ខេត្តកំពង់ចាម ៖ យុវជនឈាមរាវម្នាក់ បានលួចទាក់ទងស្នេហាជាមួយក្មេងស្រីម្នាក់ ស្ថិតក្នុងវ័យអនីតិជនមិនទាន់គ្រប់អាយុនៅឡើយ រហូតដល់កម្តៅស្នេហ៍ឡើងដល់កម្រិត ក៏ថ្លើមធំលបឡើងផ្ទះគូស្នេហ៍ទាំងកណ្តាលយប់ រួចចូលទៅក្នុងបន្ទប់រួមរ័កជាមួយខាងស្រីយ៉ាងត្រេកត្រអាល ទីបំផុត ម្តាយខាងស្រីតាមទាន់ ក៏ចាប់អូសកយកទៅប្រគល់ឱ្យសមត្ថកិច្ច។
ករណីប្រុសឈាមរាវលបឡើងរួមភេទជាមួយកូនស្រីគេដល់លើផ្ទះ រហូតត្រូវម្តាយគេចាប់ជាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង2និង30នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី05 ខែមិថុនា ឆ្នាំ2018 នៅចំណុចលើផ្ទះក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិ ខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់។
ជនសង្ស័យដែលលបឡើងផ្ទះរួមរ័កជា- មួយកូនស្រីគេនោះ មានឈ្មោះអ៊ុង ប៊ុន អាយុ 20ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិបឹងរៃ ឃុំប្ញស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ល.ដ ជាអនីតិជន មានលំនៅក្នុងផ្ទះកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឮសូរសំឡេងឆោឡោចេញពីក្នុងផ្ទះក្មេងស្រីរងគ្រោះ ដោយស្រែកថា មានជនសង្ស័យលបឡើងផ្ទះចាប់រំលោភកូនស្រីគេ។ ក្រោយមក ក៏ឃើញឪពុកម្តាយក្មេងស្រីរងគ្រោះ បានចាប់ក្របួចជនសង្ស័យខាងលើ យកទៅប្រគល់ឱ្យសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពបតាងួន ដើម្បីសួរនាំ និងចាត់ការតាមច្បាប់តែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា តាមពិតរវាងរូបគេ និងក្មេងស្រីរងគ្រោះបានស្រលាញ់គ្នា មួយរយៈមកហើយ រហូតឈានដល់ការត្រូវរ៉ូវគ្នាណាត់គ្នាឡើងទៅរួមរ័កមេត្រី លុះកំពុងស្អិតល្មួតនឹងគ្នា ស្រាប់តែត្រូវម្តាយខាងស្រីចូលមកទាន់ចាប់ជាប់យកប្រគល់ឱ្យប៉ូលិសតែម្តង។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕