Thursday, October 16, 2025
Homeព័ត៌មានជាតិប្រហែលជារងាខ្លាំងហើយ បានលួចបើកមុងឱបកូនស្រីគេ

ប្រហែលជារងាខ្លាំងហើយ បានលួចបើកមុងឱបកូនស្រីគេ

ខេត្តកោះកុង ៖ ក្មេងស្រីម្នាក់កំពុងដេកលង់លក់នៅលើផ្ទះតែម្នាក់ឯង ស្រាប់តែត្រូវប្រុសព្រានល្មោភកាមម្នាក់ លបឡើងទៅធ្វើសកម្មភាពដេកឱប រួចប៉ុនប៉ងចាប់រំលោភសេពសន្ថវៈ តែសំណាងល្អត្រូវស្ត្រីជាម្តាយតាមទាន់ ក៏ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យល្មោភកាម នាំយកទៅចាត់ការតាមច្បាប់។

ករណីប្រុសព្រានប៉ុនប៉ងចាប់រំលោភសេពសន្ថវៈកូនស្រីគេ តែត្រូវម្តាយខាងស្រីតាមទាន់នេះ បានកើតឡើង កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ នៅ ចំណុចលើផ្ទះរបស់ក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងឈើត្រាវ ឃុំប្ញស្សីជ្រំ ស្រុកថ្មបាំង។ លុះម្តាយក្មេងស្រីរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបាន កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨។

ជនសង្ស័យដែលប៉ុនប៉ងរំលោភសេពសន្ថវៈកូនស្រីគេ ​និងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះសុខ វាសនា អាយុ២៨ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅភូមិខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ស.ផ.ឌ.យ អាយុ១៥ឆ្នាំ មានលំនៅក្នុងភូមិជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ចស្រុកថ្មបាំង បានឱ្យដឹងថា កាលពីវេលាម៉ោង២រសៀល ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០១៨ ស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះខាងលើ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលឃុំប្ញស្សីជ្រំ ចោទប្រកាន់ទៅលើឈ្មោះសុខ វាសនា ថា បានលបឡើងទៅលើផ្ទះរបស់គាត់ ទៅដេកឱបកូនស្រីរបស់គាត់ បម្រុងរំលោភសេពសន្ថវៈ តែមិនបានសម្រេច ដោយសារតែត្រូវគាត់ជាម្តាយតាមទាន់។

ក្រោយទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចជំនាញបានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យបាន នៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០១៨ និងបាននាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកថ្មបាំង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានប្រព្រឹត្តដូចអ្វ្វីដែលម្តាយខាងស្រីប្តឹងចោទប្រកាន់មែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់ជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES