Wednesday, October 15, 2025
Homeព័ត៌មានជាតិប្តីស្រឡាំងកាំងពេលឃើញប្រុសនៅលើប្រពន្ធ រហូតដល់ប្រុសនោះលើកខោរត់ទៅបាត់

ប្តីស្រឡាំងកាំងពេលឃើញប្រុសនៅលើប្រពន្ធ រហូតដល់ប្រុសនោះលើកខោរត់ទៅបាត់

ខេត្តក្រចេះ ៖ បុរសល្មោភកាមម្នាក់ ឃើញស្ត្រីម្នាក់ផឹកស្រាស្រវឹង ដេកលង់លក់យ៉ាងស្កប់ស្កល់ រហូតលែងដឹងខ្លួន ក៏ធ្វើសកម្មភាពចូលទៅចាប់រំលោភសេពសន្ថវៈរហូតបានសម្រេច ស្រាប់តែប្តីរបស់ស្ត្រីរងគ្រាះមកទាន់ ធ្វើឱ្យជនល្មោភកាមភ័យស្លន់ស្លោ លើកខោរត់គេចខ្លួនបាត់ស្រមោល។

ករណីប្រុសព្រានឃើញប្រពន្ធគេផឹកស្រវឹង ចូលទៅចាប់រំលោភ រហូតត្រូវប្តីគេតាមទាន់ ក៏ដាក់មេប្រូចបាត់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិបឹងលាច ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។

ជនសង្ស័យដែលចាប់រំលោភប្រពន្ធគេនោះ មានឈ្មោះឈឿន អាយុ៤៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិជ្រោយស្នែងក្របីក្រោម ឃុំកំពង់គរ ស្រុកព្រែកប្រសព្វ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះល.ស អាយុ៤៣ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅក្នុងស្រុកព្រែកប្រសព្វ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះខាងលើបានចេញទៅផឹកស៊ីជាមួយអ្នកជិតខាង រហូតស្រវឹងជោកជាំ។ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ក្រោកដើរទៅផ្ទះមិនរួច ទើបស្ត្រីរងគ្រោះបានឡើងទៅដេកនៅលើផ្ទះរបស់អ្នកជិតខាងនោះ រហូតលង់លក់ទៅ។

ប្រភពដដែលបន្តថា ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យ ប្រទះឃើញស្ត្រីរងគ្រោះស្រវឹងស្រាដេកលក់ លែងដឹងខ្លួន មានឱកាសល្អ ក៏បានឡើងទៅធ្វើសកម្មភាពចាប់រំលោភស្ត្រីរងគ្រោះរហូតបានសម្រេចតែម្តង។

ប្រភពខាងលើ បានបញ្ជាក់ថា ក្រោយពេលធ្វើសកម្មភាពរំលោភប្រពន្ធគេបានសម្រេច មិនទាន់ទាំងបានលើកខោស្លៀកផង ក៏ស្រាប់តែចៃដន្យ បុរសជាប្តីរបស់ស្ត្រីរងគ្រោះបានឡើងទៅទាន់ ឃើញជនសង្ស័យកំពុងដេកពោបពីលើប្រពន្ធរបស់គាត់ ដែលស្រវឹងស្រាដេកលក់ស្រមុកខុល គ្មានដឹងខ្យល់អ្វីសោះ សូម្បីតែត្រូវប្រុសចាប់រំលោភហើយ ក៏មិនដឹងខ្លួនទៀត ឬអាចនឹកស្មានថាជាប្តី ទើបចេះតែសម្ងំស្ងៀមក៏មិនដឹង។ ចំណែកជនសង្ស័យល្មោភកាម នៅពេលឃើញប្តីរបស់គេតាមមកទាន់បែបនេះ ភ័យណាស់ ក៏ប្រញាប់ស្រវេស្រវាលើកខោស្លៀក រួចក៏ស្ទុះលោតចេញតាមទ្វារក្រោយគេចខ្លួនបាត់ស្រមោល ខណៈដែលបុរសជាប្តីហាក់កំពុងស្រឡាំងកាំង រកធ្វើអ្វីក៏មិនត្រូវ លុះជនសង្ស័យគេចខ្លួនបាត់ ទើបស្រែកឆោឡោថា មានគេចាប់រំលោភប្រពន្ធ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលពេញភូមិតែម្តង។

ក្រោយពេលកតើហេតុ ប្តីរបស់ស្ត្រីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រសព្វ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមវែកមុខជនសង្ស័យថ្លើមធំ ដែលហ៊ានចាប់រំលោភប្រពន្ធរបស់ខ្លួន ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។

ពេលនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យ យកមកចាត់ការតាមនីតិវិធី៕

RELATED ARTICLES