ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ សីហានេះ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងអង្គសម្តេចម៉ែ ស្ដេចយាងនិវត្តន៍មកកាន់មាតុប្រទេសវិញហើយ បន្ទាប់ពីបានយាងទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង សាធារណៈរដ្ឋប្រជាមានិតចិនកាលពីពេលថ្មីៗកន្លងមកនេះ ។
នៅក្នុងដំណើរយាងនិវត្តន៍មកកាន់មាតុប្រទេសនារសៀលនេះ គេសង្កេតឃើញមានវត្ដមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន , សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា , សម្ដេច សាយ ឈុំ ប្រធានរដ្ឋព្រឹទ្យសភា សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដី ក្រសួងមហាផ្ទៃ និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានអញ្ជើញមកទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ ដល់អាកាសយាន្ដដ្ឋានអន្ដរជាតិ ពោធិ៍ចិនតុង រាជធានីភ្នំពេញ ៕
រូបភាពពី៖ facebook page សម្ដេច ហ៊ុន សែន