Wednesday, October 15, 2025
Homeព័ត៌មានជាតិអាសូរទឹកភ្នែកម្តាយ កូនស្រីទើបឃើញពន្លឺព្រះអាទិត្យបាន៤ថ្ងៃ ចាកចេញទាំងក្តីអាឡោះអាល័យ

អាសូរទឹកភ្នែកម្តាយ កូនស្រីទើបឃើញពន្លឺព្រះអាទិត្យបាន៤ថ្ងៃ ចាកចេញទាំងក្តីអាឡោះអាល័យ

ភ្នំពេញ ៖ ទារិកាអភ័ព្វម្នាក់ ទើបនឹងកើតឃើញពន្លឺថ្ងៃបានរយៈពេល៤ថ្ងៃ ស្រាប់តែកើតមានអាការៈក្តៅខ្លួន ក្អួតរាក និងត្រូវបានម្តាយប្រញាប់ប្រញាល់ដឹកបញ្ជូនកូនទៅមន្ទីរពេទ្យជាបន្ទាន់ តែទីបំផុត ក៏បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម និងត្រូវក្រុមគ្រួសារចោទប្រកាន់ថា មូលហេតុដែលទារិការូបនេះបាត់បង់ជីវិត គឺបណ្តាលមកពីក្រុមគ្រូពេទ្យមានការធ្វេសប្រហែស មិនយកចិត្តទុកដាក់។

ទារិកាអភ័ព្វដែលបាត់បង់ជីវិតទៅវិញ ដោយសារទង្វើធ្វេសប្រហែសរបស់ក្រុមគ្រូពេទ្យ មានឈ្មោះលីណា ទើបនឹងមានអាយុ៤ថ្ងៃ ប៉ុណ្ណោះ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Jolly Baby Shop ដែលត្រូវជាម្តាយមីងរបស់ទារិកាអភ័ព្វខាងលើ កាលពីយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ បានបង្ហោះរូបភាពចំនួន៩សន្លឹក និងភ្ជាប់ដោយសារទុក្ខសោកមួយថា “ពេលដែលស្ត្រីពរពោះម្តងៗ មិនមែនស្រួលទេ ទំរាំគ្រប់ខែ ធ្វើជាពេទ្យគួរតែដឹង ហេតុអ្វីក៏ធ្វេសប្រហែសម៉្លេះ? សូមបងប្អូនជួយស៊ែផង ដើម្បីកូនៗៗទាំងអស់គ្នា ខ្ញុំជួបរឿងអយុត្តិធម៌នៅមន្ទីរពេទ្យ បានធ្វើឱ្យកូនខ្ញុំស្លាប់ ដោយសារតែពួកគ្រូពេទ្យវាមិនយកចិត្ត ទុកដាក់នឹងយើងទេ វាមិនខ្វល់ពីកូនយើងទេ ពេលដែលកូនយើងឈឺក្តៅខ្លួន យើងប្រាប់ ពេទ្យថាកូនយើងក្អួត រោគ ក្តៅ ខ្លួនវាចេះតែថាមិនអីៗៗ រហូតដល់កូនយើងហើមពោះខ្លាំងមែនទែន ពេទ្យមកមើល ហើយថាមើលលែងបាន ហើយបញ្ចូនកូនយើងទៅពេទ្យកាល់ម៉ែត ទៅដល់កាល់ម៉ែតៗលែងទទួលប្រាប់ថា ឧបករណ៍មិនគ្រប់គ្រាន់ឱ្យមកពេទ្យគន្ធបុប្ជា ខ្ញុំមិនដឹងថាពេទ្យ ស្រុកខ្មែរមួយចំនួនបានរៀនពីក្រមសីលធម៌របស់គ្រូពេទ្យដែររឺអត់នោះទេ ព្រោះខ្ញុំឈឺចាប់ខ្លាំងណាស់ហ្នឹងទង្វើ មិនខ្វល់ មិនអើពើ ដែលក្នុននាម យើងជាម្តាយឪពុកក្មេងកំពុងស្រក់ទឹកភ្នែកអាណិតកូន វាពិតជាសោកស្តាយខ្លាំងណាស់។ អ្នកជំងឺបានចាត់ទុកគ្រូពេទ្យដូចទេវតា ឱ្យតំលៃណាស់ ទៅលើគ្រូពេទ្យ តែគ្រូពេទ្យធ្វើឱ្យខ្លួនឯងក្លាយជាគ្មានតំលៃ គួរឱ្យស្អប់ខ្ពើម និងគួរឱ្យចង់ធាក់មួយជើងឱ្យបាក់ក តែយើងក៏មិនអាចធ្វើ។ ទីបំផុត ក្មួយខ្ញុំបានបាត់បង់ជីវិត នៅម៉ោង២រសៀលនេះ ថ្ងៃទី០៧ ខែ៦ ឆ្នាំ២០១៨។ ឯណាទៅពាក្យថាមិនអី??? នៅពេលបានដឹងថាកូនបាត់បង់ជីវិត បងខ្ញុំស្ទើរដួលសន្លប់ ទ្រហោយំ ឱបសពកូន។ ខ្ញុំពិតជាខ្លោចចិត្តណាស់ កូនលីណា ទើបកើតបាន៤ថ្ងៃត្រូវស្លាប់ទៅវិញ ដោយសារការធ្វេស ប្រហែសរបស់ពេទ្យ…”។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីក្រុមគ្រូពេទ្យដែលបានពិនិត្យព្យាបាលទារិការអភ័ព្វខាងលើ បាននៅឡើយទេ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES