Wednesday, October 15, 2025
Homeព័ត៌មានជាតិជម្រើសជាតិអ៊ឺរ៉ង់ គឺជាក្រុមទី១ ទៅដល់ប្រទេសរុស្ស៊ី មុនគេ

ជម្រើសជាតិអ៊ឺរ៉ង់ គឺជាក្រុមទី១ ទៅដល់ប្រទេសរុស្ស៊ី មុនគេ

អ៊ឺរ៉ង់ បានក្លាយជាក្រុមទី១ ដែលបានទៅដល់ប្រទេសរុស្ស៊ី មុនគេបង្អស់ គឺទៅដល់មុន៩ថ្ងៃ នៃការប្រកួតចាប់ផ្តើម។

នេះគឺជាការបង្ហាញវត្តមានប្រកួតបាល់ទាត់ពិភពលោក លើកទី៥ របស់ក្រុមជម្រើសជាតិអ៊ឺរ៉ង់។

លោក Carlos Queiroz គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ឺរ៉ង់ បាននិយាយថា ការរកបានកៅ​​អីមួយទៅប្រទេសរុស្ស៊ី វាគឺក្តីសុបិន្តរបស់ក្រុមជម្រើសជាតិអ៊ឺរ៉ង់។ ទម្រាំទទួលបានកៅអីមួយនេះ យើងបានឆ្លងកាត់ឧបសគ្គជាច្រើន។

ក្រុមអ៊ឺរ៉ង់ នឹងស្នាក់នៅទីក្រុង Lokomotiv Bakovka ដើម្បីហ្វឹកហាត់នៅទីនោះ។

លោក Queiroz នឹងដឹកនាំក្រុមជម្រើសជាតិអ៊ឺរ៉ង់ ប្រកួតមិត្តភាពជាមួយក្រុម Lithuania នៅក្នុងទីក្រុងមូស្គូ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០១៨ ហើយចាប់ផ្តើមប្រកួតបាល់ទាត់ពិភពលោកជាមួយក្រុមជម្រើសជាតិម៉ារ៉ុក នៅពហុកីឡដ្ឋាន Petersburg នៅថ្ងៃទី១៥ ខែមិថុនា។

ក្រុមអ៊ឺរ៉ង់ ស្ថិតនៅក្នុងពូល B ជាមួយអតីតម្ចាស់ជើងឯកបាល់ទាត់ពិភពលោក គោជល់អេស្ប៉ាញ, ក្រុមម្ចាស់ជើងឯកយូរ៉ូ ២០១៦ ព័រទុយហ្គាល់  និងម៉ារ៉ុក។

 

ក្រុមអ៊ឺរ៉ង់ ទំនងជាមិនអាចឆ្លងផុតវគ្គជម្រុះក្នុងពូលនេះ ពីព្រោះក្នុងពូលនេះសុទ្ធតែក្រុមខ្លាំង៕

RELATED ARTICLES