ្នកនយោបាយ អ្នកពុករលួយ បក្សពួកនិយម ត្រកូលនិយមនៅ កម្ពុជាសព្វថ្ងៃប៉ុណ្ណោះទេ ថែមទាំងកំពុងចាប់ ផ្តើមរូតឱ្យឃើញទិដ្ឋភាពនៃការរៀបផែនការ ជុំវិញឃាតកម្មលើរូបគាត់ផងដែរ។ ដូច្នេះថាតើ ទិដ្ឋភាពនៅពីក្រោយវាំងនននេះ វានឹងបង្ហាញឱ្យយើងឃើញបែបណាតទៅទៀត?”

ដោយឡែកនៅក្នុងហ្វេសប៊ុករបស់លោក ខណ្ឌ ចាន់សុផល ដែលជាយុវជនគាំទ្រគណបក្សប្រជាជនកម្ពុជា បានសរសេរថា សូមបង្ហាញ ទស្សនៈមួយឱ្យបងប្អូនបានយល់ថា សពរបស់ លោកកែម ឡី ត្រូវឃាតករបាញ់ពេលគាត់ អង្គុយហូបកាហ្វេ ! ក្រោយមក គាត់ក៏ដាច់ខ្យល់ ស្លាប់ភ្លាមៗ ប្រកាច់ធ្លាក់លើកៅអី ឈាមក៏ហូរ តាមមុខរបួសដែលត្រូវគ្រាប់នោះ

លោកសុផល បានសរសេរបន្តថា បែរជា អ្នកវិភាគមួយចំនួន ល្ងង់ដល់ថ្នាក់មនុស្សទាំង មូលស្លាប់ហើយគ្មានឈាមនោះទេ! ឥឡូវបែរ ជានាំគ្នាលាបពណ៌ថា វីដេអូនោះ ដែលគ្រោង នឹងចេញផ្សាយជាសាធារណៈ បែរជាថាអាចនឹងកាត់តទៅវិញទៀត។

តើហេតុផលបែបណា ដែលមនុស្សមានឧត្តមគតិល្អប្រសើរចេះទទួលគំនិតវិភាគ យក ចំណុចសមហេតុផលទៅ?”

ទោះយាងណា ពាក់ព័ន្ធនឹងរូបថតបែកធ្លាយនៅតាមបណ្តាញសង្គមហ្វេសប៊ុកខាងលើ នេះ លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់នគរធំនៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៦ ថា មិនមានប្រយោជន៍ អ្វីដល់ការចាប់អារម្មណ៍ទេ ព្រោះបានឃើញ ទាំងអស់គ្នា តាំងពីថ្ងៃកើតហេតុហើយថាលោក កែម ឡី ដេកស្លាប់នៅក្នុងថ្លុកឈាម។   

លោកខៀវ សុភ័គ មានប្រសាសន៍ថា មិនចាប់អារម្មណ៍អីទេ ហ្វេសប៊ុកអីហ្នឹង គេធ្វើអីក៏បានយករូបយក្សទៅធ្វើអីក៏បាន មិនចាប់អារម្មណ៍ទេ គេដឹងឮទាំងអស់គ្នា គេថតឃើញ គ្រប់គ្នានៅហ្វេសប៊ុកស្លាប់នៅក្នុងអី? ស្លាប់នៅ ក្នុងស្តារម៉ាតហ្នឹងហើយ។ អត់មានប្រេយោជន៍អីទេ

គួរបញ្ជាក់ថា លោកបណ្ឌិតកែម ឡី ត្រូវ បានឃាតករដៃឆៅម្នាក់បាញ់ប្រហារ២គ្រាប់ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុក ឈាម កាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងស្តារម៉ាត នៃស្ថានីយប្រេងឥន្ធនៈកាល់តិច (ស្តុបបូកគោ) តាមបណ្តោយមហាវិថីព្រះមុនីវង្ស កែងមហា វិថីម៉ៅសេទុង ស្ថិតក្រុម៧៦ ភូមិ១៣ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ខណៈដែលលោក កំពុងអង្គុយទទួលទានកាហ្វេនៅទីនោះ។ ជនដៃដល់ជាខ្មាន់កាំភ្លើងឈ្មោះជួប សម្លាប់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានភ្លាមៗក្រោយ ពេលជនដៃដល់បានព្យាយាមរត់គេចខ្លួនដោយ ថ្មើរជើង រហូតមកដល់មុខផ្សារទំនើបអ៊ីអន តាម ផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន ដោយដកហូតកាំភ្លើងខ្លី ម៉ាកឡុក១៩ ផលិតនៅប្រទេសចិន១ដើម ពណ៌ខ្មៅ និង បង់ចំនួន២។

ជនសង្ស័យជួប សម្លាប់ ត្រូវបានតុលាការ សម្រេចចោទប្រកាន់ពីបទមនុស្សឃាតគិត ទុកជាមុន និងប្រើអាវុធដោយគ្មានការអនុញ្ញាតរួចត្រូវបានសម្រេចឱ្យឃុំខ្លួននៅពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០១៦។ យ៉ាងណា ជុំវិញករណីឃាតកម្មលើរូបលោកបណ្ឌិតកែម ឡី សមត្ថកិច្ច កំពុងបន្តស្រាវជ្រាវរកអ្នកនៅពីក្រោយអំពើឃាតកម្មដ៏សាហាវនេះ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES